កំពូលតារា Playboy ប្រែជា “ខ្យង” ដើម្បីបង្អួតរាងតាមផ្លូវ ដោយពុំចេះអៀនខ្មាស់
Micaela Schaefer កំពូលតារាម្នាក់របស់ទស្សនាវដ្តី Playboy ថ្មីៗនេះ បានបង្ខំឲ្យការតក់ស្លុត ខណៈពេលនាង “តម្លើង” សុដន់ក្លែងក្លាយ ប្រែរូបរាងទៅជាខ្យង ហើយបិទបាំងកេរ្តិ៍ខ្មាស់តែបន្តិចប៉ុណ្ណោះ ដោយស្លឹកឈើ រួចដើរយ៉ាងរំភើយតាមផ្លូវ ។
Micaela អាយុ ៣១ ឆ្នាំ សញ្ជតិអាល្លឺម៉ង់ ។ នាងបានល្បីល្បាញខ្លាំង គ្រាប្រើឈុត “ក្តៅសាច់” បង្អួតរាងដើម្បី “គាំទ្រ” ក្រុមបាល់ទាត់ ឬ វិញ្ញាសារកីឡាណាមួយ នៅពេលនាង “ចង់” ។
Micaela តែងបង្ហាញវត្តមានជាមួយរូបភាពដ៏ “ខ្វះក្រណាត់” ហើយលេចលើលេចក្រោម ។ ថ្មីៗនេះ នាងបានបង្កចលាចលតាមដងវិថី នៅក្រុងប៊ែឡាំង ជាមួយឈុតប្រែខ្លួនជាខ្យង ហើយបាំងកេរ្តិ៍ភេទដោយស្លឹកឈើបន្តិចបន្តួចប៉ុណ្ណោះ ។
ក្រៅពីបង្ហាញម៉ូត នាងនៅជាតារាចម្រៀង, DT ម្នាក់ ។ ប៉ុន្តែ ចម្លែកត្រង់ថា នាងចូលចិត្តចម្លង “កម្តៅ” តាមរយៈរូបភាពស្រើបស្រាលដល់សាធារណជនប៉ុណ្ណោះ ៕
