អ្នកជំនាញ៖ លុយ​មិនអាច​ទិញ​សុភមង្គល​បាន​ទេ​ ប៉ុន្តែ​​អាច​កាត់បន្ថយភាព​​ទុក្ខព្រួយ​របស់​​មនុស្ស​ភាគច្រើន​បាន​!

1/31/2015 0 Comments A+ a-

​អ្នកជំនាញ៖ លុយ​មិនអាច​ធ្វើ​ឲ្យ​មនុស្ស​រីករាយ​ទេ ប៉ុន្តែ​ អាច​កាត់បន្ថយ​ទុក្ខព្រួយ​របស់​​មនុស្ស​ភាគច្រើន!ប្រភព៖​ thebestyoumagazine.co
បើ​តាម​ការ​សិក្សា​បាន​បញ្ជាក់​ថា លុយ​មិនអាច​ទិញ​សុភមង្គល​បាន​ទេ​ ប៉ុន្តែ​​យ៉ាងហោចណាស់​ វា​ក៏​កាត់​បន្ថយ​ទុក្ខព្រួយ​​របស់​អ្នក​ដែរ​។

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​ស្រាវជ្រាវ​មួយ​ដែល​ដឹកនាំ​ដោយ​លោក Kostadin Kushlev​ អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ​ដ៏​​ល្បី​របស់​អាមេរិក បាន​​ធ្វើការ​សិក្សា​លើ​ទំនាក់ទំនង​រវាង​លុយ និង ទុក្ខព្រួយ។

​ក្នុង​នោះ ក្រុម​អ្នកជំនាញ​បាន​​​សិក្សា​លើ​មនុស្ស​ប្រមាណ​ ១២ ២៩១ នាក់ ផ្អែកលើ​ប្រាក់ចំណូល កម្រិត​នៃ​សុភមង្គល និង ទុក្ខព្រួយ ហើយ​លទ្ធផល​បង្ហាញ​ថា៖

១) លុយ​ជួយ​ឲ្យ​មនុស្ស​​អាច​គ្រប់គ្រង​ការ​មិន​សប្បាយចិត្ត
​​ការស្រាវជ្រាវ​រក​ឃើញថា ​ប្រាក់​ចំណូល​ខ្ពស់​មិន​អាច​ជួយ​ឲ្យ​មនុស្ស​មាន​ភាព​រីករាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន​ទេ។ ប៉ុន្តែ​ អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​ ក៏​មិន​សូវ​មាន​ទុក្ខព្រួយ​ខ្លាំង​ដូច​អ្នកក្រ​ដែរ។

២) អ្នកមាន​លុយ​ច្រើន​មិនសូវ​តប់ប្រមល់​ខ្លាំង
លុយ​អាច​ជួយ​អ្នក​ដោះស្រាយ​បញ្ហា​ជាច្រើន​ ជាពិសេស​នៅ​ពេល​ដែល​មាន​តម្រូវ​ការបន្ទាន់​កើតឡើង​ ដូចជា សមាជិកគ្រួសារ​មាន​ជម្ងឺ​​ធ្ងន់ធ្ងរ ឬ ការ​ចំណាយ​ការ​បង់ថ្លៃ​សិក្សា​ជា​ដើម។ មានន័យ​ថា បើ​មាន​លុយ​អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដោយ​មិន​មាន​ភាព​ស្ទាក់ស្ទើរ ឬ យឺតយ៉ាវ​ឡើយ​ ប៉ុន្តែ​បើ​គ្មាន​លុយ​ អ្នក​ប្រាកដជា​មាន​អារម្មណ៍​​ស្មុគស្មាញ​ខ្លាំង។


៣) អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​សុភមង្គល​​ពិតប្រាកដ
បើ​ផ្អែក​តាម​ការ​សិក្សា​នេះ​ បង្ហាញថា ​មានតែ​ ក្រុម​គ្រួសារ មិត្តភក្ដិ​ និង សុខ​ភាពល្អ​ ប៉ុណ្ណោះ​ គឺជា​ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​រីករាយ​ពិតប្រាកដ៕

ប្រែ​សម្រួល៖ រស្មី​
ប្រភព៖​ mirror.co.uk