ប៊ីរីយ៉ា ត្រូវមិត្តភក្តិទម្លាយ​ រូបចូលរោងការម្សិលមុិញ

12/11/2014 0 Comments A+ a-

ភ្នំពេញ៖ នៅទីបំផុតអ្វីដែលជាព័ត៌មានរសើប ដែលលេចឮថាតារាស្រី កញ្ញា ប៊ីរីយ៉ា ចូលរោងការជាមួយ គូស្នេហ៍ ដែលនាងព្យាយាមលាក់បាំង នាពេលកន្លងមកនោះ ត្រូវបានទម្លាយជាសាធារណៈ ហើយបន្ទាប់ពីមិត្តភក្តិរបស់នាងគឺ កញ្ញា កែវ ផល្លីកា បានយករូបថតរៀបការរបស់ ប៊ីរីយ៉ា ជាច្រើនសន្លឹក បង្ហោះពាសពេញ បណ្តាញទំនាក់ទំនងសង្គម Facebook របស់នាងធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល និងមានចម្ងល់ថា ហេតុអីគ្រាន់តែរៀបការតារារូបនេះ ចាំបាច់លាក់បាំងធ្វើអ្វី ។
រូបថតជាច្រើនសន្លឹក ដែលសរបញ្ជាក់ពីការរៀបចំ កម្មវិធីមង្គលការរបស់ តារាស្រីច្រមុះស្រួច នាង ប៊ីរីយ៉ា តាំងពីពិធីសូត្រមន្តពេលល្ងាច រហូតដល់ ពិធីហែជំនូនពេលព្រឹក ខណៈដែលព័ត៌មាននៃការរៀបការនេះ ត្រូវបានម្ចាស់សាម៉ីខ្លួនព្យាយាម លាក់បាំងជិតឈឹង ពីអ្នកកាសែត និងទស្សនិកជន ប៉ុន្តែអ្វីគ្រប់យ៉ាងបែរជា ត្រូវបានមិត្តភក្តិសំណព្វចិត្តនាងគឺ កញ្ញា កែវ ផល្លីកា បានយករូបថតមកបង្ហោះពេញបណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួនរបស់នាង ដោយតាមរយៈរូបភាពនោះ គេមិនសូវឃើញមានវត្តមានអ្នកសិល្បៈច្រើន ចូលរួមដូចពិធីមង្គលការតារាដទៃឡើយ ។
គ្រាន់តែរូបថតទាំងអស់នោះ ត្រូវបានយកបង្ហោះ នៅលើបណ្តាញទំនាក់ទំនងមួយនេះ ភ្លាមមានទស្សនិកជន និងអ្នកគាំទ្រនាងជាច្រើន មានការ ភ្ញាក់ផ្អើល ដោយមានខ្លះបានសម្តែងការសាទរ ចំពោះនាងហើយមានខ្លះទៀតក៏រិះគន់នាង សម្រាប់ការព្យាយាមលាក់បាំង ព័ត៌មានបែបនេះ ពីទស្សនិកជន ហើយជុំវិញការលាក់ព័ត៌មាននេះគេមិនដឹងថា មានបញ្ហាអ្វីនៅពីក្រោយខ្នង នៃការរៀបមង្គលការនេះទេ ខណៈដែលនាងកំពុងតែ ជាតារាលេចធ្លោតែបែរជា បញ្ចេញចរិកមិនអើពើ ជាមួយអ្នកគាំទ្រលួចរៀបចំពិធីមង្គលការស្ងាត់ៗបែបនេះ ៕