មន្ត្រីប៉េអឹមផ្ទៃប្រទេស: បើករថយន្តបុកអ្នកគ្រូក្រមុំជិតចូលរោងការម្នាក់ ស្លាប់

12/05/2014 0 Comments A+ a-

បាត់ដំបង៖ អ្នកគ្រូបង្រៀនវិទ្យាល័យអាយុ២៤ឆ្នាំម្នាក់ ដែលត្រៀមចូលរោងការ បានស្លាប់ភ្លាមៗ​ក្នុងថ្លុកឈា​ម ដោយសាររថយន្តរបស់មន្ត្រីប៉េអឹមផ្ទៃប្រទេសមួយគ្រឿងបានបុកពីក្រោយ ខណៈពេលអ្នកគ្រូរូបនោះ កំពុងជិះម៉ូតូតែម្នាក់ឯងនៅលើផ្លូវមួយ ក្នុងស្រុកបវេល ខេត្តបាត់ដំបង។
ហេតុការណ៍​បង្កឲ្យមានការភ្ញា​ក់ផ្អើលនេះ ​បានកើតឡើង​នៅវេលាម៉ោង៤​និង១០នាទី​ល្ងាចថ្ងៃទី០៣ ខែធ្នូ ​​ឆ្នាំ២០១៤ នៅលើផ្លូវជាតិ​ខាង​ត្បូងផ្សារបវេលចម្ងាយ៦០០ម៉ែត្រ​ ផ្លូវបំបែកទៅ​​​ក្តុលតាហែន ស្ថិតក្នុងភូមិដាច់ព្រ័ត ឃុំបវេល ​ស្រុកបវេល ​ខេត្តបាត់ដំបង​។​
តាមប្រភពព័ត៌​មានដែលទទួល​បានពីកន្លែង​កើតហេតុជនរ​ងគ្រោះឈ្មោះ វ៉ាន់ ចាន់ថន ភេទស្រី​​ អាយុ២២ឆ្នាំ ​ជាគ្រូបង្រៀ​នភាសាអង់​គ្លេស ​មានទីលំនៅ​ស្រុកថ្មគោល ខេត្តបាត់ដំបង ​ហើយជិត​ចូលរោងការ​នៅតែប៉ុន្មាន​ខែខាងមុខនេះ​ប៉ុណ្ណោះ ​នេះបើតាមស្តី​គូដណ្តឹង​ដែលបានទៅ​ទទួលយក​សពនារីរង​គ្រោះទាំង​ទឹកភ្នែក​​ក្នុងក្តីអាឡោះ​អាល័យជា​ពន់ពេក។
ប្រភពដដែល​បានបន្តថា​ មុនពេល​កើតហេតុ គេឃើញរថយន្តកាំមរីពាក់ស្លាកលេខភ្នំពេញ២A-៤៤០៦ ដែលជារបស់មន្ត្រី កងរាជអាវុធហត្ថលើផ្ទៃប្រទេសឈ្មោះ អាន បាន អាយុ៤៧ឆ្នាំ​ បាន​បើកគ្នាក្នុងទិសដៅ​​ពីត្បូងទៅជើង ពេលដល់ចំណុច​កើតហេ​តុខាងត្បូងផ្សារ​បវេលចម្ងាយ​៦០០ម៉ែត្រ ​ផ្លូវបំបែក​ទៅក្តុល​តាហែន​ ស្ថិតក្នុងភូមិ​ដាច់ព្រ័ត ​ឃុំបវេល​ ស្រុកបវេល​ រថយន្ត​កាមារី បាន​បើកទៅបុក​ម៉ូតូហុងដា របស់អ្នកគ្រូពីក្រោយ បណ្តាលឲ្យនារី​ជាអ្នកបើកបរ​ម៉ូតូខ្ទាតចេញ​ពីម៉ូតូជាច្រើនម៉ែត្រ​ទៅលើចិញ្ចើម​ថ្នល់បណ្តាល​ស្លាប់​ភ្លាមៗមួយរំពេជ។រថយន្តបានបុកម៉ូតូអូស​ជាច្រើនរួចជ្រុល​ទៅបុកបង្គោល​ភ្លើងក្រឡាប់២​ទៅបីត្រឡប់។បុរស២នាក់ដែលស្ថិតក្នុងរថយន្ត ក្នុងនោះរួមមានមន្ត្រីប៉េអឹមឈ្មោះ អាន បាន ផងដែរនោះ បានរងរបួសនិងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ បុរសម្នាក់ទៀតដែលជាអ្នកបើករថយន្ត និងរងគ្រោះនាពេលនោះផងដែរឈ្មោះ លឹម សៀង អាយុ៣៥ឆ្នាំ។ បុរសរងគ្រោះទាំង២ រស់នៅក្នុងឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។
ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើ​អន្ដរាគមន៍​ វាស់វែង​និង​យក​រថយន្ដនិង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅទុក​ធ​អិ​ការដ្ឋាន​ន​គ​បា​ល​​ស្រុកបវេល ដើម្បី​រង់​ចាំ​ដោះ​ស្រាយ​នៅ​ពេល​ក្រោ​យ​​។ចំណែកសាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ចាត់ចែង​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕
នារីរង​គ្រោះ​ស្លាប់នៅ​នឹង​កន្លែង​កើត​ហេតុ
នារីរង​គ្រោះ​ស្លាប់នៅ​នឹង​កន្លែង​កើត​ហេតុ
ប្រភពពី Free Press Magazine