តាមពិតTSMC ចែកជាមួយ Samsung ម្នាក់ពាក់កណ្ដាល 50% ផលិត A9 Processor ឱ្យ Apple ក្នុងឆ្នាំនេះ
ឈីប A8 processor របស់ Apple ដែលបានបំពាក់នៅលើ iPhone 6/6 Plus គឺផលិតដោយក្រុមហ៊ុន TSMC ប៉ុន្តែកន្លងទៅធ្លាប់មានព័ត៌មានថា Samsung នឹងចូលខ្លួនមកផលិត Apple A9 ជំនាន់ TSMC នៅឆ្នាំនេះវិញ។ យោងតាមរបាយការណ៍ថ្មីចុងក្រោយនេះ ឱ្យដឹងថា TSMC នៅតែបន្តសហការជាមួយ Apple ដែលទទួលបន្ទុកផលិតឈីបជំនាន់ថ្មីចំនួន ៥០% សម្រាប់បំពាក់លើ iPhone និង iPad ស៊េរីឆ្នាំក្នុងឆ្នាំ២០១៥នេះ។
ឈីបដែលក្រុមហ៊ុនឈីបតៃវ៉ាន់ TSMC នឹងផ្គត់ផ្គង់ដល់ Apple គឺ A9 និង A9X processor គឺ ៥០% ចំណែកឯ ៥០% ទៀតនឹងទទួលរ៉ាប់រងដោយ Samsung។ នេះមានន័យថា TSMC គឺមិនជំនួសដោយ Samsung ទាំងស្រុងដូចចចាមអារ៉ាមនោះឡើយ តែគ្រាន់តែចំនួនផលិតត្រូវបន្ថយ មិនដូចជាឆ្នាំ២០១៤ ដែលកាន់កាប់ផ្ដាច់មុខ។
សូមបញ្ជាក់ថា បន្ទះឈីបអង្គប្រតិបត្តិ A8 processor ដែលបំពាក់នៅលើ iPhone 6 និង iPhone 6 Plus ដែលត្រូវបាន Apple ប្រកាសកាលពីឆ្នាំ២០១៤ គឺត្រូវបានផលិតដោយក្រុមហ៊ុនផលិតឈីបតៃវ៉ាន់ TSMC ទាំងស្រុង មិនមែន Samsung (អះអាងដោយ Chipworks)។ ក្រោយមកមានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុន Samsung បានព្រមព្រៀងផ្គត់ផ្គង់អង្គប្រតិបត្តិជំនាន់ថ្មី A9 processor ដល់ Apple។ ក្រុមហ៊ុនទូរស័ព្ទល្បីឈ្មោះរបស់អាមេរិកនេះ ត្រូវគេរំពឹងថា នឹងប្រកាសចេញ iPhone ជំនាន់ថ្មី គឺ iPhone 6S នៅចុងឆ្នាំ២០១៥ នេះដោយបំពាក់មកជាមួយឈីបជំនាន់ថ្មី A9 កាន់តែដំណើរការលឿនជាងជំនាន់មុនៗ៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ geeky-gadgets