អគ្គិភ័យឆេះបំផ្លាញ ឃ្លាំងសម្ងួតក្រណាត់ នៅសង្កាត់ចាក់អង្រែក្រោម
ភ្នំពេញ ៖ អគ្គិភ័យមួយ បានឆេះបំផ្លាញ ឃ្លាំងម៉ាស៊ីនសម្ងួតក្រណាត់ នៅរោងចក្រជិនម៉ីយ៉ុន មានទីតាំង ក្រុមទី១៦ ភូមិព្រែកតាឡុង២ សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលនេះ កម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ រួមជាមួយអាជ្ញាធរមូលដ្ឋាន កំពុងជួយអន្តរាគមន៍ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់ដឹង ពីមូលហេតុ នៃការឆេះបំផ្លាញឃ្លាំង សម្ងួតក្រណាត់នៅឡើយ ដោយពេលនេះកំពុងជួយអន្តរាគមន៍ ៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news