ហេតុផល៨យ៉ាងដែលអ្នកគួរញ៉ាំត្រីបន្ថែមទៀត
មនុស្សមួយចំនួនមិនបានដឹងទេថា ក្រៅពីឆ្ងាញ់ត្រីនៅមានប្រយោជន៍ចំពោះសុខភាពជាច្រើនទៀត។ ខាងក្រោមនេះគឺជាហេតុផល៨យ៉ាងដែលប្រិយមិត្តគួរតែទទួលទានត្រីបន្ថែមទៀត៖
១. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
លទ្ធផលនៃការស្រាវជ្រាវថ្មីមួយបានចុះផ្សាយក្នុង American Journal of Physiology បានបង្ហាញអ្នកដែលបានបរិភោគត្រីច្រើន ធ្វើឲ្យហានិភ័យនៃជំងឺបេះដូងមានកម្រិតទាប។ មិនត្រឹមតែប៉ុណ្ណោះ បានកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និង ជំងឺដាច់សរសៃឈាមបេះដូងបានទៀតផង។
២. កាត់បន្ថយជំងឺមហារីកក្រពេញប្រូស្តាត
ការសិក្សាមួយរបស់ប្រទេសស៊ុយអែតទៅលើបុរស៦០០០នាក់អស់រយៈពេលជាង៣០ឆ្នាំ បានបង្ហាញថាបុរសដែលមិនបានបរិភោគត្រី មានហានិភ័យវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាតខ្ពស់ជាងបីដងបើធៀបទៅនឹងអ្នកដែលបានបរិភោគ។ ក្នុងចំណោមសារធាតុចិញ្ចឹមជាច្រើន ត្រីគឺជា ប្រភពដ៏ល្អរបស់សារជាតិ selenium មានគុណសម្បត្តិប្រឆាំងនឹងរោគមហារីកជាពិសេសការប្រឆាំងជំងឺមហារីកបំពង់អាហារ ពោះវៀនធំ សុដន់ ក្រពេញអូវែ ក៏ដូចជាក្រពេញប្រូស្តាតនេះតែម្ដង។ ត្រីសូម៉ុង ត្រីធូណា ត្រីសាឌីន គឺអាចជួយទប់ស្កាត់ការកើតមហារីកក្រពេញប្រូស្តាត បាន។
៣. កាត់បន្ថយការរលាកជាលិកា
សារធាតុអូមេហ្គា 3 ដែលមាននៅក្នុងខ្លាញ់ត្រី ត្រូវបានគេរកឃើញថាអាចកាត់បន្ថយការរលាកជាលិកាបាន។ លើសពីនេះទៅទៀតខ្លាញ់ត្រីមានឥទ្ធិពលប្រឆាំង និងលើកកម្ពស់សុខភាពសរសៃឈាមបេះដូង និងបង្កើនសមត្ថភាពសួត។
៤. ល្អចំពោះការវិវឌ្ឍខួរក្បាលរបស់ទារក
ការសិក្សាបានបង្ហាញថាខ្លាញ់ត្រីមានប្រយោជន៍ចំពោះការវិវឌ្ឍខួរក្បាលរបស់ទារក។ ការសិក្សាធ្វើឡើងនៅឆ្នាំ២០០៣ និងបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី Paediatrics បានសន្និដ្ឋានថាម្ដាយដែលបានលេបថ្នាំគ្រាប់ខ្លាញ់ត្រីអំឡុងពេលមានផ្ទៃពោះ និង បំបៅដោះកូនមានការកើនឡើងសមត្ថភាពខួរក្បាលរបស់ទារកនៅពេលពួកគេមានអាយុ៤ ឆ្នាំ។ ការសិក្សាមួយផ្សេងទៀតនៅឆ្នាំ ២០០៥បាន បង្ហាញថាសិស្សសាលាដែលមានរបបអាហារមានជាតិខ្លាញ់ត្រីមានលទ្ធផលសិក្សារបស់ពួកគេមានភាពល្អប្រសើរ។
៥. ថែរក្សាភ្នែកបានល្អ
ការស្រាវជ្រាវបង្ហាញថាសារធាតុអូមេហ្គា 3 ដែលមាននៅក្នុងខ្លាញ់ត្រីអាចជួយការពារភ្នែករបស់អ្នកដែលទទួលរងការអន់ថយផ្នែកសាច់ដុំដែលបណ្ដាលមកពីអាយុ (AMD ) ដែលជាមូលហេតុមួយធ្វើឲ្យភ្នែកមើលមិនច្បាស់ ជាធម្មតានៅពេលមានវ័យចំណាស់ ។ នៅក្នុងខ្លាញ់ត្រីជីវជាតិវីតាមីនA ផងដែរ។
៦. ល្អចំពោះសុខភាពស្បែក
អូមេហ្គា 3 មិនត្រឹមតែជួយការពារស្បែកពីកាំរស្មី UV របស់ព្រះអាទិត្យទេ ថែមទាំងអាចកាត់បន្ថយរោគសើស្បែកផ្សេងៗទៀតដូចជា ត្រអក ជំងឺស្បែកក្រហម និង ធ្វើឲ្យស្បែកទន់ល្មើយ។
៧. រក្សានូវគំនិតវិជ្ជមាន
ជំងឺធ្លាក់ទឹកចិត្តត្រូវបានផ្សារភ្ជាប់ទៅនឹងកម្រិតទាបនៃសារធាតុ serotonin នៅក្នុងខួរក្បាល។ អាស៊ីដខ្លាញ់ និង អូមេហ្គា 3 បានផ្សារភ្ជាប់ទៅនឹងការកើនឡើងនៅក្នុងកម្រិតសារធាតុ serotonin មួយអាចជួយកាត់បន្ថយការកើតមាននៃជំងឺធ្លាក់ទឹកចិត្តនេះ។
៨. មានរសជាតិឆ្ងាញ់
ហេតុផលដ៏សាមញ្ញមួយទៀតដែលអ្នកគួរតែបរិភោគត្រី គឺដោយសារតែវាមានរសជាតិឆ្ងាញ់។
យ៉ាងណាដែរ តើប្រិយមិត្តជាអ្នកចូលចិត្តញ៉ាំសាច់ត្រីដែរឬទេ?
ប្រែសម្រួល៖ ទ្រី រ៉ាវី
ប្រភព៖ amarikanki