ផ្អើលអ្នកលឿង ព្រោះសុគន្ធ ថេរ៉ាយុ ដើរលក់ ពងក្រួច
តារាចម្រៀង និងតារាសម្តែង ភាគច្រើន ដូរមុខរបរ មិនចេះចប់ ធ្វើអោយ អ្នកទស្សនា តាមសឹង មិនទាន់។ នេះមិនមែន ដោយសារ ជីវភាពរបស់ពួក គាត់មានបញ្ហា នោះទេ គឺដោយសារ ការសម្តែង ដែលតម្រូវ អោយពួកគេ ធ្វើបែបនេះ។
ធ្លាប់តែឃើញ តារាល្បីៗ នៅលើឆាក ទស្សនិកជន តាមមើលមិន ដាក់ភ្នែក ហើយពេលខ្លះ អ្នកគាំទ្រ ខំប្រជ្រៀត គ្នាយ៉ាងណា ក៏នៅតែមិន អាចមើលឃើញ តារារូបនោះ ច្បាស់ផង។ តែម្សិលមិញ នេះច្បាស់ ភ្នែកហើយ ដែលលោក សុគន្ធ ថេរ៉ាយុ ដើរលក់ពងទា និងពងក្រួច ជាមួយនឹង នារីម្នាក់ នៅអ្នកលឿង។ ប្រជាជនទាំង អ្នកធ្វើដំណើរ និងអ្នករស់នៅ ម្តុំអ្នកលឿង មានការភ្ញាក់ផ្អើល ជាខ្លាំង នាំគ្នាមកមើល តារាវ័យក្មេង រូបនេះប្តូរ អាជីព។ តាមពិតទៅ នេះគ្រាន់តែ ជាការសម្តែង នៅក្នុងវីដេអូ ចម្រៀងថ្មី ប៉ុណ្ណោះ។ ដើម្បីផ្លាស់ប្តូរ បរិយាកាស តារាវ័យក្មេង ដែលធ្លាប់តែ ហ៊ឺហា ជាមួយម៉ាក ឡានល្បីៗ សម្លៀក បំពាក់ឡូយៗ បែរជាត្រូវប្តូរ ស្តាយមកជា អ្នកក្រីក្រ សាមញ្ញ ទៅវិញ ពិតជាប្លែក ភ្នែកមែន។ តាមរយៈ ការថតវីដេអូ ចម្រៀងយើង ឃើញថា បទរបស់ លោករ៉ាយុ ហាក់មានលក្ខណៈប្លែកៗច្រើន ណាស់ទៅហើយ ប៉ុន្តែលោក រ៉ាយុច្រើន ទទួលបាន ការគាំទ្រពី បទចម្រៀង ដែលមានលក្ខណៈហ៊ឺហា បែបអ្នកទីក្រុង ច្រើនជាងបទ បែបស្រុក ស្រែចម្ការ។
លោក សុគន្ធ ថេរ៉ាយុ ជាតារាចម្រៀង វ័យក្មេងមួយរូប ដែលជា គ្រាប់ពេជ្រ មួយគ្រាប់ របស់ ផលិតកម្ម ថោន និង បទចម្រៀង របស់លោក សុគន្ធ ថេរ៉ាយុ សុទ្ធសឹង តែបទល្បីៗ ពិរោះៗដែលជាទីចូលចិត្ត ពីសំណាក់ យុវវ័យ។ លោកក៏ទទួល បានការគាំទ្រ ដោយសារ អាកប្បកិរិយា សុភាពរាបសា រួសរាយរាក់ទាក់ ដូច្នេះក្រៅពី អ្នកចូលចិត្ត ពុំសូវមានអ្នក ស្អប់លោក សុគន្ធ ថេរ៉ាយុ នោះទេ។ សូមទស្ស និកជនរង់ចាំ តាមដាន ទាំងអស់គ្នាថា តើបទថ្មីរបស់ លោក រ៉ាយុ អាចទទួល បានការគាំទ្រ ខ្លាំងកំរិត ណា?
ដោយៈ Arex
រូបភាព Facebook
ខ្មែរឡូត