ផ្លែ​ប៉ោម​ពីរ​ម៉ាក​របស់​​​​សហរដ្ឋ​អាមេរិក​​​សង្ស័យ​​មាន​ផ្ទុក​បាក់តេរី​​​

1/23/2015 0 Comments A+ a-

រូប​តំណាង​ប្រភព៖​ http://www.eatlikenoone.com/
អាជ្ញាធរ​ម៉ាឡេស៊ី​បាន​បញ្ឈប់​ការ​នាំ​ចូល​​ផ្លែ​ប៉ោម​ពីរ​ម៉ាក​ពី​​រដ្ឋ​កាលីហ្វ័រញ៉ា​សហរដ្ឋ​អាមេរិក​​ដោយ​សារ​​​មាន​​​ការ​ព្រួយ​បារម្ភ​ និង​សង្ស័យ​​​ថា​ ​​​ផ្លែ​ប៉ោម​ទាំង​នោះ​មាន​ផ្ទុក​​បាក់តេរី​ម្យ៉ាង​ឈ្មោះ​ Listeriosis ខណៈ​ប្រទេស​​ហ្វីលីពីន​ក៏​បាន​ប្រកាស​​ប្រមូល​ពី​ទីផ្សារ​​វិញ​ផង​ដែរ។​

​​​ការ​ប្រកាស​ផ្អាក​ការ​​នាំ​​ចូល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ម៉ាឡេស៊ី​​លោក​ Sabri Yaakob ​បាន​ទទួល​​​សេចក្ដី​ជូន​ដំណឹង​ពី​​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​​ថា ​​​ប៉ោម​​​​​ស្ថិត​នៅ​ក្រោម​​ម៉ាក​​ Gala ​និង​ Granny Smith ​ដែល​​​​​នាំ​ចេញ​ពី​កាលីហ្វ័រញ៉ា​​ត្រូវ​បាន​សង្ស័យ​ថា​ ​មាន​ផ្ទុក​​បាក់តេរី​ប៉ះពាល់​ដល់​សុខភាព។

​​​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​កំណត់​​​ក្រុមហ៊ុន​​នាំចូល​ផ្លែ​ប៉ោម​នេះ​​បាន​ហើយ​ ហើយ​បាន​​​​ជូន​សេចក្ដី​ណែនាំ​ឱ្យ​ក្រុមហ៊ុន​​​នេះ​​ប្រមូល​ផ្លែ​ប៉ោម​​ពី​ទីផ្សារ​មក​វិញ​ជា​បន្ទាន់​។

​​ដោយ​ឡែក​ ​អាជ្ញាធរ​របស់​ប្រទេស​សិង្ហបុរី​​វិញ​ ​​បាន​ចេញ​មុខ​​ប្រកាស​ថា​ ​ប្រទេស​ខ្លួន​មិន​បាន​នាំ​ចូល​​ផ្លែ​ប៉ោម​ពីរ​​​​ម៉ាក​ខាង​លើ​ដែល​សង្ស័យ​ថា​មាន​ផ្ទុក​បាក់តេរី​នោះ​ទេ​​ ស្រប​ពេល​ដែល​នៅ​ហ្វីលីពីន​ ​​​បាន​ប្រកាស​​​ឱ្យ​ក្រុមហ៊ុន​នាំ​ចូល​ប្រមូល​ផ្លែ​ប៉ោម​​​ម៉ាក​ខាង​លើ​​ពី​ទីផ្សារ​មក​វិញ​ផង​​ដែរ។ ​​​​​

​​​​​នៅ​ប្រទេស​ថៃ​វិញ​​​​ ​ អាជ្ញាធរ​​បាន​ចាប់​បាន​​កប៉ាល់​ដឹក​ប៉ោម​ពី​សហរដ្ឋ​អាមេរិក​​​​ដែល​ប្រមូល​ផងល​​កាល​ពី​ឆ្នាំ​២០១៤​ ​​​នាំ​ចូល​ប្រទេស​ថៃ​​​​​​​ ហើយ​​កប៉ាល់​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​​​​ថៃ​ស្រាវជ្រាវ​រក​សារធាតុ​បាក់តេរី​​​ មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ៕ ​​​​​​

​​
ប្រភព៖​ http://www.straitstimes.com/