អាថ៌កំបាំងបាត់យន្តហោះ MH370 អាចទម្លាយចេញ បើដោះស្រាយសំណួរទាំង ៩ នេះបានជោគជ័យ
មកទល់នឹងពេលនេះ ករណីបាត់យន្តហោះ MH370 នៅតែជាអាថ៌កំបាំង ដែលគេមិនដឹងការពិតយ៉ាងណានោះទេ។ អ្វីដែលរដ្ឋាភិបាលម៉ាឡេស៊ី (Malaysia) សន្មតជាផ្លូវការជាអត្តនោម័តថា MH370 បានធ្លាក់ ហើយស្លាប់អ្នកជិះអស់រលីងហើយ ពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ ដើម្បីឲ្យក្រុមគ្រួសារជនរងគ្រោះ ទទួលបានសំណង ហើយវាមិនមែនជាការពិតជាសត្យានុម័តនោះទេ (objective truth)។ ខាងក្រោមនេះជាចំណោទសួរសំខាន់ៗចំនួន ៩ លុះត្រាឆ្លើយចេញ ទើបដោះស្រាយអាថ៌កំបាំងនេះបាន ប៉ុន្តែគេគិតថាសំណួរទាំងនេះ សុទ្ធតែមិនអាចរកឃើញចម្លើយជារៀងរហូត។
១- តើយន្តហោះ MH370 បច្ចុប្បន្នស្ថិតនៅទីណា?
នេះជាសំណួរដ៏សំខាន់។ សំណួរនេះប្រសិនបើចោទសួរចំពោះអាជ្ញាធរនៃរដ្ឋាភិបាលម៉ាឡេស៊ី (Malaysia) គេនឹងឆ្លើយថាសំណួរនេះគ្មានចម្លើយជារៀងរហូត។ ថ្វីត្បិតបេសកកម្មស្វែងរកនៅតែបន្ត ក៏ក្ដីសង្ឃឹមថាអាចរកឃើញយន្តហោះ បានរសាត់បាត់បន្តិចម្ដងៗ។ ទោះបីគេប្រើសុទ្ធតែឧបករណ៍សូណា (Sonar) ដ៏ទំនើបសម្រាប់ស្វែងរក ហើយមានជំនួយពីរដ្ឋាភិបាលប្រទេសជាច្រើន ក៏ហាក់ដូចជាគ្មានដាន ឬតម្រុយអ្វីបន្តិចណាសោះ។
២- តើយន្តហោះដាច់ការទាក់ទង ដោយសារមូលហេតុអ្វី?
ចរន្តទាក់ទងរវាង MH370 ជាមួយអង្គភាពត្រួតពិនិត្យនៅដី បានដាច់ការទាក់ទងគ្នាទាំងស្រុងពេលយន្តហោះឆ្លងផុតពីតំបន់ត្រួតពិនិត្យនៅម៉ាឡេស៊ី ឆ្លងចូលដែនអាកាសរបស់ប្រទេសវៀតណាម។ កន្លងមក មានមតិខ្លះបានលើកឡើងថាទំនងមានក្រុមងងឹតណាមួយប៉ុនប៉ងផ្ដាច់ប្រព័ន្ធទាក់ទងដោយចេតនាតែម្ដង (ទំនងមានអ្នកផ្សេងមកដណ្ដើមកន្លែងពីឡុត)។ ប្រសិនបើគេគិតតាមបែបប្រាកដនិយម គេមិនអាចដឹងការពិតឲ្យពិតប្រាកដនោះទេ។ ម៉្យាងទៀត ប្រអប់ខ្មៅយន្តហោះនេះក៏មិនទាន់រកឃើញ ដូចនេះ មិនដឹងថានៅបន្ទប់អ្នកបើកបរ មានហេតុការណ៍អ្វីខ្លះបានកើតឡើង។

៣- យន្តហោះបាត់ដានពីប្រព័ន្ធទាក់ទងតាំងពីកាលណាកាលណី ហេតុអ្វីគេទើបតែចាប់ភ្លឹក?
ដូចបានរៀបរាប់ពីខាងដើមស្រាប់ MH370 បានដាច់ការទាក់ទងគ្នាតាំងពីដើមទីម៉្លេះពេលហោះចូលដែនអាកាសវៀតណាម ប៉ុន្តែព័ត៌មាននេះត្រូវគេលាក់ទុកយ៉ាងស្ងាត់កំបាំង អស់រយៈពេលយូរ ទម្រាំផ្សព្វផ្សាយថាយន្តហោះបានបាត់ដាន។ មូលហេតុដែលអាចកើតមាន គឺមានតែមួយគត់៖ កំហុសមនុស្ស (human error) នៅពេលយន្តហោះឆ្លងផុតប្រព័ន្ធទាក់ទងនៅម៉ាឡេស៊ីហើយ ម៉ាឡេស៊ីគួរណាស់តែបោះដៃទៅឲ្យខាងវៀតណាមជាបន្តទៀត ប៉ុន្តែនេះគេមិនបានធ្វើរបៀបនេះទាល់តែសោះ។

៤- ហេតុអ្វីយន្តហោះបង្វែរទិសហោះហើរ ខុសពីគោលដៅដើម?
ខាងកងទ័ពអាកាសបានបង្ហាញថាយន្តហោះបានបត់ក្បាលទៅទិសខាងលិច ភ្លាមមួយរំពេច។ គ្រាន់តែប្រព័ន្ធទាក់ទងនៅដី បានដាច់ការទាក់ទងគ្នាភ្លាម យន្តហោះក៏បង្វែរទិសហោះហើរភ្លែតតែម្ដង។ អ្នកខ្លះយល់ថាមូលហេតុដែលយន្តហោះបត់ក្បាលលឿនស្លេវទៅទិសខាងលិចរបៀបនេះ ដោយសារពេលនោះមានហេតុការណ៍មិនស្រួលកើតឡើង ហើយអាកាសយានិកត្រូវរកកន្លែងចុះចតជាបន្ទាន់។ ម៉្លោះហើយ កន្លែងណាជិត ហោះទៅកន្លែងហ្នុង។ អាកាសយានដ្ឋានដែលជិតបំផុតមានតែ Paulau Langwaki។

៥- ឬមួយយន្តហោះត្រូវចោរប្លន់?
ចាប់តាំងពីមានសោកនាដកម្មប្លន់យន្តហោះកាលពីថ្ងៃ ១១ កញ្ញា ២០០១ នោះមក ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់បានបំពាក់នៅក្នុងបន្ទប់អ្នកបើកបរ នូវទ្វារកញ្ចក់យ៉ាងមាំទាំ សូម្បីគ្រាប់កាំភ្លើងបាញ់មិនធ្លុះ។ ធ្វើរបៀបនេះ ដើម្បីទប់ស្កាត់អំពើប្លន់យន្តហោះ។ ដូចនេះ បើទ្វារបិទជិត គឺគ្មានអ្នកណាអាចចូលបន្ទប់អ្នកបើកបរទេ ទោះជាចង់ចូលក៏ចូលមិនបានដែរ នេះជាចំណុចមួយ។ រីឯចំណុចមួយទៀត បើទុកជាមានករណីចោរចូលប្លន់យន្តហោះ ក៏យ៉ាងហោចណាស់អាកាសយានិកមានឱកាសផ្ដល់សញ្ញាអាសន្នដែរ។ ទ្វារយន្តហោះទៀតសោត មុននឹងបិទឬបើក ក៏ត្រូវការពេលមួយស្របក់ដែរ។ ប៉ុន្តែអ្វីៗសុទ្ធតែគេមើលមិនដឹង។ កន្លងមក អាកាសយានិករង (co-pilot) របស់ MH370 ធ្លាប់ហៅអ្នកដំណើរឲ្យចូលទៅក្នុងបន្ទប់អ្នកបើកបរ។

៦- តិចលោអាកាសយានិកធ្វើអត្តឃាតទេដឹង?
ករណី MH370 នេះ គេបានចុះស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងទូលំទូលាយ រហូតដល់លំនៅដ្ឋានរបស់អាកាសយានិកទាំងពីររូប និងក្រុមគ្រួសាររបស់គេ ហើយមិនមានអ្វីខុសប្លែក គួរឲ្យកត់សម្គាល់ទាល់តែសោះ។ ប៉ុន្តែគេនៅតែមិនទាន់អស់ចិត្តនៅឡើយទេ។ កុំភ្លេចថា ករណីធ្លាក់យន្តហោះរបស់អេហ្ស៊ីប (Egypt) កាលពីឆ្នាំ១៩៩០ ដែលមានជើងហោះហើរ 990 និងករណីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Silk Air ជើងហោះហើរ 185 (ធ្លាក់ឆ្នាំ ១៩៩៧) គឺជាករណីអាកាសយានិកធ្វើអត្ថឃាតសុទ្ធសាធ។ ឥឡូវនេះ គេដាក់ការសង្ស័យថាហេងស៊យ ករណី MH370 ក៏ជាករណីពីឡុតធ្វើអត្តឃាត។

៧- តើវាសនាតម្រូវឲ្យកើតហេតុការណ៍នេះឡើង ឬយ៉ាងណា?
កន្លងមក មានមតិខ្លះលើកឡើងថា MH370 ទំនងជាថប់ខ្យល់ ហើយបណ្ដាលឲ្យមនុស្សជិះនៅក្នុងយន្តហោះ ទាំងអ្នកដំណើរ និងអាកាសយានិកថប់ខ្យល់ រកអ្វីដកដង្ហើមគ្មាន រហូតដល់យន្តហោះចេះតែហោះទៅ ដោយគ្មានមនុស្សបញ្ជា រហូតដល់ធ្លាក់ចូលក្នុងសមុទ្រ។

៨- មុនពេលកើតហេតុការណ៍នោះ តើអ្នកដំណើរក្នុងយន្តហោះបានដឹងខ្លួនមុនទេ?
ប្រសិនបើមានហេតុការណ៍មិនស្រួលកើតឡើងជាបណ្ដើរៗតាំងពីដំបូងទី គឺអ្នកដំណើរប្រាកដជាបានដឹងថាលទ្ធផលចុងក្រោយ គឺយន្តហោះគ្មានអ្វីក្រៅពីធ្លាក់ទេ។ ប៉ុន្តែនៅក្នុងករណី MH370 នេះ គឺយន្តហោះកំពុងហោះកាត់ស្បៃរាត្រី កណ្ដាលអាធ្រាត្រ ហើយចំពេលដែលអ្នកដំណើរបាននិន្ទ្រាយ៉ាងលង់លក់។ ដូចនេះ ចង់ហេតុការណ៍ល្អ ឬអាក្រក់កើតឡើងយ៉ាងណាក៏គេមិនដឹងដែរ។

៩- បើ MH370 មិនធ្លាក់ក្នុងសមុទ្រទេ មានតែធ្លាក់ទៅលើដី?
សាំងនៅក្នុងធុងយន្តហោះ MH370 មានច្រើនគ្រប់គ្រាន់ អាចឲ្យយន្តហោះ ហោះបានជាង ៣៥០០ គីឡូម៉ែត្រទៀត។ ដូចនេះ បើយន្តហោះចង់បង្វែរទិស ឬយ៉ាងណាក៏គ្មានបញ្ហាអ្វីពាក់ព័ន្ធនឹងសាំងយន្តហោះដែរ។ ក្នុងរយៈចម្ងាយដែលអាចហោះបាន គឺមានកន្លែងចុះចតរហូតដល់ ៦៣៤ កន្លែងប្រសិនបើចង់ចុះចតនៅលើដី។ មតិខ្លះលើកឡើងថាយន្តហោះទំនងជាត្រូវចោរប្លន់ ហើយបង្វែរទិសទៅកាន់កោះដាច់ស្រយាលបំផុត ដែលគ្មាននរណាទៅដល់ ព្រោះសាំងនៅក្នុងយន្តហោះនៅសល់ច្រើនដែរ។ ការវិភាគបែបនេះ ស្របនឹងមតិមួយទៀត ដែលលើកឡើងថាយន្តហោះនេះទំនងជាត្រូវចោរប្លន់ ហើយកាច់ចង្កូតឲ្យបុកផ្ទប់នឹងដី ឲ្យផ្ទុះចោលតែម្ដង៕

ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ The Independent