សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ដិត ផ្តល់អំណោយជាសម្ភារៈសំណង់ ដល់ប្រជាពលរដ្ឋក្រីក្រ
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អំណោយជាសម្ភារៈសំណង់ រួមមាន ឥដ្ឋចំនួន ៥.០០០ ដុំ ស៊ីម៉ង់ត៍ចំនួន ៣តោន ដែក ស័ង្កសី និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋក្រីក្រីមួយគ្រួសារ ដែលប្តីមានជម្ងឺពិការដៃទាំងសង្ខាង និងត្រូវភ្លើងឆេះផ្ទះកាលពីពេលថ្មីៗនេះ។
ការផ្តល់អំណោយនេះ តាមរយៈក្រុមជំនួយការលោកហ៊ុន ម៉ាណែត រួមជាមួយលោក ហៀក ចាន់លាង អភិបាលរងខ័ណ្ឌមានជ័យ និងលោក សេង សាញ់ ចៅសង្កាត់ស្ទឹង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ។
ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ បានសម្តែងទឹកចិត្តសប្បាយរីករាយ និងគោរព សូមថ្លែងអំណរគុណចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតពី សុខ ទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេសគ្រួសារក្រីក្រដែលរគ្រោះត្រូវ ភ្លើងឆេះផ្ទះនេះផងដែរ ។

គួររំលឹកថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ លោកហ៊ុន ម៉ាណែត និងលោកជំទាវ អមដំណើរដោយលោកអភិបាលខ័ណ្ឌមានជ័យ អាជ្ញាធរមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ និងលោក ស្កុត នីសិន ប្រធានអង្គការមូលនិធិកុមារកម្ពុជា បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែល កំពុងរស់នៅក្នុងសហគមន៍ក្រីក្រសង្កាត់ស្ទឹងមានជ័យ។
នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋក្រីក្រ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជូនអ្នកជម្ងឺធ្ងន់ធ្ងរ និងលោកយាយចាស់ជរាមួយចំនួនទៅពិនិត្យ និងទទួលការព្យាបាលដោយឥតគិតថ្លៃផងដែរ៕ ប្រភពៈ CEN