អាថ៌កំបាំងជុំវិញការវះកាត់យកខួរក្បាលកំពូលអ្នកប្រាជ្ញ Albert Einstein ពុះជា២៤០បំណែក លាក់ទុកអស់ ៥០ឆ្នាំ
កាលថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៥៥ លោក Albert Einstein អ្នកវិទ្យាសាស្ត្រដ៏ល្បីរបស់អាមេរិកម្នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យPrinceton ដោយសារតែមានបញ្ហាឈឺចាប់ត្រង់ដើមទ្រូង។ ស្អែកឡើងនៅពេលព្រឹកព្រលឹម លោក Albert Einstein ក៏បានស្លាប់។ ប៉ុន្តែអ្វីដែលហួសចិត្តបំផុតនោះ គឺមានខួរក្បាលរបស់ លោក Albert Einstein ត្រូវបានវេជ្ជបណ្ឌិតម្នាក់លួចវះកាត់យកទៅរក្សាទុកអស់រយៈពេល ៥០ ឆ្នាំ។
នៅថ្ងៃដែល អ្នកវិទ្យាសាស្ត្រដ៏ល្បីបានស្លាប់ លោក Thomas Stolz Harvey ដែលជាអ្នកជំនាញខាងវិភាគលើរោគ បានទាមទារឲ្យមានការវះកាត់ពិនិត្យសព ដើម្បីដឹងច្បាស់អំពីមូលហេតុនៃការស្លាប់ ហើយលោក ក៏ត្រូវគេអនុញ្ញាតឲ្យធ្វើការវះកាត់។ បន្ទាប់ពីបានធ្វើការវិនិច្ឆ័យអំពីបញ្ហាដែលបណ្តាលឲ្យស្លាប់ហើយ លោក Thomas Stolz Harvey បានវះកាត់ខួរក្បាលរបស់ លោក Albert Einstein ដើម្បីធ្វើការថ្លឹងនិង វាយតម្លៃផ្សេងៗ។ ប៉ុន្តែរហូតមកទល់នឹងពេលនេះ គ្មានការបង្ហាញលទ្ធផលណាមួយ ស្តីពីការសិក្សាលើខួរក្បាលរបស់សពលោក Albert Einsteinនោះជាផ្លូវការទេ។
ក្រោយមកទៀត គ្រូពេទ្យរូបនោះបានវះកាត់យកគ្រាប់ភ្នែករបស់លោក Albert Einstein ដើម្បីធ្វើការសិក្សា ហើយក៏ប្រគល់ឲ្យ លោក Henry Adams ដែលជាគ្រូពេទ្យភ្នែករបស់លោក Albert Einstein។ បន្ទាប់មកទៀត ក៏ប្រគល់បំណែករាងកាយដែលបានវះកាត់ ដើម្បីធ្វើការបូជា។
ការវះកាត់យកខួរក្បាល និងភ្នែកចេញពីរាងកាយបែបនេះគឺជា រឿងផ្ទុយស្រឡះពីបំណងរបស់លោក Albert Einstein ព្រោះគាត់ធ្លាប់បញ្ជាក់ថា នៅពេលស្លាប់ គាត់ចង់ឲ្យរាងកាយរបស់គាត់នៅទាំងមូល ជាពិសេសនោះ ខួរក្បាល និង ភ្នែកត្រូវតែនៅជាមួយនឹងខ្លួន ហើយត្រូវបូជា។
ការវះកាត់យកខួរក្បាល និងភ្នែកចេញពីរាងកាយបែបនេះគឺជា រឿងផ្ទុយស្រឡះពីបំណងរបស់លោក Albert Einstein ព្រោះគាត់ធ្លាប់បញ្ជាក់ថា នៅពេលស្លាប់ គាត់ចង់ឲ្យរាងកាយរបស់គាត់នៅទាំងមូល ជាពិសេសនោះ ខួរក្បាល និង ភ្នែកត្រូវតែនៅជាមួយនឹងខ្លួន ហើយត្រូវបូជា។
ដូច្នេះហើយ ទង្វើរបស់ លោក Thomas Stolz Harvey មិនត្រឹមតែប្រឆាំងនឹង គោលបំណងរបស់ លោក Albert Einstein ប៉ុណ្ណោះ តែការរក្សាទុកខួរក្បាលរហូតមកនេះ ក៏ជារឿងខុសច្បាប់ផងដែរ។
ក្រោយមក លោក Thomas Stolz Harvey ក៏បានធ្វើដំណើរទៅកាន់សាកលវិទ្យាល័យ Pennsylvania ហើយបានវះកាត់ខួរក្បាលរបស់លោក Albert Einstein ដោយកាត់ជា ២៤០ បំណែកផ្សេងគ្នា ដើម្បីធ្វើការសិក្សា។ ប៉ុន្តែការសិក្សានោះមិនបានបង្ហាញជាផ្លូវការនោះទេ។
រហូតដល់ឆ្នាំ ១៩៨៥ (៣ទសវត្ស កន្លងទៅ) ទើបមានគេយកការសិក្សាលើ ខួរក្បាល លោក Albert Einstein ដែលស្រាវជ្រាវដោយ លោក Thomas Stolz Harvey មកផ្សាយជាសាធារណៈ ប៉ុន្តែហាក់ដូចជា មិនទាន់បរិយាយច្បាស់លាស់ ឬ គ្រប់គ្រាន់នៅឡើយ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺ គេរកឃើញថា កោសិកាខួរក្បាលរបស់លោក Albert Einstein លើសពីមនុស្សទូទៅ ដែលធ្វើឲ្យ អ្នកវិទ្យាសាស្ត្ររូបនេះ មានភាពវៃឆ្លាត និងពូកែខុសពីមនុស្សធម្មតា។
នៅឆ្នាំ ២០០៧ លោក Thomas Stolz Harvey ជាអ្នកវះកាត់សព និង រក្សាខួរក្បាលលោក Albert Einsteinអស់រយៈពេលជាច្រើនឆ្នាំនោះ ស្លាប់ប៉ុន្តែមុនពេលស្លាប់ លោកក៏បានប្រគល់ខួរក្បាលរបស់ លោក Albert Einsteinទៅកាន់មន្ទីរពេទ្យ Princeton វិញ។
នៅឆ្នាំ ២០០៧ លោក Thomas Stolz Harvey ជាអ្នកវះកាត់សព និង រក្សាខួរក្បាលលោក Albert Einsteinអស់រយៈពេលជាច្រើនឆ្នាំនោះ ស្លាប់ប៉ុន្តែមុនពេលស្លាប់ លោកក៏បានប្រគល់ខួរក្បាលរបស់ លោក Albert Einsteinទៅកាន់មន្ទីរពេទ្យ Princeton វិញ។
បច្ចុប្បន្ន បំណែកខួរក្បាលរបស់លោក Albert Einsteinត្រូវបានគេរក្សាទុកក្នុងសារមន្ទីរMutter Museum ក្នុងទីក្រុង Philadelphia របស់អាមេរិក៕
ប្រែសម្រួល៖ រស្មី
ប្រភព៖ businessinsider.com
