Xiaomi បន្តរីក Samsung បន្តរួមនៅចិន
ក្រុមហ៊ុនផលិតទូរសព្ទ Smartphone របស់ប្រទេសចិន Xiaomi បានបង្កើតភាពលេចធ្លោមួយរបស់ខ្លួនកាលពីឆ្នាំមុនចំពោះការលក់ផលិតផល Smartphone បានកើនឡើងរហូតដល់ទៅបីដងធ្វើអោយខ្លួនវ៉ាដាច់ក្រុមហ៊ុនធំៗជាច្រើនទៀតដូចជា Samsung, Apple និងក្រុមហ៊ុនដទៃទៀត។
អ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវផ្នែកព័ត៌មានវិទ្យានិងផ្ដល់ដំបូន្មានបច្ចេកវិទ្យា Gartner, Inc បាននិយាយថាទីផ្សារSmartphone របស់ក្រុមហ៊ុន Xiaomi បានកើនឡើងយ៉ាងខ្លាំង និង ក្លាយជាក្រុមហ៊ុនផលិត Smartphone លំដាប់លេខមួយនៅក្នុងប្រទេសចិន។ សន្ទុះកើនឡើងដែលនឹកស្មានមិនដល់នេះបានក្លាយជាដំណឹងអាក្រក់សម្រាប់ក្រុមហ៊ុនSamsung ព្រោះចិនជាទីផ្សារធំបំផុតរបស់ខ្លួន។
Gartner បានបន្ថែមទៀតថា៖ ” ការលក់ផលិតផល Smartphone នៅទីផ្សារដ៏ធំបំផុតរបស់ Samsung នេះ បានធ្លាក់ចុះដល់ទៅ ២៨,៦ ភាគរយ”។
Gartner បានបន្ថែមទៀតថា៖ ” ការលក់ផលិតផល Smartphone នៅទីផ្សារដ៏ធំបំផុតរបស់ Samsung នេះ បានធ្លាក់ចុះដល់ទៅ ២៨,៦ ភាគរយ”។
ក្រុមហ៊ុន Samsung គឺនៅតែជាក្រុមហ៊ុនផលិត Smartphoneលេខមួយ បើទោះបីជាការលក់របស់ខ្លួនបាន ៧៣ លានគ្រឿងកាលពីត្រីមាសមុនគឺតិចជាងក្រុមហ៊ុន Xiaomi ១៦ លានគ្រឿងក៏ដោយ។
ប៉ុន្តែប្រសិនបើក្រុមហ៊ុន Xiaomi អាចបន្តកាន់កាប់ទីផ្សារនាំមុខគេនៅចិន ថ្ងៃណាមួយក្រុមហ៊ុននេះអាចនឹងផ្ដួល Samsung ក្លាយជាក្រុមហ៊ុន Smartphone លេខមួយនៅក្នុងលោក។
ក្នុងចំណោមក្រុមហ៊ុនផលិត Smartphone កំពូលទាំងប្រាំ មានពីមកពីចិនដែរគឺ Huawei និង Lenovo។ ក្រុមហ៊ុនទាំងពីរនេះក៏សុទ្ធតែបានរីកចម្រើនទៅមុខលើកលែងតែក្រុមហ៊ុន Samsung តែប៉ុណ្ណោះ៕