Smartphone កម្រាស់​ស្ដើង​​ជាង​គេ​ក្នុង​លោក បាន​ទៅ​ក្រុមហ៊ុន Vivo

12/11/2014 0 Comments A+ a-

Oppo R5 ​​​គ្រង​តំណែង​ជា Smartphone មាន​កម្រាស់​ស្ដើង​ (៤,៨៥ម.ម) លើ​លោក​មិន​ទាន់​បាន​ប៉ុន្មាន​ផង ឥឡូវ​តំណែង​នេះ​ត្រូវ​​បាន​​​ X5Max  ​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​ចិន​មួយ​ផ្សេង​ទៀត​ឈ្មោះ Vivo ​វាយ​យក​ភ្លាមៗ។

vivo-x5max-back

X5Max ដែល​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​បាន​គ្រង​តំណែង​ជា​ Smartphone ដែល​មាន​កម្រាស់​ស្តើង​ជាង​គេ​លើ​លោក ដោយ​បាន​​ទម្លាក់ Oppo R5 ចេញ​ពី​​តំណែង​។ X5Max ​ស្រោប​ដោយ​អាលុយមីញ៉ូម​នេះ​មាន​កម្រាស់​ស្ដើង​ត្រឹម​​​តែ ៤,៧៥ម.ម​ប៉ុណ្ណោះ។ វា​មាន​អេក្រង់​ទំហំ ៥,៥អ៊ីញ (ប្រើ​បច្ចេកវិទ្យា​ Super AMOLED), កាមេរ៉ា​ក្រោយ​ទំហំ 13MP, មុខ 5MP រីឯ​​ទម្ងន់​ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន​ប្រកាស​នៅ​ឡើយ​ទេ។

ចំពោះ Memory របស់ X5Max មាន​ទំហំ 16GB, RAM 2GB (អាច​បន្ថែម​ Memory ក្រៅ​បាន 128GB), Chip ប្រភេទ Qualcomm Snapdragon 615, CPU ពីរ​ប្រភេទQuad-core Cortex-A53 មាន​ល្បឿន​ 1.7GHz និង​ Quad-core Cortex-A53មាន​ល្បឿន​ 1GHz, ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.4 (អាច​ដំឡើង​ទៅ Android Lollipop) និង​មាន​ថាមពល​ថ្ម 2,000 mAh (មីលីអំពែ​ម៉ោង)។

vivo-x5max-sim-microsd

vivo-x5max-back

vivo-x5max-headphone-jack

vivo-x5max

vivo-x5max-hands-on-2014-12-10-1-1

Smartphone កម្រាស់​ស្តើង​ជាង​គេ​ក្នុង​លោក​មួយ​នេះ​មាន​ស៊ីម​ពីរ (Micro Sim និង Nano Sim) និង​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​នៅ​ថ្ងៃ​ស្អែក​ក្នុង​តម្លៃ ៤៩០ដុល្លារ៕​


ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ engadget