Xiaomi បោះមួយជំហានទៀត ឥឡូវក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឯកជនដ៏មានតម្លៃបំផុតលើលោកជាមួយប្រាក់ទុន ៤៥ពាន់លានដុល្លារ
ក្រុមហ៊ុន ទូរស័ព្ទ Xiaomi ដែលគេចាត់ទុកជាក្រុមហ៊ុនមួយមានសន្ទុះកើនឡើងចំណែកទីផ្សារស្មាតហ្វូនយ៉ាងឆាប់រហ័សជាងគេ ពេលនេះទុន បានកើនឡើងដល់ ១,១ពាន់លានដុល្លារបន្ថែម និងបានក្លាយខ្លួនជាក្រុមហ៊ុនបច្ចេកវិទ្យាឯកជនដ៏មានតម្លៃបំផុតមួយលើពិភពលោក ជាមួយតម្លៃទីផ្សារ ៤៥ពាន់លានដុល្លារអាមេរិក។ ដោយផ្អែកតាមបណ្ដាញព័ត៌មានរ៉យទ័រកាលពីពេលថ្មីៗនេះ។
លោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បាននិយាយនៅលើ blog គេហទំព័រ weibo កាលពីថ្ងៃច័ន្ទនេះ ដោយអះអាងបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ អំពីការកើនឡើងទុនបម្រុង និងក្លាយខ្លួនជាក្រុមហ៊ុនមានតម្លៃទីផ្សារដល់ ៤៥ពាន់លានដុល្លារនេះ គឺដោយសារសមានការចូលរួមបណ្ដាក់ទុនពី បណ្ដាវិនិយោគិន រួមទាំងបណ្ដាក្រុមហ៊ុនផ្ដល់មូលនិធិសមធម៌ក្នុងការវិនិយោគជាមួយ Xiaom មួយចំនួនមាន៖ ក្រុមហ៊ុន All-Stars Investment, DST Global, Hopu Investment Management និង Yungfeng Capital ក៏រួមបញ្ចូលទាំងមូលនិធិទ្រព្យសម្បត្តិក្រុមហ៊ុនសិង្ហបុរី GIC។
យោងតាមរបាយការណ៍របស់ស្ថាប័នវិភាគ និងស្រាវជ្រាវផ្នែកទីផ្សារ Strategy Analytics ឱ្យដឹងថា ពេលនេះ ក្រុមហ៊ុនទូរស័ព្ទ Xiaomi បានបោះជំហានយ៉ាងរហ័សយកតំណែងជាក្រុមហ៊ុនលក់ទូរស័ព្ទលំដាប់លេខ៣ លើពិភពលោកបន្ទាប់ពីក្រុមហ៊ុន Samsung (លេខ១) និង Apple (លេខ២)។ ចំណែកពេលនេះ Xiaomi បានបន្តបោះថែមមួយជំហានទៀត ក្លាយខ្លួនជាក្រុមហ៊ុនឯកជនមួយដែលមានតម្លៃបំផុតលើពិភពលោក។ ប្រាក់ទុនរបស់ Xiaomi ក្នុងពេលបច្ចុប្បន្នគឺមាន ៤៥ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១០ពាន់លានដុល្លារត្រឹមតែរយៈពេល ១ឆ្នាំ ពី២០១៣ មក ២០១៤ ហើយស្មើនឹង ១ភាគ៣ នៃប្រាក់ទុនរបស់ក្រុមហ៊ុនកុំព្យូទ័រលេខ១ លើលោក Lenovo Group Ltd។
របាយការណ៍របស់ Strategy Analytics បានឱ្យដឹងថា ក្រុមហ៊ុនម្ចាស់ទូរស័ព្ទ Mi4 រាងដូច iPhone 6 នេះ បានក្ដាប់ចំណែកទីផ្សារស្មាតហ្វូនពិភពលោក ៦% នៅត្រីមាសចន្លោះខែ កក្កដា-កញ្ញា ដែលគិតជាតួលេខសរុបលក់បាន ៣២០លានគ្រឿង ។
Xiaomi ក្រៅពីផលិតទូរស័ព្ទ ក៏ជាក្រុមហ៊ុនអភិវឌ្ឍ Software និងសេវាកម្មផងដែរ ដែលបច្ចុប្បន្នកំពុងអភិវឌ្ឍខ្លួនជាក្រុមហ៊ុនអ៊ីនធឺណិតផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនមានដៃគូសហការក្នុងការអភិវឌ្ឍឧបករណ៍ប្រព័ន្ធអេកូ ផ្ដល់ការគាំទ្រភ្ជាប់បណ្ដាញអ៊ីនធឺណិតបាន និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតក្រៅពីស្មាតហ្វូន៕
ប្រែសម្រួល៖ លី ឈៀន

ប្រភព៖ reuters