ចំណាប់ខ្មាំង​ជប៉ុន​នឹង​ត្រូវបាន​ដោះលែង​ប៉ុន្មាន​ម៉ោង​ទៀត​

1/31/2015 0 Comments A+ a-

ជប៉ុន និង​រដ្ឋ​អ៊ិ​ស្លាម IS បាន​ព្រមព្រៀង​ប្តូរ​ចំណាប់ខ្មាំង Kenji Goto យក Sajida al-Rishawi -​ស្ត្រី​អ៊ីរ៉ាក់​ដែល​រង​ការចោទប្រកាន់​សម្លាប់​ម​នុស្ស ៦០ នាក់ ក្នុងករណី​ប​ន្ទុះ​គ្រាប់បែក​មួយ​នៅ​ឆ្នាំ ២០០៥ នា​ប្រទេស Jordan ។​
620932Kenji Goto នឹង​ត្រូវបាន​ដោះលែង​ប៉ុន្មាន​ម៉ោង​ទៀត​
​ប្រភពពី RT របស់​រុស្ស៊ី ដែល​ដកស្រង់​សម្តី​របស់​ឧបនាយករដ្ឋមន្ត្រី​ជប៉ុន ឲ្យ​ដឹងថា ការដោះដូរ​ត្រូវបាន​ភាគី​ទាំងសងខាង​ព្រមព្រៀង​ហើយ ។ មុន​នោះ របាយការណ៍​១​និយាយថា al-Rishawi បាន​ត្រូវបញ្ជូន​ទៅកាន់​ពន្ធនាគា​រ​១​ផ្សេង មុនពេល​ប្រគល់​ឲ្យ​តំណាង​របស់ IS ដើម្បី​ប្តូរ​យក​អ្នកកាសែត​ដែល​កំពុង​ត្រូវ​ឃុំឃាំង ។​
​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន Yasuhide Nakayama និយាយ​បន្ថែមថា “​ព័ត៌មាន​ល្អ​” នឹងមាន​ឆាប់ៗ​នេះ ។​
​មិនយូរប៉ុន្មាន​មុននេះ IS គំរាម​តាម​វីដេអូ​ថា ចំណាប់ខ្មាំង​ទី​២​របស់​ជប៉ុន រួមជាមួយ​អ្នកបើកបរ​យន្ត​ចម្បាំង Jordan នឹងត្រូវ​សម្លាប់​ក្នុង​រង្វង់ ២៤ ម៉ោង ប្រសិនបើ Tokyo ពុំ​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋាភិបាល Jordan ដោះលែង Sajida al-Rishawi ៕​