ឃាត់ខ្លួនជនជាតិចិននិងខ្មែរ៥នាក់ ដែលជាមេខ្យល់នាំនារីក្រមុំទៅលក់នៅប្រទេសចិន
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនជាតិចិន៣នាក់និងជនជាតិខ្មែរ២នាក់ ដែលជាមេខ្យល់នាំក្មេងស្រីអនីតិជនលួចឆ្លងដែនទៅប្រទេសចិន ដោយខុសច្បាប់។
ករណីឃាត់ខ្ល្លួនជនជាតិចិននិងមេខ្យល់ជនជាតិខ្មែរ២នាក់ដែលនាំនារីជនជាតិខ្មែរលួចឆ្លងដែនទៅប្រទេសចិនខាងលើនេះ ត្រូវបានប្រព្រឹត្ដឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចស្ថានីយប្រេងឥន្ធនៈតេលា ក្បែរស្ពានអាកាសព្រះមុនីវង្ស ក្នុងខណ្ឌចំការមន។
ក្នុងការចុះបង្ក្រាបឃាត់ខ្លួនជនជាតិ ចិននិងមេខ្យល់ខ្មែរ៥នាក់ខាងលើនេះដឹក នាំដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះ រាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ។
លោក កែវ ធា បានបញ្ជាក់ទៀតថា ជនល្មើសបានប្រើរូបភាពថ្មីៗក្នុងការនាំជនរង គ្រោះទៅកាន់ប្រទេសចិន ដោយពីមុនពួក គេនាំជិះយន្ដហោះតាមច្រកព្រលានអន្ដរជាតិភ្នំពេញ និងតាមច្រកបាវិត ឆ្លងកាត់ប្រទេសវៀតណាម ហើយឆ្ពោះទៅកាន់ប្រទេសចិន ប៉ុន្ដែការធ្វើដំណើរតាមច្រកទាំងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោក ធ្វើការបង្ក្រាប ជាបន្ដបន្ទាប់នោះបានធ្វើឱ្យជនល្មើសបង្វែរទិសដៅដោយធ្វើ ដំណើរឆ្លងកាត់ច្រកទ្វារ អន្ដរជាតិប៉ោយប៉ែត ហើយឡើងយន្ដហោះ ពីទីក្រុងបាងកកឆ្ពោះទៅកាន់ប្រទេសចិនតែម្ដង។
លោកបានបន្ដទៀតថា ជនសង្ស័យ ទាំង៥នាក់ដែលបានឃាត់ខ្លួននោះ ទី១.ឈ្មោះ Xie Teo Sheng ភេទប្រុស អាយុ៥០ឆ្នាំ ជាជនជាតិចិន មុខរបរលក់ថ្នាំ បោះពុម្ពបច្ចុប្បន្នស្នាក់នៅផ្ទះជួលម្ដុំ កាណាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី២.ឈ្មោះ Hu De Hua ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនជាតិចិន មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល និងឃាត់ខ្លួនបាននៅម្ដុំតុលាការយោធា ទី៣.ឈ្មោះ Zhou Yanting ភេទស្រី អាយុ៤១ឆ្នាំ ជាជនជាតិចិន មុខរបរលក់គ្រឿងសំណង់ មេហ្គានិច ស្នាក់នៅផ្ទះ លេខ៩២ ផ្លូវលេខ៤៣០ សង្កាត់ទួល ទំពូង២ ខណ្ឌចំការមន ឃាត់ខ្លួនបាននៅ ជិតផ្សារទួលទំពួង ទី៤.ឈ្មោះ លីវ ហ៊ន ភេទប្រុស អាយុ៥៣ឆ្នាំ ខ្មែរកម្ពុជាក្រោម មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣១A ភូមិត្រញំងអញ្ចាញ សង្កាត់ផ្សារត្រញំង ក្រសាំង ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាននៅស្ថានីយប្រេងឥន្ធនៈតេលា សាខា ចំការមន ទី៥.ឈ្មោះ វង់ យីតា ភេទ ប្រុស អាយុ៤៨ឆ្នាំ ជាជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៣១A ភូមិត្រញំងអញ្ចាញ សង្កាត់ផ្សារត្រញំង ក្រសាំង ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន បាននៅស្ថានីយប្រេងឥន្ធនៈតេលា សាខាចំការមន។
លោក កែវ ធា បានបន្ដទៀតថា ចំពោះករណីជនជាតិចិននាំមនុស្សឆ្លង ដែននិងសុំឯកសារដោយទុច្ចរិតនេះគឺ ក្នុងក្មេងស្រីម្នាក់ដោយពួកគេចំំណាយ ថវិកាធ្វើឯកសារសម្រាប់ឆ្លងដែនជិត ៧ពាន់ដុល្លារ ហើយពេលក្មេងស្រីអនីតិ ជនទៅដល់ក្មេងស្រីពួកគេអាចលក់បាន ក្នុងម្នាក់ជាង១ម៉ឺនដុល្លារឯណោះ ហើយ លោកបានអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋខ្មែរទាំងអស់គួរតែប្រុងប្រយ័ត្ន ឱ្យបានមែនទែនចំពោះករណីនេះកន្លង គឺ ពួកជនជាតិចិនទាំងនេះបានប្រើរូបភាព លួចឆ្លងដែនតាមប្រលានយន្ដហោះ អន្ដរជាតិពោធិ៍ចិនតុង និងលួចឆ្លងដែន តាមប្រទេសវៀតណាម ប៉ុន្ដែដោយឡែក លើកនេះគឺពួកគេបានប្រើរូបភាពយក ក្មេងស្រីអនីតិជនលួចឆ្លងដែនតាមច្រក ប៉ោយប៉ែតចូលទៅប្រទេសថៃរួចជិះយន្ដ ហោះបន្ដទៅប្រទេសចិនតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យជនជាតិចិននិងខ្មែរទាំង៥នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។ ដោយឡែកក្មេង ស្រីរងគ្រោះទាំង៤នាក់ និងអ្នករត់តាក់ស៊ីម្នាក់ រត់ម៉ូតូឌុបម្នាក់ រួមទាំងកម្មករ ដែលយាមផ្ទះឱ្យឈ្មោះ Zhou Yanting ត្រូវបានអប់រំឱ្យទៅលំនៅឋានវិញ៕
ប្រភពពី Free Press Magazine