និស្សិត​ស្រី​ម្នាក់​ត្រូវ​ចាប់ខ្លួន ពីបទ​​ថត​វីដេអូ​ស្រើបស្រាល​ខ្លួនឯង​ក្នុង​​បណ្ណាល័យ រួច​បង្ហោះ​ឡើង​គេហទំព័រ​អាសអាភាស​

1/31/2015 0 Comments A+ a-

និស្សិត​ស្រី​រៀន​នៅ​សាកលវិទ្យាល័យ​រដ្ឋ Oregon ម្នាក់ បាន​ល្បីឈ្មោះ​យ៉ាងហោចណាស់​ក៏បាន​ម៉ា “​ក្តៅ​ភ្នែក​” ដែរ នៅលើ​គេហទំព័រ​អាសអាភាស PornHub បន្ទាប់ពី​នាង​បាន​បង្ហោះ (upload) វីដេអូ​ស្រើបស្រាល​ខ្លួនឯង​មាន​ថេរៈវេលា ៣១ នាទី​ នៅក្នុងបណ្ណាល័យ​, ហើយ Clip នោះ ត្រូវបាន​ទស្សនា ២៦០,០០០ ដង ក្នុង​រយៈពេល ២-៣ ថ្ងៃ ប៉ុណ្ណោះ មុនពេល​វា​ត្រូវ​លុបចោល​វិញ ។​
​យោងតាម​ប្រភពព័ត៌មាន​ពី Complex.com បាន​ឲ្យ​ដឹងថា នាង Kendra Sunderland អាយុ ១៩ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចោទប្រកាន់​ថត​វីដេអូ​ខ្លួនឯង​ដោយ​ដោះអាវ​ចេញ រួច​ស្ទាបអង្អែល​ខ្លួនឯង​រយៈពេល​ប្រហែល​កន្លះ​ម៉ោង នៅក្នុង​បណ្ណាល័យ​សាកលវិទ្យាល័យ​របស់​នា​ង ។​
​អ្នកនាំពាក្យ​សាលា Steve Clark និយាយថា សាកលវិទ្យាល័យ​បានដឹង​អំពី​វីដេអូ​នេះ កាលពី​ថ្ងៃ អង្គា​រ៍​, ប៉ុន្តែ ជាក់ស្តែង គឺ​វា​បាន​ត្រូវ​កត់ត្រា​តាំងពី​អំឡុង​ឆមាស​នា​រដូវ​ស្លឹកឈើ​ជ្រុះ​ម្ល៉េះ និង​ត្រូវបាន​បង្ហោះ​ឡើង​គេហទំព័រ​អាសអាភាស​នោះ ។​
Clark បាន​បន្តថា ប៉ូលីស​រដ្ឋ Oregon បាន​កំពុងធ្វើការ​ស៊ើបអង្កេត​បន្ថែម និង​ចោទប្រកាន់​និស្សិត​ស្រី​រូបនេះ ពីបទ​ប្រព្រឹត្ត​ទង្វើ​មិន​សមរម្យ​ជា​ធា​រណៈ ។​
​លោក​ក៏​សូមបញ្ជាក់ថា ថ្វីបើ​សាកលវិទ្យាល័យ​មាន​សន្តិសុខ និង​ប៉ូលីស យាមកាម​ក្តី​, វីដេអូ​នេះ ត្រូវបាន​ថត​នៅ​ជា​ន់ទី ៦ ដែល​មិនអាច​ឲ្យ​មានការ​ឃ្លាំមើល​គ្រប់ពេល​បាន ។​ ​ប៉ុន្តែ សំណាង​ហើយ​ដែល​តុលាការ​បាន​លើកលែងទោស​ឲ្យ​នាង ហើយក៏​បានសម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ផងដែរ ៕​
   kendra-sunderland-nude-_vcbmkendra-sunderland-nude-16kendra-sunderland-nude-17252C509300000578-2931933-image-m-40_1422561423076252C296200000578-2931933-image-a-33_1422561086689252C54AB00000578-2931933-image-m-41_1422561860319