នាវា ​ដឹក​កុងតេ​នឺ​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក ដោយ​មាន​ទំហំ​ស្មើ​៤​ដង​នៃ​តារាង​បាល់ទាត់​

12/08/2014 0 Comments A+ a-

នាវា​ដឹក​កុងតេ​នឺ​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​នេះ ត្រូវបាន​បញ្ជូន​ចេញ​ក្នុងការ​ធ្វើ​ដំណើរ​ជា​លើក​ទី​មួយ​របស់​វា​ដោយ​ចេញ​ពី​ទីក្រុង Qingdao នៅ​ខេត្ត Shandong ប្រទេស​ចិន ។​
​នាវា​ដឹក​កុង​តេនឺ​CSCL Globe ដ៏​ធំ​នេះ មាន​បណ្តោយ​ប្រវែង​ជិត​៤០០​ម៉ែត្រ និង​ទទឹង​ជាង​៥៨​ម៉ែត្រ រីឯ​ជម្រៅ​ជាង​៣០​ម៉ែត្រ ដែល​ធ្វើឲ្យ​នាវា​នេះ មាន​ទំហំ​ស្មើ​៤​ដង​នៃ​តារាង​បាល់ទាត់​។​
​នាវា​ដ៏​ធំ​នេះ អាច​ដឹក​កុងតេ​នឺ​ចំនួន​១៩.០០០​ដោយ​កុងតេ​នឺមួយៗ​មាន​ទំហំ​ជាង​៦​ម៉ែត្រ​។​
​នាវា CSCL Globe នេះ គឺជា​នាវា​ទី​មួយ​ដែល ត្រូវបាន​ស្ថាបនា​ឡើង​រួមគ្នា​ដោយ​ក្រុមហ៊ុន​ចិន China Shipping Container Lines និង​ក្រុមហ៊ុ​កូរ៉េ​ខាង​​ត្បូង Hyundai Heavy Industries  ៕ ប្រភពៈ CEN
navy1