កូនស្រីរន្ធត់ចិត្តស្ទើរ និយាយលែងចេញ ពេលដឹងថាម្តាយ ខ្លួនលួចទាក់ទងប្តីរបស់នាង
អង់គ្លេស៖ នារីអាយុ២៤ឆ្នាំម្នាក់ឈ្មោះ Kylie រស់នៅប្រទេសអង់គ្លេស បានសម្តែងអារម្មណ៍តក់ស្លុតជាខ្លាំង នៅពេលដែលនាងដឹងថា ម្តាយបង្កើតខ្លួនឯង ក្បត់ឪពុកហើយលួចមករួមរស់ជាមួយប្តីនាងអស់រយៈពេល៤ឆ្នាំហើយ ដែលនាងទើប តែដឹងនៅពេលនេះ ។
Kylie និយាយថា ប្តីរបស់នាងឈ្មោះ Gary នាង និងប្តីបានស្គាល់គ្នាតាម Facebook កាលពី នាងមានអាយុ២១ឆ្នាំ ហើយក្រោយពីស្គាល់គ្នាបាន៥ខែ ពួកគេក៏សម្រេចចិត្តរៀបការជាប្តីប្រពន្ធព្រោះតែ Kylie បានរួមរស់ជាមួយប្តីមុនរៀបការ រហូតមានផ្ទៃពោះ ។
ក្រោយពីនាងមានកូនរួច Gary ចាប់ផ្តើមផ្លាស់ប្តូរចរិក ប៉ុន្តែវាជាទំលាប់ក្នុងគ្រួសារដែលតែងតែមានបញ្ហាជាការធម្មតា មិនយូរប៉ុន្មានប្តីប្រពន្ធមួយគូ នេះក៏មានកូនទីពីរទៀតទើបស្ត្រីជាម្តាយ Kylie ផ្លាស់មករស់នៅជាមួយកូនស្រី ដើម្បីមើលថែនាង ស្រាប់តែថ្ងៃមួយ Kylie ចាប់អារម្មណ៍លើទង្វើរបស់ម្តាយ និងប្តីខណៈពេល ដែលអ្នកទាំងពីរកំពុងមើលវីដេអូសិចជាមួយគ្នាធ្វើឲ្យ នាងមានមន្ទិលក្នុងចិត្តតែនាងមិននិយាយអ្វីឡើយ រហូតដល់ពេលមួយនាងបានឆែកទូរស័ព្ទម្តាយឃើញសាររបស់ប្តី នាងសរសេរថា I will do u tonight ។
Kylie សម្រេចចិត្តដាក់ពាក្យប្តឹងលែងលះទើបបុរសជា ប្តីសារភាពថា មានទំនាក់ទំនងស្នេហាជាមួយម្តាយក្មេករយៈពេល ៤ឆ្នាំមកហើយ រីឯម្តាយ Kylie ក៏និយាយដូច្នេះដែរ ។ គាត់សារភាពថា ពេលនេះគាត់ចង់បញ្ឈប់ទង្វើនេះហើយ ពិតជាធ្វើឲ្យនារីជាកូនទប់អារម្មណ៍មិនបានមែន ៕
____________
ផ្តល់សិទ្ទិដោយ៖lookingtoda
