ចៅប្រុសអកត្តញ្ញូ! យកខ្សែចង.ក ជីដូន បណ្តើរតាមផ្សារ ដូចសត្វធាតុ
តៃវ៉ាន់៖ រូបថត ចៅប្រុសអកត្តញ្ញូ យកខ្សែចង ទាក់-ក ជីដូនបង្កើត ហើយបណ្តើរទៅផ្សារ ត្រូវបានគេ ថតបង្ហោះលើ ប្រព័ន្ធអ៊ីនធើណេត បានទទួលការរិះគន់ និង ប្រមាថ ពីមហាជន លើបុរស វ័យក្មេង ម្នាក់នោះយ៉ាងខ្លាំង។
បើយោងតាម អ្នកដែលបានថត និង បង្ហោះរូបភាពទាំងនោះ មានឈ្មោះ Carmen Neoh បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅតំបន់ Ximending ក្នុងទីក្រុងតៃប៉ិ។ នៅក្នុងរូបថតទាំងនោះ បានបង្ហាញឲ្យឃើញ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានចៅប្រុស យកខ្សែចង-កជាប់ រួចបណ្តើរនៅក្នុងផ្សារ ប្រៀបដូចជា សត្វធាតុ។
យ៉ាងណាមិញ នៅក្នុងរូបថតទាំងនោះ គេឃើញ លោកយាយចាស់ អង្គុយផ្ទាល់នឹងដី ហើយបន្ទាប់មក ត្រូវចៅប្រុស ដឹកបណ្តើរតាមផ្លូវ នៅក្នុងផ្សារ ខណៈអ្នក ដែលបានឃើញ ទិដ្ឋភាពទាំងនេះ មានការខឹងសម្បា យ៉ាងខ្លាំង ទៅលើចៅប្រុស អកត្តញ្ញូរូបនោះ៕
សូមមើល ទិដ្ឋភាព តាមរយៈរូបភាពខាងក្រោម៖
ប្រភពពី ខ្មែរឡូត
