អ្នកនិពន្ធ៖ កម្ពុជាបន្ថយឥទ្ធិពលបស្ចិមប្រទេសហើយងាកមកស្តាប់តាមតម្រូវការក្នុងស្រុក
វ៉ាស៊ីនតោន—នយោបាយកម្ពុជាបានចាប់ ផ្តើមងាកឆ្ពោះមកបំពេញតាមតម្រូវការក្នុងស្រុកជាជាងសហគមន៍ អន្តរជាតិជាពិសេសនៅពេលដែលប្រទេសដ៏ក្រីក្រជាងគេបំផុតក្នុង ពិភពលោកមួយនេះ បានចាប់ផ្តើមទទួលយកជំនួយពីប្រទេសចិនកាន់តែច្រើនឡើងៗ។
លោកSebastian Strangio អ្នកនិពន្ធសៀវភៅ «កម្ពុជារបស់លោកហ៊ុន សែន» បានប្រាប់ដល់អ្នកចូលរួមស្តាប់ក្នុងរដ្ឋធានី វ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ថា៖
«ដោយមានការងាកមករកប្រទេសចិននិងការទទួលយកជំនួយចិនកាន់តែ ច្រើនឡើងៗ ខ្ញុំគិតថាឥទ្ធិពលនៃប្រទេសផ្តល់ជំនួយអន្តរជាតិដែលខិតខំជំរុញ ប្រទេសកម្ពុជាឆ្ពោះទៅរកអភិបាលកិច្ចប្រជាធិបតេយ្យបានចាប់ផ្តើមចុះ ខ្សោយ។ ហើយខ្ញុំគិតថាតុល្យភាពរវាងផលប្រយោជន៍ក្នុងស្រុកនិងផលប្រយោជន៍ អន្តរជាតិក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមងាកមករកទិសដៅអ្នកក្នុង ស្រុកវិញម្តង។ លក្ខខណ្ឌក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមមានឥទ្ធិពលលើការអភិវឌ្ឍន៍ជាងពេលមុន»។
ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះកម្ពុជាស្រូបយកជំនួយ អភិវឌ្ឍន៍ផ្លូវការ កម្ចី និងជំនួយឥតសំណងសរុបជាង១.៣០០លានដុល្លារក្នុងមួយឆ្នាំៗ។ នេះបើតាមការបញ្ជាក់របស់ក្រសួងផែនការកម្ពុជា។ ប្រទេសចិនបានក្លាយជាប្រទេសផ្តល់ជំនួយដ៏សំខាន់មួយដល់កម្ពុជានិង ជាដៃគូ វិនិយោគទុនផងដែរ។
ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះកម្ពុជាស្រូបយកជំនួយ អភិវឌ្ឍន៍ផ្លូវការ កម្ចី និងជំនួយឥតសំណងសរុបជាង១.៣០០លានដុល្លារក្នុងមួយឆ្នាំៗ។ នេះបើតាមការបញ្ជាក់របស់ក្រសួងផែនការកម្ពុជា។ ប្រទេសចិនបានក្លាយជាប្រទេសផ្តល់ជំនួយដ៏សំខាន់មួយដល់កម្ពុជានិង ជាដៃគូ វិនិយោគទុនផងដែរ។
លោក Sebastian Strangio យល់ថាក្នុងទសវត្សរ៍១៩៩០ សហគមន៍អន្តរជាតិមានឥទ្ធិពលច្រើនជាងអ្វី ដែលពួកគេមាននៅពេលបច្ចុប្បន្ននេះ។
មិនត្រឹមតែជំនួយចិនទេដែលធ្វើឱ្យកម្ពុជាងាកចេញពីឥទ្ធិពល បស្ចិមប្រទេសដែលសំបូរដោយការដាក់លក្ខខណ្ឌជាច្រើននោះ។ ប៉ុន្តែកត្តាប្រជាសាស្រ្តក៏សំខាន់ណាស់ដែរ ដោយសារពលរដ្ឋកម្ពុជា៦៨ភាគរយមានអាយុ៣០ឆ្នាំចុះក្រោម ដែលបន្ទាត់វាស់វែងសម្រាប់ក្រុមយុវជនជំនាន់ថ្មីមិនមែនជាការប្រៀប ធៀបជាមួយនឹងរបបខ្មែរក្រហមទៀតទេហើយគឺពួកគេសំឡឹងទៅរកប្រទេស ជិតខាងដូចជាថៃនិងវៀតណាមជាដើម។ ពួកគេមិនខ្លាចរបបខ្មែរក្រហមដែរ។
លោកSebastian បានបន្ថែមថា៖
«ខ្ញុំគិតថាការបង្កើនការទាមទារចង់បានរបស់យុវជនកម្ពុជាដែល យើងបានឃើញតាមរយៈការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣។ ការបោះឆ្នោតនោះបង្ហាញថាពលរដ្ឋសាមញ្ញលែងសូវខ្លាចដូចមុនក្នុងការ ក្រោកឈរឡើងតទល់នឹងប្រព័ន្ធដឹកនាំហើយទាមទារឱ្យមានការផ្លាស់ប្តូរ ហើយខ្ញុំគិតថានេះគឺជាសញ្ញានៃចលនាក្នុងស្រុកអំពាវនាវឱ្យមាន ប្រព័ន្ធមួយដែលមានការគោរពពួកគេនិងមានភាពថ្លៃថ្នូរជាងមុន ហើយផ្តល់ឱ្យពួកគេនូវឱកាសរីកចម្រើន ការអប់រំ និងការថែទាំសុខភាព»។
ការបង្ហាញនិងចែករំលែកនូវព័ត៌មាននេះគឺជាការបន្ថែមការយល់ដឹង មួយផ្នែកទៀតដល់ភាគីសំខាន់ៗដែលចាប់អារម្មណ៍និងបញ្ហារបស់កម្ពុជា។
លោកJoseph Liew នៃវិទ្យាស្ថាន Brookings បានបញ្ជាក់ថាប្រទេសកម្ពុជាមានសារៈសំខាន់ណាស់ប៉ុន្តែនៅរដ្ឋ ធានីវ៉ាស៊ីនតោនគឺមិនទាន់ទទួលបានការចាប់អារម្មណ៍នៅឡើយ។
«នៅក្នុងបរិបទនៃរដ្ឋធានីវ៉ាស៊ីនតោនខ្ញុំគិតថាពិតជានៅ មានកន្លែងត្រូវធ្វើឱ្យប្រសើរឡើង ចំពោះការយល់ដឹងពីប្រទេសកម្ពុជាខាងផ្នែកនយោបាយ សង្គមកិច្ច និងវប្បធម៌ ដែលកំពុងមាននៅ ក្នុងប្រទេសនោះ។ ដូច្នេះខ្ញុំគិតថាលោកStrangio បានធ្វើការងារដ៏អស្ចារ្យក្នុងការនាំយកមកឱ្យសហគមន៍វ៉ាស៊ីនតោន នូវព័ត៌មាន ការវិភាគ និងការបកស្រាយពីព្រឹត្តិការណ៍នាពេលថ្មីៗក្នុងប្រទេសកម្ពុជា»។
លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៣បង្ហាញថាគណបក្សប្រជាជនកម្ពុជាដែល បានកាន់អំណាចជាង៣០ឆ្នាំបានធ្លាក់ការគាំទ្រយ៉ាងគំហុកនិងការ កើនឡើងប្រជាប្រិយ៍ភាពរបស់គណបក្សប្រឆាំងដែលបានសន្យាថានឹងនាំមកនូវ «ការផ្លាស់ប្តូរ»មួយ៕ ប្រភពៈ VOA