រថយន្តពីរគ្រឿងបុកគ្នា​លើ​ផ្លូវជាតិ​លេខ​៧​ ស្លាប់ម្នាក់ របួស៦នាក់

12/11/2014 0 Comments A+ a-

ក្រចេះ​៖ ​​រថយន្ត​ម៉ាក​ហ្វ​ររ៉ាន់​ន័​រ ពាក់​ស្លាក​លេខ​ប្រទេស​ឡាវ បើកបុក​ចំ​ពីមុខ​រថយន្ត​តាក់ស៊ី​​​សាំង​យ៉ុ​ង​ បណ្តាលឱ្យបុរស​អ្នកបើកបរ​តាក់ស៊ី​ម្នាក់​ បាន​ស្លាប់​​​កៀប​ជាប់​ក្នុង​រថយន្ត និង​មនុស្ស​​ប្រុស​ស្រី​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ និង​ស្រាលក្នុងទឹកដី ជិត​ដល់​ព្រំប្រទល់ ខេត្តស្ទឹងត្រែង។
ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៍​ខាងលើនេះ បាន​កើតឡើង ​កាល​ពី​​វេលា​ម៉ោងជាង​២​រសៀល ​ថ្ងៃ​ទី​១០ ខែ​ធ្នូ នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ជ​ណ្តើរកាច់ ជិតអូរគ្រៀង ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ជិត​ដល់​ព្រំប្រទល់ ខេត្តស្ទឹងត្រែង។
ជន​រង​គ្រោះ​ដែល​​​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត​​ ត្រូវគេស្គាល់ថា មានឈ្មោះ ម៉េ​ង ហៀ​ង អាយុ​៤១ឆ្នាំ មាន​ទីលំនៅភូមិទន្សាយកោង ស្រុកកោះសូទិន កំពង៉ចាម និង​ជា​អ្នក​រត់​តាក់ស៊ី​ពី​ខេត្តក្រចេះ ទៅ​ខេត្តស្ទឹងត្រែង​។
អធិការរង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​ស្រុក​សំបូរ លោក​អនុ​សេនី​យ៍ឯក នួន សា​រិ​ន បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​លើ​គំនូស​ប្លង់​ គឺ​សន្និដ្ឋាន​ថា មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ​​បណ្តាល​មក​ពី​កត្តា​ផ្លូវ ខ​ណៈដែល​ផ្លូវជាតិ​ នៅ​ចំណុច​កើតហេតុ​ ជា​ផ្លូវ​កោង​ខ្លាំង ហើយ​ភាគីខាង​រថយន្ត​ហ្វ​ររ៉ាន់​ន័​រ ពណ៌​ខ្មៅ ​​ពាក់​ស្លាក​លេខ​ប្រទេស​ឡាវមួយ​គ្រឿង​នេះ បានបើករថយន្ត​លឿន​ រេ​ចង្កូត​ចូល​ខាងស្តាំ​រថយន្ត​តាក់ស៊ី​សាំង​យ៉ុ​ង បណ្តាល​ឲ្យ​បុក​ចំ​ពីមុខពេញទំហឹងតែម្តង​។
លោក​អធិការរងរូបនោះ ​បាន​បញ្ជាក់​ថា រថយន្ត​ហ្វររ៉ាន់​ន័​រ​​ ​ពាក់​ស្លាក​លេខ​ប្រទេសឡាវ​​​នេះ ​​មិន​ទាន់​ដឹង​អត្តសញ្ញាណ​ច្បាស់​នៅឡើយ​ទេ ដោយ​គ្រាន់តែ​រថយន្ត​នេះ ​មាន​តែ​អ្នកបើកបរ​តែ​ម្នាក់ឯង និង​​​រង​របួសធ្ងន់​ដូច​គ្នា ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​​នាំទៅ​សង្គ្រោះ​ភ្លាម​ៗ​ដែរ​៕
អ្នក​បើក​បរ​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត
អ្នកបើករថយន្ត​ម៉ាក​ហ្វ​ររ៉ាន់​ន័​រពាក់​ស្លាក​លេខ​ប្រទេស​ឡាវ
car-hit-car-fpm-10-12-14(4)
car-hit-car-fpm-10-12-14(2)
ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍
​រថយន្ត​ម៉ាក​ហ្វ​ររ៉ាន់​ន័​រ ពាក់​ស្លាក​លេខ​ប្រទេស​ឡាវ
car-hit-car-fpm-10-12-14(6)
ទិដ្ឋ​ភាព​រថយន្ត​បុក​គ្នាក្រចេះ​៖ ​​រថយន្ត​ម៉ាក​ហ្វ​ររ៉ាន់​ន័​រ ពាក់​ស្លាក​លេខ​ប្រទេស​ឡាវ បើកបុក​ចំ​ពីមុខ​រថយន្ត​តាក់ស៊ី​​​សាំង​យ៉ុ​ង​ បណ្តាលឱ្យបុរស​អ្នកបើកបរ​តាក់ស៊ី​ម្នាក់​ បាន​ស្លាប់​​​កៀប​ជាប់​ក្នុង​រថយន្ត និង​មនុស្ស​​ប្រុស​ស្រី​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ និង​ស្រាលក្នុងទឹកដី ជិត​ដល់​ព្រំប្រទល់ ខេត្តស្ទឹងត្រែង។
ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៍​ខាងលើនេះ បាន​កើតឡើង ​កាល​ពី​​វេលា​ម៉ោងជាង​២​រសៀល ​ថ្ងៃ​ទី​១០ ខែ​ធ្នូ នៅ​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ជ​ណ្តើរកាច់ ជិតអូរគ្រៀង ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ជិត​ដល់​ព្រំប្រទល់ ខេត្តស្ទឹងត្រែង។
ជន​រង​គ្រោះ​ដែល​​​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត​​ ត្រូវគេស្គាល់ថា មានឈ្មោះ ម៉េ​ង ហៀ​ង អាយុ​៤១ឆ្នាំ មាន​ទីលំនៅភូមិទន្សាយកោង ស្រុកកោះសូទិន កំពង៉ចាម និង​ជា​អ្នក​រត់​តាក់ស៊ី​ពី​ខេត្តក្រចេះ ទៅ​ខេត្តស្ទឹងត្រែង​។
អធិការរង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​ស្រុក​សំបូរ លោក​អនុ​សេនី​យ៍ឯក នួន សា​រិ​ន បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​លើ​គំនូស​ប្លង់​ គឺ​សន្និដ្ឋាន​ថា មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ​​បណ្តាល​មក​ពី​កត្តា​ផ្លូវ ខ​ណៈដែល​ផ្លូវជាតិ​ នៅ​ចំណុច​កើតហេតុ​ ជា​ផ្លូវ​កោង​ខ្លាំង ហើយ​ភាគីខាង​រថយន្ត​ហ្វ​ររ៉ាន់​ន័​រ ពណ៌​ខ្មៅ ​​ពាក់​ស្លាក​លេខ​ប្រទេស​ឡាវមួយ​គ្រឿង​នេះ បានបើករថយន្ត​លឿន​ រេ​ចង្កូត​ចូល​ខាងស្តាំ​រថយន្ត​តាក់ស៊ី​សាំង​យ៉ុ​ង បណ្តាល​ឲ្យ​បុក​ចំ​ពីមុខពេញទំហឹងតែម្តង​។
លោក​អធិការរងរូបនោះ ​បាន​បញ្ជាក់​ថា រថយន្ត​ហ្វររ៉ាន់​ន័​រ​​ ​ពាក់​ស្លាក​លេខ​ប្រទេសឡាវ​​​នេះ ​​មិន​ទាន់​ដឹង​អត្តសញ្ញាណ​ច្បាស់​នៅឡើយ​ទេ ដោយ​គ្រាន់តែ​រថយន្ត​នេះ ​មាន​តែ​អ្នកបើកបរ​តែ​ម្នាក់ឯង និង​​​រង​របួសធ្ងន់​ដូច​គ្នា ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​​នាំទៅ​សង្គ្រោះ​ភ្លាម​ៗ​ដែរ​៕
អ្នក​បើក​បរ​ស្លាប់​កៀប​ជាប់​ក្នុង​រថយន្ត
អ្នកបើករថយន្ត​ម៉ាក​ហ្វ​ររ៉ាន់​ន័​រពាក់​ស្លាក​លេខ​ប្រទេស​ឡាវ
car-hit-car-fpm-10-12-14(4)
car-hit-car-fpm-10-12-14(2)
ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍
​រថយន្ត​ម៉ាក​ហ្វ​ររ៉ាន់​ន័​រ ពាក់​ស្លាក​លេខ​ប្រទេស​ឡាវ
car-hit-car-fpm-10-12-14(6)
ទិដ្ឋ​ភាព​រថយន្ត​បុក​គ្នា