គំរូ​ iOS 9 ទាំង​ ២១ចំណុច​​​ដ៏​អស្ចារ្យ​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់​​

11/27/2014 0 Comments A+ a-

Apple ទើប​តែ​បាន​ប្រកាស​កំណែ​ប្រែ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី iOS 8 មិន​ទាន់​បាន​ប៉ុន្មាន​ផង​ ស្រាប់​តែ​ពេល​នេះ​លេច​ចេញ​គំរូ​ iOS 9 ​ផ្ដល់​មុខ​ងារ​ពិសេស​ៗ​ដែល​​អ្នក​ប្រើ iOS ទាំង​អស់​នឹក​ស្មាន​មិន​ដល់។ ​តើ​​គំរូ iOS 9 នេះ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ប៉ុណ្ណា​ទៅ?

iOS-9-main

១. មាន​ប្រអប់ Search នៅ​ក្នុង Settings
​គំរូ iOS 9 នេះ​បាន​បន្ថែម​ប្រអប់ Search នៅ​ក្នុង​​ Settings ដែល​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​ស្វែង​រក​​មុខ​ងារ​ណា​មួយ​​ដែល​អ្នក​ចង់​មើល។

២. History នៅ​ក្នុង​ Settings
រាល់​ពេល​ដែល​អ្នក​បាន​​​កំណត់​មុខងារ​ណា​មួយ​នៅ​ក្នុង Settings វា​តែង​តែ​បន្សល់​ទុក History ​ជានិច្ច។ ដូច្នេះ​បើ​សិន​ជា​អ្នក​ចង់​ដឹង​ថា​​តើ​មុខងារ​ណា​ខ្លះ​ដែល​បាន​បើក​កន្លង​មក​ ​ហើយ​ចង់ Undo វា​​វិញ​នោះ​គ្រាន់​តែ​ចុច​សញ្ញា​រូប​នាឡិកា (តំណាង​ឲ្យ History) អ្នក​នឹង​ឃើញ​មុខងារ​ដែល​​អ្នក​បាន​កំណត់​កន្លង​មក​មិន​ខាន។ ​​

៣. Color Look
មុខ​ងារ​ថ្មី Color Look នឹង​អាច​ឲ្យ​អ្នក​​ផ្លាស់​ប្ដូរ​ពណ៌​លើ​ប៊ូតុង​ចុច​ (ON/OFF) ក្នុង​ Settings, User Interface និង Control Centerទៅ​តាម​ចំណូល​ចិត្ត​។

៤. មុខងារ Night Mode
មុខងារ Night Mode នៅ​ក្នុង​គំរូ iOS 9 នេះ​អាច​ឲ្យ​អ្នក​ផ្លាស់​ប្ដូរ Background ទៅ​ជា​ពណ៌​ខ្មៅ​ដើម្បី​​កុំ​ឲ្យ​ចាំង​ភ្នែក​ពេល​អ្នក​ចុច​ទូរសព្ទ​នៅ​កន្លែង​ងងឹត​ឬ​ក៏​ពេល​យប់។

៥. Setting Everywhere
អ្នក​អាច​ចូល​ទៅ​កាន់​ Settings ណា​មួយ​ (App Settings ឬ Privacy Setting) របស់​ App នីមួយ​ៗ​បាន​យ៉ាង​លឿន​ដោយ​គ្រាន់​តែ​​ចុច​ប៊ូតុង Home ឲ្យ​ជាប់​ហើយ​ទាញ​ផ្ទាំង​ App ដែល​ជាប់​ជា​ Background (សំដៅ​ទៅ​លើ App ដែល​បាន​បើក​រួច) នោះ​អ្នក​នឹង​ឃើញ App Settings និង Privacy Settings​ មិន​ខាន។ ​​

៦. បិទ​ App ដែល​កំពុង​ដំណើរ​ការ​តែ​ម្ដង​ជា​ការ​ស្រេច
​លែង​ពិបាក​ក្នុង​ការ​ទាញ App ​បិទ​ម្ដង​មួយ​ៗ​ដូច​កាល​មុន​ទៀត​ហើយ។ ប្រិយមិត្ត​គ្រាន់​តែ​ចុច​ប៊ូតុង​ Home ឲ្យ​ជាប់​ហើយ​ចុច​​លើ​សញ្ញា​ខ្វែង​​ត្រង់​ Start Menu នោះ​ Background App ទាំង​អស់​នឹង​បិទ។

​​៧. មុខ​ងារ​ប្រកប​អក្សរ​នៅ​ក្នុង Siri
ពេល​ដែល Siri មិន​យល់​ពាក្យ​ដែល​អ្នក​និយាយ​ អ្នក​អាច​​ប្រកប​​អក្សរ​នោះ​ឲ្យ​​​ Siri បាន។ ​

៨. SpringBoard Display Types
អ្នក​អាច​ជ្រើស​រើស​ម៉ូដ​ណា​មួយ​ដែល​អ្នក​ចង់​​បាន​សម្រាប់​ iCon ក្នុង​ iPhone របស់​អ្នក​ដូចជា Zoomed (ពង្រីក App), Normal (ម៉ូដ​ធម្មតា), និង Round (ម៉ូដ​មូល​ស្រដៀង​រាង​ iCon ​ក្នុង​ Apple Watch)។

៩. Language Auto Playlists
មុខងារ​ថ្មី​ក្នុង​គំរូ iOS 9 អាច​កំណត់​ Playlist សម្រាប់​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស បារាំង ថៃ ឬ​ភាសា​ដទៃ​ផ្សេង​ទៀត​ជា​ច្រើន​​​បាន​ដោយ​ឡែក​ៗ​ពី​គ្នា​​ជា​​ស្វ័យ​ប្រវត្តិ​។​

១០. មុខងារ​ថ្មី​សម្រាប់  Music
អ្នក​អាច​កំណត់ ​Settings ណាមួយ​ទៅ​លើ​បទ​ចម្រៀង​ដូចជា ‘Set as Ringtones’, ‘Equalizer’, ‘Sound Mode’ និង​មុខងារ​​ដទៃ​ផ្សេង​ទៀត​ ដោយ​គ្រាន់​តែ​អូស​ម្រាម​ដៃ​ពី​ក្រោម​ឡើង​ទៅ​លើ​នៅ​លើ​អេក្រង់​ដែល​កំពុង​តែ​ចាក់​បទ​ចម្រៀង​​។

១១. Smart Sleep Mode
Siri នឹង​ Alert រៀង​រាល់ ៥ បទ​ចម្រៀង​ម្ដង​​ដើម្បី​​សួរ​ថា​តើ​អ្នក​ភ្ញាក់​ឬ​នៅ។ បើ​អ្នក​ភ្ញាក់​ពី​ដំណេក​ហើយ អ្នក​អាច​ឆ្លើយ​តប​ទៅ​វិញ​ដោយ​ចុច​ប៊ូតុង​ណា​មួយ​លើ​ទូរសព្ទ​ឬ​លើ​កាស​ តែ​បើ​គ្មាន​ការ​ឆ្លើយ​តប​ពី​អ្នក​ទេ នោះ​ Siri នឹង​បិទ​ចម្រៀង​ភ្លាម។

១២. Smart Shuffle​
Smart Shuffle នឹង​ស្វែង​រក​បទ​ចម្រៀង​ណាមួយ​​នៅ​លើ​អ៊ីនធឺណិត​ដែល​​អាច​តម្រូវ​​នឹង​អាកាសធាតុ ពេល​វេលា​ ឬ​ឱកាស​ពិសេស​​របស់​អ្នក។​​

១៣. New Video Feed
មុខ​ងារ​មួយ​នេះ​នឹង​​ច្របាច់​បញ្ចូល​វីដេអូ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង App (Video Streaming App) ផ្សេង​ៗ​លើ​ទូរសព្ទ​របស់​អ្នក​ចូល​ក្នុង​តារាង​តែ​មួយ។

១៤. មុខ​ងារ​ Lock Screen Clock
អ្នក​អាច​លេង​ម៉ូដ​ប្លែក​ៗ​ទៅ​លើ Lock Screen Clock ដោយ​រីករាយ​ ដោយ​គ្រាន់​តែ​ដោនឡូត Software សម្រាប់​លេង​ម៉ូដ Lock Screen Clock ពី App Store។​​

១៥. Learn
មុខងារ​នេះ​នឹង​បង្រៀន​អ្នក​ពី​ការ​ប្រើ​ប្រាស់​កម្មវិធី​ពិសេស​ៗ (ដូចជា Night Mode ឬ​តិកនិក​ក្នុង​ការ​ប្រើ​ប្រាស់​កាមេរ៉ា​ជាដើម​) ដែល​មាន​លើ​ iPhone ​ឬ​ iDevice ផ្សេង​ទៀត​របស់​អ្នក។

១៦. Support
មុខ​ងារ Support ក្នុង​គំរូ iOS 9 គឺ​ស្រដៀង​គ្នា​ទៅ​នឹង​មុខងារ​ Help លើ​កុំព្យូទ័រ​ដែរ​។ វា​អាច​ពន្យល់​និង​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​​ដែល​កើត​មាន​លើ iDevice ​របស់​អ្នក។ ​

១៧. Button Control
អ្នក​អាច​ផ្លាស់​ប្ដូរ​មុខងារ​​មួយ​ចំនួន​ទៅ​លើ​ប៊ូតុង​ Home បាន។

១៨. Bug Report

​​១៩. Accessories
មុខ​ងារ​មួយ​នេះ​អាច​ត្រួត​ពិនិត្យ​មើល​ថា​តើ​គ្រឿង​បន្លាស់​ណា​ខ្លះ​ដំណើរ​ការ​​ជាមួយ​ iDevice របស់​អ្នក​បាន​ត្រឹម​ត្រូវ។

២០. Hardware
អ្នក​ប្រើ​ប្រាស់​អាច​ធ្វើ​តេស្ត​ទៅ​លើ​ផ្នែក​ Hardware ផ្សេង​ៗ​​ដូចជា Sensor, Speaker, Mic, Button…ថា​តើ​ពួក​វា​ដំណើរ​ការ​ល្អ​ឬ​អត់?

២១. Genius Bar
Genius Bar អាច​ឲ្យ​​អ្នក​ជំនាញ​របស់ Apple ​ជុំវិញ​ពិភពលោក​​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ធំ​ដែល​កើត​មាន​លើ iDevice របស់​អ្នក​បាន​ពី​ចម្ងាយ ​ដោយ​មិន​ចាំ​បាច់​ឲ្យ​អ្នក​លំបាក​ទៅ​ហាង​ទូរសព្ទ​ដើម្បី​​ឲ្យ​គេ​​ជួសជុល​ឲ្យ​​នោះ​ទេ៕ ចង់​ដឹង​កាន់​តែ​ច្បាស់​ពី​គំរូ​ iOS 9 ទាំង​២១​ ចំណុច សូម​ទស្សនា​វីដេអូខាង​ក្រោម៖

វីដេអូ៖



តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​គំរូ​ iOS 9 ទាំង​ ២១ចំណុច​នេះ?
 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ ​redmondpie