បញ្ជូនកូនឱ្យមករៀនសូត្រនៅជាមួយជីដូនត្រូវយុវជនជិតខាងរំលោភ
ខេត្ដត្បូងឃ្មុំ ៖ អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារបានបញ្ជូនបុរសជា ជនសង្ស័យឈ្មោះតាំង សុខគាន់ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារមកកាន់សាលាដំបូងខេត្ដនាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ ដោយជាប់ចោទលួងលោមក្មេងស្រីជាអនីតិជន ក្រោមអាយុ១៥ឆ្នាំទៅរំលោភសេពសន្ថវៈ ជាលើកដំបូងនៅរោងចិញ្ចឹមត្រី និងក្រោយមកនៅផ្ទះសំណាក់បានសម្រេចជាច្រើន លើកនាពេលកន្លងមក ។
មន្ដ្រីសលាដំបូងខេត្ដកំពង់ចាមបានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះឈ. ស.យ មានស្រុកកំណើតនៅស្រុកភ្នំព្រឹក ខេត្ដបាត់ដំបងបានមកស្នាក់នៅរៀនសូត្រ នៅផ្ទះជីដូនក្នុងឃុំប៉ើស២ ស្រុកក្រូចឆ្មារ ហើយត្រូវបានយុវជនសុខគាន់ទាក់ទង រហូតឈានដល់លួងលោមល្បួងនាំទៅ រំលោភសេពសន្ថវៈនៅរោងចិញ្ចឹមត្រី មួយកន្លែងស្ថិតនៅភូមិទួលសម្បត្ដិ ឃុំ ប៉ើស២ ស្រុកក្រូចឆ្មារកាលពីវេលា ម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែ តុលា ឆ្នាំ២០១៤ កន្លងទៅ ។
យោងតាមពាក្យបណ្ដឹងរបស់ឪពុក ក្មេងស្រីរងគ្រោះកាលពីថ្ងៃទី១ធ្នូបញ្ជាក់ថា ស្របពេលដែលកូនស្រីគាត់មក ស្នាក់នៅរៀនសូត្រនៅផ្ទះជីដូនភូមិទួលសម្បត្ដិ ឃុំប៉ើស២ ដោយបែរជាសុំ ឪពុកម្ដាយឈប់រៀនលុះពេលសួរនាំរក ហេតុផលទើបកូនឆ្លើយប្រាប់ថា ឈ្មោះ សុខគាន់ បានចាប់នាងរំលោភហើយ ថែមទាំងគំរាមថាបើសិនណាជាហ៊ាន ប្រាប់គេនឹងសម្លាប់ចោល។ ពេលស្ដាប់ឮ បែបនេះគាត់ក៏ប្រញាប់ទៅប្ដឹងនគរបាល ស្រុកក្រូចឆ្មារឱ្យជួយអន្ដរាគមន៍តែម្ដង ។
ជនសង្ស័យឈ្មោះ កាំង សុខគាន់ វិញ បានឆ្លើយថា នៅក្នុងអំឡុងខែតុលា ២០១៤ មិនចាំថ្ងៃម៉ោងជាង១០ព្រឹក រូបគេក៏ទូរស័ព្ទហៅឈ្មោះក្មេងស្រីរង គ្រោះឱ្យមកអង្គុយលេងជាមួយខ្លួននៅ លើគ្រែក្បែរស្រះចិញ្ចឹមត្រីឪពុករបស់ខ្លួន។ លុះពេលនិយាយសារសងទៅវិញទៅមក ក៏បានព្រមព្រៀងគ្នារួមភេទគ្រាដំបូងនោះ មិនបានសម្រេចនោះទេ រហូតដល់ថ្ងៃ បន្ទាប់ក្មេងស្រីរងគ្រោះបានទូរស័ព្ទមក រូបគេឱ្យទៅជួបនៅកន្លែងរោងចិញ្ចឹមត្រីដដែលហើយរួមភេទបានសម្រេចតាមបំណងមែន ។ មកដល់អំឡុងខែវិច្ឆិកា ២០១៤រូបគេបានទូរស័ព្ទហៅក្មេងស្រីរងគ្រោះណាត់ជួបគ្នានៅផ្ទះសំណាក់៩៩នៅ ភូមិព្រែកតូចឃុំប៉ើស១ ស្រុកក្រូចឆ្មារ ដោយរួមភេទបានសំរេច២លើកទៀត ។
ជនសង្ស័យនិយាយថាពួកគេថែមទាំង បាននិយាយថា យើងស្រលាញ់គ្នាដោយ ស្មោះហើយក៏មិនបានគំរាមសម្លាប់អ្នករងគ្រោះដែរ ។
នគរបាលស្រុកក្រូចឆ្មារ បានបញ្ជាក់ថា ឆ្លងតាមកិច្ចប្រតិបត្ដិការ ប្រមូលឯកសារសំណុំរឿងព្រមទាំងចម្លើយ សារភាពរបស់ជនសង្ស័យឈ្មោះ កាំង សុខគាន់ និងវិញ្ញាបនបត្រពេទ្យសន្និដ្ឋាន ថា ជននេះពិតជាបានរួមភេទជាមួយក្មេង ស្រីជំទង់ជាអនីតិជនពិតប្រាកដមែន។
សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចកោះហៅមកសួរនាំ នៅរសៀលថ្ងៃទី២ធ្នូក្រោយពីបានសារភាព សម្រេចឃាត់ខ្លួនបញ្ជូនមកសាលាដំបូង ខេត្ដកំពង់ចាមតែម្ដង ៕