រថយន្ដដឹកប្រេង បុករឺម៉ូតូកង់បី ស្លាប់ និងរបួស៤នាក់ លើផ្លូវជាតិលេខ៥

11/28/2014 0 Comments A+ a-

កណ្ដាល ៖ អ្នកធ្វើដំណើរតាមម៉ូតូរ៉ឺម៉ក កង់បីម្នាក់ បានស្លាប់និង៣នាក់ផ្សេងទៀត រងរបួស ក្នុងគ្រោះថ្នាក់ ចរាចរណ៍ មួយករណី កើតឡើងរថយន្ដកាម៉ាស់ ដឹកប្រេងនិងម៉ូតូរឺ ម៉កកង់បី កាលពីវេលាម៉ោង១២និង៤០នាទី រសៀលថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៤ ស្ថិត នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូ ម៉ែត្រលេខ៣៧-៣៨ ភូមិកំពង់ចុះវា ឃុំ វិហារហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល ។
យោងតាមមន្ដ្រីនគរបាលស្រុកពញាឮ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ ជីវិតនោះ ឈ្មោះប៊ុនណា អាយុ២៨ឆ្នាំ រស់ នៅភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្ដកណ្ដាល ដោយឡែកជនរងគ្រោះបីនាក់ ផ្សេងទៀត មិនបានស្គាល់អត្ដសញ្ញាណទៀត នោះទេ ។
មន្ដ្រីនគរបាលស្រុកពញាឮ បានបញ្ជាក់ ថា មុនពេលកើតហេតុ ខណៈជនរងគ្រោះ កំពុងបើករ៉ឺម៉កម៉ូតូកង់បី ស្រាប់តែរថយន្ដ កាម៉ាស់ ពណ៌ខៀវ ដឹកប្រេងឥន្ធនៈ ពាក់ ស្លាកលេខ ក.៥៣២២ភព មកពីខាងមុខបុក ពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះ ស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ រីឯផ្សេង ទៀតរងរបួសធ្ងន់ស្រាល ។
យ៉ាងណាក៏ដោយអ្នកបើករថយន្ដ ឈ្មោះ ជា សារិ អាយុ៤០ឆ្នាំ រស់នៅភូមិស្មៅខ្ចី  ឃុំត្រពាំងសាប ស្រុកបាទី ខេត្ដតាកែវ ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ នៅកន្លែង កើតហេតុ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលការចាត់ការបន្ដតាមផ្លូវច្បាប់ ៕
អ្នកបើករថយន្តបង្ក ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន

_______________
ផ្តល់សិទ្ទិដោយ៖dap-news