ឮថា Windows 10 ប្រើ Browser ថ្មីជំនួស Internet Explorer!
ប្រព័ន្ធដំណើរការថ្មីរបស់ក្រុមហ៊ុន Microsoft គឺ Windows 10 បានលេចធ្លាយនូវព័ត៌មានជាច្រើននាពេលកន្លងទៅ។ ដោយឡែកក្នុងពេលនេះដែរ មានដំណឹងលេចលឺថ្មីមួយទៀតហើយពី Browser ដែលប្រព័ន្ធប្រតិបត្តិការថ្មីនេះនឹងប្រើ។
យោងតាមប្រភពពីគេហទំព័រ ZDNet បានឲ្យដឹងថា ក្រុមហ៊ុន Microsoft គឺកំពុងតែធ្វើការបង្កើតនូវកម្មវិធី Browser ថ្មីមួយដើម្បីជំនួសកម្មវិធី Browser មុន Internet Explorer ហើយ Browser របស់Windows ថ្មីនេះគឺមានឈ្មោះថា “Spartan” ហើយវាទំនងជាBrowser ថ្មីទាំងស្រុង គឺមានន័យថាវាមិនមែនជាការUpdate ឬកែប្រែចេញពី Internet Explorer នោះទេ។
បន្ថែមទៅទៀតនោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅលើ Browser ថ្មីនេះគឺវាមានរូបរាងស្រដៀងទៅនឹង Browser Chrome និង Firefox និងអាចធ្វើការដាក់បន្ថែមនូវ Extension ឬ Add on បាន។
ទោះបីជាយ៉ាងណាក៏ដោយ “Spartan” គឺគ្រាន់តែជាឈ្មោះកូដបណ្ដោះអាសន្នតែប៉ុណ្ណោះ ប៉ុន្តែគេមិនទាន់បានដឹងពីរូបរាង និងឈ្មោះពិតប្រាកដយ៉ាងណានោះទេ គឺមានទេរង់ចាំមើលទាំងអស់គ្នានៅពេលដែលប្រព័ន្ធប្រតិបត្តិការថ្មីនេះបានបង្ហាញខ្លួនជាផ្លូវការតែប៉ុណ្ណោះ៕