ពេញ​មួយ​ឆ្នាំ​២០១៤ ស្មាតហ្វូន Android លក់​ដាច់ជិត ១,៣ពាន់​លាន​គ្រឿង​ខ្លាំង​ជាង iPhone ៥ដង

1/31/2015 0 Comments A+ a-

Android ឈ្នះ iOS និង Windows Phone នៅ​ឆ្នាំ២០១៤ប្រភព៖​ getanswer
របាយការណ៍​ចេញ​ដោយ​ក្រុមហ៊ុន​វិភាគ និង​ស្រាវជ្រាវ​ចំណែក​ទីផ្សារ Strategy Analytics ឱ្យ​ដឹង​មក​ថា ក្នុង​ឆ្នាំ​២០១៤ ស្មាតហ្វូន Android ក្ដោបក្ដាប់​បាន​ចំណែក​ទីផ្សារ​ពិភពលោក​ច្រើន​ជាង​គេ ក្នុង​ចំណោម​ទូរស័ព្ទ iPhone និង​ទូរស័ព្ទ​ប្រើ Windows Phone ទាំង​អស់។

ស្មាតហ្វូន Android លក់​ដាច់​រហូត​ដល់​ទៅ ១,០៤២ពាន់​លាន​គ្រឿង ខណៈ​ដែល iPhone ដាច់​បាន ១៩២,៧លាន​គ្រឿង ហើយ​ទូរស័ព្ទ​ប្រើ Windows Phone ដាច់​បាន ៣៨,៨លាន​គ្រឿង។

Firefox_Screenshot_2015-01-31T03-28-53.992Z

របាយការណ៍ Strategy Analytics បង្ហាញ​ឱ្យ​ឃើញ​ថា ក្នុង​ឆ្នាំ​២០១៤ ការ​ចែកចាយ​ទូរស័ព្ទ Smartphone សរុប​មាន ១,២៨៣ពាន់​លាន​គ្រឿង កើនឡើង​ប្រហែល ៣០% ប្រៀបធៀប​នឹង​ឆ្នាំ២០១៣។ ក្នុង​នោះ​ចំណែក​ទីផ្សារ​ស្មាតហ្វូន Android ក៏​មាន​ការ​កើនឡើង​ផង​ដែរ គឺ​កើន​ពី ៧៩% ក្នុង​ឆ្នាំ២០១៣ ឡើង​ដល់ ៨១% ក្នុង​ឆ្នាំ២០១៤។

ប្រព័ន្ធ​ប្រតិបត្តិការ iOS របស់ Apple ជាប់​បាន​លេខ២ លើ​ការ​ចែកចាយ iPhone សរុប​បាន ១៩២,៧លាន​គ្រឿង​ក្នុង​ឆ្នាំ២០១៤ កើនឡើង​ពី ១៥៣,៤លាន​គ្រឿង​ធៀប​នឹង​ឆ្នាំ​ចាស់។ បើ​គិត​ជា​ភាគរយ iOS ក្ដាប់​បាន ១៥% ថយ​ចុះ​បន្តិច​ធៀប​នឹង​ឆ្នាំ​ចាស់​ដែល​មាន ១៥,៥% (រូប​ក្រាប)។ ចំណែក​ស្មាតហ្វូន​ដំណើរការ​ដោយ Windows Phone កាលពី​ឆ្នាំ​២០១៤ លក់​ដាច់​បាន ៣៨,៨លាន​គ្រឿង​កើនឡើង​ពី ៣៥,៨លាន​គ្រឿង​ដែល​លក់​បាន​ឆ្នាំ​២០១៣ និង​គិត​ជា​ភាគរយ​បាន ៣% ថយ​ចុះ​ពី ៣,៦% ធៀប​នឹង​ឆ្នាំ​ចាស់៕

​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ techspot