ស្គាល់គ្នាតាមហ្វេសប៊ុកណាត់គ្នាដើរលេងបាត់មួយយប់ ស្អែកឡើងចុះពីផ្ទះសំណាក់ម្ដាយខាងស្រីឃាត់ខ្លួនខាងប្រុសឱ្យសមត្ថកិច្ច
ភ្នំពេញ ៖ យុវជន៣នាក់ត្រូវស្ដ្រីម្នាក់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ប៉ុន្ដែប្ដឹងចោទប្រកាន់ម្នាក់ថាបានរំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចផ្ទះសំណាក់យីហោ ជា សំណាង២ ឋិតនៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យុវជនទាំង៣នាក់ដែលម្ដាយខាងស្រី ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចមានឈ្មោះ ១-មករា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់បឹងត្របែក ខណ្ឌចំការមន, ២-ឧត្ដម ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន និង៣-បូ ចំរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាសង្សារបស់នារីដែលអះអាងថា ជាជនរងគ្រោះក្នុងអំពើរំលោភសេពសន្ថវៈខាងលើនេះ ។ ចំណែកនារីដែលជា តួអង្គសំខាន់មានឈ្មោះ ហ្វាត សាទី (ហៅសាទី) អាយុ១៦ឆ្នាំ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
តាមសម្ដីរបស់យុវជនឈ្មោះ បូ ចំរ៉ុង ដែលមានទំនាក់ទំនងជាមួយយុវតីឈ្មោះ ហ្វាត សាទី តាមរយៈបណ្ដាញទំនាក់ទំនង សង្គក(ហ្វេសប៊ុក)រហូតក្លាយជាសង្សារ នឹងគ្នាបាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា “មុនពេលដែលម្ដាយនារីជា សង្សារឃាត់ខ្លួនគេនិងមិត្ដភក្ដិប្ដឹងសមត្ថ កិច្ច គឺរូបគេនិង សាទី បានស្គាល់គ្នា តាមរយៈហ្វេសប៊ុក និងណាត់ជួបគ្នានៅ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ហើយបបួលគ្នាដើរលេងចូលហាងផឹកស៊ីរហូតដល់យប់ជ្រៅ ” ។
យុវជន បូ ចំរ៉ុង បន្ដទៀតថា ដោយយប់ជ្រៅពេក សាទី ដែលជាសង្សារខ្លួន បាននិយាយថា នាងមិនហ៊ានចូលផ្ទះទេ ព្រោះយប់ជ្រៅពេក ។ ពេលនោះខ្ល្ញួនក៏គ្មាន លុយដែរ រួចក៏បានយកទូរស័ព្ទរបស់ខ្លួន ទៅបញ្ចាំបានប្រាក់២០ដុល្លារទៅដេក នៅផ្ទះសំណាក់ ជា សំណាង២ ឋិតនៅ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ដោយ ជួលបន្ទប់១ មានគ្រែ២ រូបគេដេកជាមួយនាង ហើយមិត្ដភក្ដិរបស់គេ២នាក់ទៀត ដេកនៅគ្រែ១ ។ បូ ចំរ៉ុង បន្ដទៀតថា នៅយប់នោះ រូបគេបានរួមភេទជាមួយ នាងបានចំនួន២ដង ។ រហូតដល់ព្រឹកថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ជិត១២ថ្ងៃត្រង់ ក៏បាននាំគ្នាចុះពីផ្ទះ សំណាក់ មកដល់ក្រោមស្រាប់តែម្ដាយ របស់ សាទី នៅទីនោះជាស្រេចឃាត់ខ្លួន ពួកគេទាំង៣នាក់ រួចប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍ ទួលទំពូងទី២តែម្ដង ដោយចោទប្រកាន់ មកលើខ្លួនថា បានរំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវ ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីចាត់ការ បន្ដតាមនីតិវិធីនៃច្បាប់ ៕