ក្រុមហ៊ុន តាក់ស៊ីទាំងអស់ នៅឥណ្ឌា អាចនឹងត្រូវផ្អាក ដោយសារ ករណីចាប់រំលោភ អ្នកជិះ
ញូដេលី ៖ ការផ្អាកក្រុមហ៊ុន បម្រើសេវា រថយន្តឈ្នួលមួយ ដោយអាជ្ញាធរឥណ្ឌា ជុំវិញករណី ចោទប្រកាន់ថា តៃកុង ឡានតាក់ស៊ី បំពាក់វិទ្យុទាក់ទង បានចាប់រំលោភអ្នកជិះនោះ នឹងនាំឲ្យក្រុមហ៊ុនរត់តាក់ស៊ី ប្រមាណ ២០ផ្សេងទៀត អាចប្រឈមមុខនឹងការបិទ ហើយអ្នកបើកតាក់ស៊ីរាប់ពាន់នាក់ ក៏អាចនឹងអត់ការងារធ្វើផងដែរ ។
កាសែតប្រចាំថ្ងៃឥណ្ឌា បានចេញផ្សាយ នៅថ្ងៃអង្គារ ទី០៩ ខែធ្នូ នេះទៀតថា ការភ័យខ្លាច ខាងលើនេះ កើតមាន ឡើង បន្ទាប់ពីការរំលោភបំពានផ្លូវភេទ លើស្ត្រីជាអ្នកជិះម្នាក់ ពីសំណាក់អ្នករត់រថយន្តឈ្នួល កាលពីថ្ងៃយប់ថ្ងៃសុក្រ សប្តាហ៍មុននេះ ក្នុងរដ្ឋធានី ញូដេលី។ ប្រការនេះនាំឲ្យរដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃចន្ទ បានដាក់បម្រាម ចំពោះក្រុម ហ៊ុនប្រើសេវាកម្មដឹក ជញ្ជូន មានឈ្មោះថា Uber ឲ្យដករថយន្តរបស់ខ្លួនទាំងអស់ចេញពីទីក្រុងនេះ ។
នាយកដ្ឋាន ដឹកជញ្ជូននៃទីក្រុង ញូដេលី បានធ្វើការរំលឹកទៀតថា មានតែក្រុមរត់តាក់ស៊ី ចំនួន ៦ នោះទេ ដែលមាន សិទ្ធិក្នុងការផ្តល់សេវាតាក់ស៊ី ជាមួយនឹងវិទ្យុទាក់ទងដោយ ស្របច្បាប់ ក្នុងនោះមានក្រុមហ៊ុន Easy Cab, Mega Cab, Meru Cab, Chanson Cab, Yo Cab និង Air Cab។ ជារឿងធម្មតានោះទេ ដែលតាក់ស៊ី នៅក្នុងប្រទេសឥណ្ឌា តែងតែទទួល ការទូរស័ព្ទទាក់ទងផ្ទាល់ពីអថិជន ជាជាងការឈប់ចតទទួលអ្នកជិះតាមផ្លូវនោះ ។
គួរបញ្ជាក់ថា តាមការគណនាត្រួសៗ យ៉ាងហោចណាស់ក៏មានក្រុមហ៊ុនតាក់ស៊ីជាង ២០ ដែរ កំពុងបម្រើសេវាដឹក អ្នកដំណើរនៅឥណ្ឌា ដែលក្នុងនោះក្រុមហ៊ុនល្បីៗវិញមានដូចជា Taxi-for-Sure, Ola, Quick Cabs, Delhi Cab, Wyn និង Cosy ជាដើម។ ដោយឡែកគ្រាន់តែ ក្រុមហ៊ុន Uber ធម្មតាៗនោះ ក៏មានអ្នកបើកបរជាង ៣.០០០ នាក់កំពុងបម្រើការងារ ៕
______________
ផ្តល់សិទ្ទិដោយ៖lookingtoday