តាម​ពិត​រូបសំណាក​ធ្វើ​ពី​មាស​សុទ្ធ​​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ស្ថិត​នៅ​​លើ​ទឹកដី​ថៃ​សោះ!

1/23/2015 0 Comments A+ a-

ពុទ្ធបដិមា​​​ Phra Phuttha Maha Suwan Patimakonប្រភព៖​ thetrippacker
​បើ​និយាយ​ពី​​ឈ្មោះ​រូបសំណាក​​ល្បីៗ​ ​ដែល​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​បំផុត​​​នៅ​លើ​ពិភពលោក​​ដូច​ជា រូបសំណាក​សេរីភាព (Statue of Liberty  ​​នៅ​អាមេរិក ​ព្រះពុទ្ធ​បដិមា​​ (Spring Temple Buddha) នៅ​ចិន  ឬ ព្រះពុទ្ធ​បដិមា Laykyun Setkyar ​នៅ​ភូមា​ជា​ដើម ប្រិយមិត្ត​ពិត​ជា​ធ្លាប់​ស្គាល់​ជា​មិន​ខាន។ ប៉ុន្តែ​ប្រិយមិត្ត​អាច​មើល​រំលង ប្រសិន​បើ​ TheBNEWS និយាយ​ពី​ឈ្មោះ​រូបសំណាក​ដែល​ធ្វើ​ពី​មាស​សុទ្ធ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​​វិញ​នោះ។

តើ​រូបសំណាក​មាស​សុទ្ធ​​ណាមួយ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក? តាម​ពិត​ទៅ​រូបសំណាក​នេះ​ស្ថិត​នៅ​ប្រទេស​ជាប់​នឹង​​ប្រទេស​កម្ពុជា​យើង​ទេ នោះ​គឺ​​​ពុទ្ធបដិមា​​​ Phra Phuttha Maha Suwan Patimakon របស់​ថៃ។

ឆ្នាំ​ពិតប្រាកដ​នៃ​ការ​សាងសង់​​​ពុទ្ធ​បដិមា​នេះ​មិន​​មាន​​​អ្នក​ប្រវត្តិសាស្ត្រ​រូប​ណា​អះអាង​ឲ្យ​ពិតប្រាកដ​នោះ​ឡើយ តែ​គេ​បាន​សន្និដ្ឋាន​​ថា ​​ពុទ្ធ​បដិមា​នេះ​អាច​កសាង​ឡើង​នៅ​ក្នុង​​រជ្ជកាល​​​អាណាចក្រ​ សុខោទ័យ (Sokhothai) ​នៅ​ក្នុង​កំឡុង​សតវត្ស​ទី ១៣ ឬ ទី ១៤ ពោល​គឺ​ជា​​កំឡុង​ពេល​នៃ​ការ​កកើត​ឡើង​​ជា​លើក​ដំបូង​របស់​ប្រទេស​​​​​​​ថៃ​​នា​ពេល​បច្ចុប្បន្ន​នេះ។


ក្នុង​កម្ពស់​ ៣,៩១ ម៉ែត្រ​​ពី​បាត​ក្រោម​រហូត​ដល់​ព្រះកេស​ ពុទ្ធបដិមា​នេះ​ត្រូវ​បាន​គេ​អះអាង​ថា មាន​ទម្ងន់​ប្រមាណ ៥,៥ តោន ធ្វើ​ពី​មាស​សុទ្ធ​ ដែល​កំពុងតម្កល់ទុក​នៅ​វត្ត​ ត្រៃមេត (Traimit)​ ដ៏​ល្បីល្បាញ​ស្ថិត​​នៅ​សង្កាត់ Samphanthawong ក្នុង​ក្រុង​បាងកក។ គិត​ជា​ទឹកប្រាក់​ពុទ្ធបដិមា​នេះ​មាន​តម្លៃ​ប្រហែល ២៥០ លាន​ដុល្លារ

បច្ចុប្បន្ន ​មាន​អ្នកទេសចរ​​មិន​តិច​ទេ​​ទាំង​ក្នុងស្រុក និង ក្រៅ​ស្រុក​មក​ទស្សនា​វត្ត​​ខាងលើ​នេះ ដើម្បី​​មើល​​ពុទ្ធបដិមា​​​នេះ និងឧទ្ទិស​បួងសួង​សូម​សេចក្ដីសុខ៕

ប្រែសម្រួល៖ ខេវិន​​
ប្រភព៖​ Bankokpost & Wikipedia