សពតារាសម្តែងនិងបង្ហាញម៉ូដកញ្ញា អុល សម្ផស្ស តម្កល់នៅវត្តស្ទឹងមានជ័យគ្មានញាតិមិត្ត
ភ្នំពេញ ៖ មកដល់ពេលនេះសពកញ្ញា អុល សម្ផស្ស ហៅស្រីស្រស់ អាយុ២៥ឆ្នាំ ដែលជាតារាសម្តែងនិងបង្ហាញម៉ូដ បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះជួលកាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ក្នុងខណ្ឌទួលគោកនោះ ត្រូវបានគេយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ប៉ុន្តែអី្វដែលធ្វើឲ្យមានភាពស្រងេះស្រងោចនោះ គឺសពនេះមិនមានឃើញសាច់ញាតិបងប្អូនទៅចូលរួមបុណ្យនោះទេ ។លើសពីនេះទៀត សូម្បីតែរកក្តាមឈូសដាក់សពក៏គ្មានដែរ ។
ដូច្នេះគណៈកម្មការអាចារ្យវត្តស្ទឹងមានជ័យ សូមអំពាវនាវដល់មិត្តរួមអាជីព ក៏ដូចជាសប្បុរសជនទាំងឡាយ មេត្តាចូលរួមចំណែកឧប្បត្ថម្ភ រឺធ្វើបុណ្យឲ្យនាងបានសមរម្យផង ។


– ប្រភពពីនគរវត្ត