បញ្ជូន​ខ្លួន​ស្រី​ស្រស់​ដៃ​ឆើត​បន្លំ​​លួច​ទូរស័ព្ទ​អ្នកលក់​ទៅ​តុលាការ​

12/05/2014 0 Comments A+ a-

ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៤​ម្សិលមិញ​ មន្ដ្រី​នគរបាល​ ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា​បាន​បញ្ជូន​ខ្លួន​ជន​ សង្ស័យ​ជានា​រី​ម្នាក់​ដែល​មាន​រូប​សម្ពស្ស​ សោភា​ដៃ​ឆើត​បន្លំ​យក​ទូរស័ព្ទ​របស់​អ្នក​លក់​នៅ​ក្នុង​ផ្សារ​ស៊ី​ធី​ម៉​ល​ជាន់​ផ្ទាល់​ដី​ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​  ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ ។​
​ជនសង្ស័យ​ដែល​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ សាលាដំបូង​ខាងលើ​នេះ​ឈ្មោះ​ណ​ន​ ស្រី​ពេជ្រ​ អាយុ​២១​ឆ្នាំ​ មានមុខ​របរ​និង​ ទីកន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ​ ។​
​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​សមត្ថ​ កិច្ច​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ខាងលើ​នេះ​  ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ព្រួត​វ៉ៃ​ និង​ ឃាត់ខ្លួន​បញ្ជូន​ឱ្យ​សមត្ថកិច្ច​ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៤​ ឋិត​នៅ​ក្នុង​ផ្សារ​ស៊ី​ធី​ម៉​ល​ជាន់​  ផ្ទាល់​ដី​ ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​ ៧​មក​រា​ ។​
​សមត្ថកិច្ច​បាន​បន្ដ​ទៀត​ថា​ នៅ​មុន​ ពេល​កើតហេតុ​ ជនសង្ស័យ​រូប​នេះ​បាន​ ប្រើ​ល្បិច​ធ្វើ​សកម្មភាព​ដើរមក​ធ្វើ​ជា​រក​ ទិញ​ទូរស័ព្ទ​ដៃ​ពី​អ្នកលក់​នៅ​ជាន់​ផ្ទាល់​ដី​ នៃ​ផ្សារ​ស៊ី​ធី​ម៉​ល​ ហើយ​ក៏​ឆ្លៀតឱកាស​ បន្លំ​លួច​យក​ទូរស័ព្ទ​ដៃ​ពី​អ្នកលក់​ ហើយ​ ដើរ​គេចខ្លួន​ តែ​ត្រូវ​បាន​ម្ចាស់​អ្នកលក់​ ទូរស័ព្ទ​ឃើញ​ទាន់​ ក៏​តាម​ឃាត់ខ្លួន​បាន​ ហើយ​ក៏​បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ដល់​ ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ ចាប់​បាន​នាំ​ គ្នា​ព្រួត​វ៉ៃ​និង​ទាត់​ធាក់​ទៅ​លើ​ជនសង្ស័យ​ តែ​ម្ដង​  ទើប​យក​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ ៕