ពិសេសណាស់! បណ្ដាញសង្គមថ្មីក្រុមកូនខ្មែរប្រើនៅលើ iOS មិនចាញ់ Line ឬ instagram
Gift. Full of”Thanks” ជាបណ្ដាញសង្គមថ្មីសន្លាងមួយ ដែលក្រុមកូនខ្មែរបានបង្កើតឡើងសម្រាប់ឲ្យប្រិយមិត្តកម្សាន្តជាមួយគ្រួសារនិងមិត្តភ័ក្ដិយ៉ាងរីករាយនៅលើប្រព័ន្ធប្រតិបត្តិការ iOS។
លោក សុខ សុភ័ក្រ្ត Office Manager នៃក្រុមហ៊ុន Rise Up, Inc បានឲ្យដឹងថា App បណ្ដាញសង្គមមួយនេះបង្កើតឡើងដោយកូនខ្មែរពិតៗ។
លោកបន្តថា Gift. Full of”Thanks” ទើបតែមានការយល់ព្រមពី Apple ឲ្យមានវត្តមាននៅលើ AppStore ចាប់ពីថ្ងៃ ៩ ធ្នូ ២០១៤ កន្លងទៅនេះ បន្ទាប់ពី Apple មិនទទួលសំណើចំនួន ២ ដងរួចមកក្នុង Version ដំបូង ១.០។
Gift. Full of”Thanks” មានលក្ខណៈពិសេសល្អៗជាច្រើនដោយប្រិយមិត្តអាចធ្វើការចែករំលែកការសប្បាយ រំលឹកថ្ងៃពិសេសផ្សេងៗដូចជាថ្ងៃខួបកំណើតជាដើម។ ពេលដែលដល់ថ្ងៃពិសេសទាំងនោះ Gift. Full of”Thanks” នឹងផ្ដល់ជាសញ្ញាដើម្បីរំលឹក ទោះបីប្រិយមិត្តមិនបានលេងក៏មានផ្ដល់កាដូ ឬ ពាក្យជូនពរផ្សេងៗជាស្វ័យប្រវត្តិដើម្បីឲ្យមានភាពស្និទ្ធស្នាលបន្ថែមទៀតទៅលើគ្រួសារ ឬ មិត្តភ័ក្ដិ ដែលបញ្ជាក់ថាប្រិយមិត្តមិនបានភ្លេចពួកគេទេ។ ម្យ៉ាងទៀតប្រិយមិត្តអាច Report នៅអ្វីដែលមិនល្អរបស់មិត្តក្នុង Gift. Full of”Thanks” ខ្លួនបានបង្ហោះចូលពេលនោះ Gift. Full of”Thanks” នឹងពិនិត្យមើលពិតជារូបភាព ឬ អ្វីមិនល្អមែនកម្មវិធីនឹងលុបចោលភ្លាមៗ។
សុភ័ក្រ្តបន្ថែមថា App នេះដាក់ប្រើប្រាស់ក្នុង Version ដំបូង ដូចនេះអាចនឹងមានបញ្ហាមួយចំនួន តែមិនថ្វីប្រិយមិត្តដែលលេងគឺអាច feedback ជាយោបល់ផ្សេងៗដើម្បីឲ្យក្រុមលោកកែតម្រូវ។
Gift. Full of”Thanks” បង្កើតឡើងក៏ជួបបញ្ហាលំបាកមួយចំនួនដែរ ព្រោះសមាជិកធ្វើម្នាក់ៗសុទ្ធតែថ្មីថ្មោងដោយអ្នកខ្លះមិនមានបទពិសោធន៍ ហើយទើបតែបញ្ចប់ការសិក្សាតាមសកលវិទ្យាល័យ។ ជាមួយគ្នានេះ ការបង្កើត App នេះ ទាមទារឲ្យក្រុមស្រាវជ្រាវដោយខ្លួនឯងទាំងស្រុង និងត្រូវការរយៈពេលយូរដើម្បីឲ្យ App មួយនេះកាន់តែមានប្រសិទ្ធភាព និង ប្រជាប្រិយភាព។
លោកបញ្ជាក់ថា App នេះអាចដាក់ដំណើរការដោយជោគជ័យនៅលើ iOS។ នៅពេលអនាគត ក្រុមលោកក៏គ្រោងបង្កើតនៅលើប្រព័ន្ធប្រតិបត្តិការផ្សេងៗ និងនៅលើ Web ផងដែរ។
ប្រិយមិត្តទាំងអស់អាចសាកល្បងលេងដោយ ចុចត្រង់នេះ… ដើម្បី Download ឬ ចូលទៅកាន់ AppStore ដោយផ្ទាល់រួចវាយពាក្យGift. Full of”Thanks” ជាការស្រេច ហើយសម្រាប់ការទាញយកមិនគិតថ្លៃ។
ចុចត្រង់នេះ… ដើម្បីទទួលបានព័ត៌មានទាក់ទង ស្នាដៃយុវជនខ្មែរផ្សេងៗ៕
អត្ថបទ៖ ដារ៉ាឆានី