ថៅកែរោងចក្រ នូវខបបានបើក ប្រាក់ខែឲ្យកម្មករ ហើយបញ្ឈប់ការងារ

12/09/2014 0 Comments A+ a-

ភ្នំពេញ៖ថៅកែរោងចក្រនូវខបដែលមានទីតាំងនៅផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល រហូតមកដល់រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤នេះ បាននឹងកំពុង បើកប្រាក់ខែឲ្យកម្មករហើយ បន្ទាប់មកបានបញ្ឈប់ការងារពួកគេជាង១០០០នាក់តែម្តង
លោក សៀង សម្បត្តិ ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ (WFUF)បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា បន្ទាប់ពីថៅកែបាន បើកប្រាក់ខែហើយ ក៏បញ្ឈប់ ការងារបស់ពួកគេតែម្តង។
លោកថា ថៅកែមានចេតនាឲ្យកម្មករធ្វើ កូដកម្មដោយសារទង្វើមិនទទួលខុសត្រូវរបស់ខ្លួន។
លោកថា ចំណែកថ្នាក់ដឹកនាំសហព័ន្ធសហជីពមិត្តភាពកម្មករនៅព្រឹកថ្ងៃទី៩ធ្នូនេះ ក៏ត្រូវ បានអធិការខណ្ឌកោះ ហៅមកសួរនាំ ក្នុងករណីកម្មកររោងចក្រនូវខបធ្វើ កូដកម្ម ដោយបានចោទប្រកាន់ មកក្រុម លោកពីបទអុកឡុកនិងញុះញុងឲ្យមាន កូដកម្មរហូត ដល់ការឈានបិទផ្លូវជាតិលេខ៤ នាពេលកន្លងមក។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែធ្នូ ថៅកែបានឲ្យកម្មករមកបើកប្រាក់ខែប្រចាំវិច្ឆិកា នៅថ្ងៃនេះ ហើយបន្ទាប់មកនឹងបញ្ឈប់ការងារកម្មករជាង១០០០នាក់៕
________________
ផ្តល់សិទ្ទិដោយ៖dap-news