ស៊ុត ឌីណា ៖ រដ្ឋអាជ្ញាកូរ៉េ កំពុងរៀបចំ កាត់ទោស បុរសកូរ៉េ សម្លាប់ប្រពន្ធ ជនជាតិខ្មែរ
ភ្នំពេញ៖ សំណុំរឿងបុរសជនជាតិកូរ៉េ សម្លាប់ប្រពន្ធខ្មែរ មកដល់ពេលនេះ ត្រូវបានលោក ស៊ុត ឌីណា ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ នៅថ្ងៃអង្គារ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៤ នេះថា ការិយាល័យរដ្ឋអាជ្ញារបស់កូរ៉េ នៅក្នុងខេត្ត ធួណាន កំពុងរៀបចំកាត់ទោស ដើម្បីឲ្យបុរស់នោះជាប់ ពន្ធនាគារ។
ថ្លែងពីប្រទេសកូរ៉េ តាមរយៈខ្សែទូរស័ព្ទ មកការិយាល័យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃអង្គារ៍នេះ លោក ស៊ុត ឌីណា បន្តថា «បុរសនោះត្រូវបានចាប់ខ្លួន គឺកំពុងឃុំខ្លួន នៅការិយាល័យរដ្ឋអាជ្ញា នៅក្នុងខេត្តធួណាន ដើម្បីរៀបចំកាត់ទោស ហើយសម្រេចថា តើគាត់នឹងត្រូវជាប់គុកប៉ុន្មានឆ្នាំ”។
បើតាមលោក ស៊ុត ឌីណា ស្ត្រីខ្មែរដែលស្លាប់នោះ នឹងទទួលបានយុត្តិធម៌ពេញលេញ ពីសំណាក់រដ្ឋអាជ្ញាប្រទេសកូរ៉េ។ ជាមួយគ្នានេះ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ មន្រ្តីជាន់ខ្ពស់ នៃប្រមុខការ ទូតកម្ពុជា បានថ្លែងថា ក្រុមគ្រួសារស្ត្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ដល់ក្រសួងការបរទេសកម្ពុជា ដោយទាមទារ សំណង និងធាតុ ស្រ្តីរងគ្រោះពីប្រទេសកូរ៉េមកកម្ពុជាវិញ ដើម្បីធ្វើបុណ្យ តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ។
សូមបញ្ជាក់ថា ស្រ្តីរងគ្រោះ អ៊ី ស៊ីឡែន អាយុ ២៥ឆ្នាំ ត្រូវបានបាត់បង់ជីវិត កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៤ កន្លងទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាការរៀបចំទុកជាមុន ពីសំណាក់ប្តី ដែលជាជនជាតិកូរ៉េដ៏ព្រៃផ្សៃរបស់ខ្លួន ដើម្បីបានប្រាក់ធានារ៉ាប់រងជីវិត ៕
_____________
ផ្តល់សិទ្ទិដោយ៖dap-newsភ្នំពេញ៖ សំណុំរឿងបុរសជនជាតិកូរ៉េ សម្លាប់ប្រពន្ធខ្មែរ មកដល់ពេលនេះ ត្រូវបានលោក ស៊ុត ឌីណា ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ នៅថ្ងៃអង្គារ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៤ នេះថា ការិយាល័យរដ្ឋអាជ្ញារបស់កូរ៉េ នៅក្នុងខេត្ត ធួណាន កំពុងរៀបចំកាត់ទោស ដើម្បីឲ្យបុរស់នោះជាប់ ពន្ធនាគារ។
ថ្លែងពីប្រទេសកូរ៉េ តាមរយៈខ្សែទូរស័ព្ទ មកការិយាល័យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃអង្គារ៍នេះ លោក ស៊ុត ឌីណា បន្តថា «បុរសនោះត្រូវបានចាប់ខ្លួន គឺកំពុងឃុំខ្លួន នៅការិយាល័យរដ្ឋអាជ្ញា នៅក្នុងខេត្តធួណាន ដើម្បីរៀបចំកាត់ទោស ហើយសម្រេចថា តើគាត់នឹងត្រូវជាប់គុកប៉ុន្មានឆ្នាំ”។
បើតាមលោក ស៊ុត ឌីណា ស្ត្រីខ្មែរដែលស្លាប់នោះ នឹងទទួលបានយុត្តិធម៌ពេញលេញ ពីសំណាក់រដ្ឋអាជ្ញាប្រទេសកូរ៉េ។ ជាមួយគ្នានេះ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ មន្រ្តីជាន់ខ្ពស់ នៃប្រមុខការ ទូតកម្ពុជា បានថ្លែងថា ក្រុមគ្រួសារស្ត្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ដល់ក្រសួងការបរទេសកម្ពុជា ដោយទាមទារ សំណង និងធាតុ ស្រ្តីរងគ្រោះពីប្រទេសកូរ៉េមកកម្ពុជាវិញ ដើម្បីធ្វើបុណ្យ តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ។
សូមបញ្ជាក់ថា ស្រ្តីរងគ្រោះ អ៊ី ស៊ីឡែន អាយុ ២៥ឆ្នាំ ត្រូវបានបាត់បង់ជីវិត កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៤ កន្លងទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាការរៀបចំទុកជាមុន ពីសំណាក់ប្តី ដែលជាជនជាតិកូរ៉េដ៏ព្រៃផ្សៃរបស់ខ្លួន ដើម្បីបានប្រាក់ធានារ៉ាប់រងជីវិត ៕
_____________
ផ្តល់សិទ្ទិដោយ៖dap-news