ឃាត់ខ្លួនតា​ល្មោភកាម​ចាប់រំលោភចៅ​ស្រី​ចុង​​សតិ​មិនគ្រប់

12/03/2014 0 Comments A+ a-

កំពត៖ បុរសវ័យ៦១ឆ្នាំ​​ម្នាក់​​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន តាមពាក្យបណ្តឹងស្ត្រី​ជាប្រពន្ធ បន្ទាប់​​ពី​បុរសរូបនោះ បានចាប់រំលោភ​​លើ​ចៅស្រីចុង​អាយុ​១​៥​​ឆ្នាំម្នាក់​ ដែល​មាន​សតិ​មិន​គ្រប់ជាច្រើន​លើកច្រើនសា​​រ។ការចាប់ខ្លួនជន​ល្មោភកាម​នេះ ធ្វើឡើងកាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាណ២០១៤ ស្ថិតនៅ​ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត។​​
សមត្ថកិច្ចបានឱ្យដឹងថា ​តា​ចុង​ល្មោភកាម​ខាងលើនោះ ឈ្មោះ​ ឡេង ម៉ឺង អាយុ​៦១​ឆ្នាំ ចំណែក​ប្រពន្ធ​ឈ្មោះ​ កែម យឿង អាយុ​៦៥​ឆ្នាំ។ រីឯ​ក្មេងស្រីរងគ្រោះ​អាយុ​១៥​ឆ្នាំ (សតិមិនគ្រប់) ទាំង៣នាក់​មានទីលំនៅ​​ក្នុងភូមិ​កើតហេតុខាងលើ។
បើ​តាម​ពាក្យ​បណ្តឹង​​របស់ស្ត្រី​ចំណាស់​​ជា​ប្រពន្ធ​បាន​ឱ្យ​​ដឹងថា សកម្ម​ភាព​​របស់​ប្តី​គាត់​ដែល​ចាប់​រំលោភ​ចៅ​នោះ កើត​ឡើង​តាំងពី​រដូវបុណ្យ​ភ្ជុំ​បិណ្ឌ​មកម្ល៉េះ។ តែរូបគាត់​ពុំ​បាន​ចាំ​ថ្ងៃទេ​​ ទើប​តែ​ចុងក្រោយ​​នេះ ជាលើកទី៦ហើយ​ដែល​គាត់ជាប្រពន្ធ​ទាន់​នូវសកម្មភាព​រំលោភនេះ ទើប​​ទ្រាំមិន​បាន​ និងការគំរាម​កំហែង​របស់​ប្តី​កំហូចនេះទៀត ទើប​គាត់សម្រេ​ច​ចិត្ត​មកប្តឹង​សមត្ថកិច្ច​ចាប់ខ្លួនតែម្តង។
ក្រោយ​ពីសមត្ថកិច្ច​សាកសួរ ជន​សង្ស័យ​បាន​សារភាពថា ខ្លួនពិត​ជាបាន​​ចាប់រំលោភ​ចំនួន៦លើកពិតប្រាកដមែន ដោយ​ចាប់​​រំលោភ​​នៅលើផ្ទះ និងរំលោភនៅ​ចម្ការចេក​ផង។
សមត្ថកិច្ច​ចាប់ខ្លួនជនសង្ស័យ​
សមត្ថកិច្ច​ចាប់ខ្លួនជនសង្ស័យ​
ប្រភពពី Free Press Magazine