ចចាមអារ៉ាមជុំវិញតម្លៃ និងកាលបរិច្ឆេទដាក់បង្ហាញ Galaxy S6
ក្រោយ Galaxy S5ចេញលក់លើទីផ្សារ ពេលនេះមានព័ត៌មានល្ហិចល្ហៀងថ្មីជុំវិញ Smartphone របស់ត្រកូល Galaxy S របស់ក្រុមហ៊ុន Samsung គឺ Galaxy S6។
គេហទំព័រ Tech Radar បានលើកយកចំណុចមួយចំនួនពាក់ព័ន្ធនឹង Smartphone កំពូលមួយនេះមកបរិយាយរួមមានតម្លៃ កាលបរិច្ឆេទចេញលក់ និងការរចនាម៉ូដរបស់វា។ ចំពោះការរចនាគេរំពឹងថា វាអាចនឹងផលិតពីសារធាតុលោហៈដូចគ្នាទៅនឹង Galaxy Alpha ដែលជាការបំពេញបន្ថែមលើចំណុចខ្វះខាតនៅលើ Galaxy S5។ ចំពោះអេក្រង់គឺនៅតែប្រើអេក្រង់ Super AMOLED ដែលអាចថតរូប និងវីដេអូបានក្នុងកម្រិត 4K។
កាលពី Galaxy S4 និង S5 ត្រូវបានប្រកាសជាផ្លូវការគឺនៅខែមេសាទាំងពីរពោលគឺនៅឆ្នាំ២០១៣ និង ២០១៤។ ដូច្នេះ Galaxy S6 ទំនងនឹងចេញនៅខែមេសាដូចគ្នាឆ្នាំក្រោយនេះ។ ចំពោះតម្លៃវិញ ប្រភពដដែលប៉ាន់ប្រមាណថា ប្រហែល ៩៧២ ដុល្លារ (តម្លៃមិនជាប់កុងត្រា)។