ក្រសួងព័ត៌មានព្រមផ្ដល់ប្រេកង់ទូរទស្សន៍ឲ្យគណបក្សសង្គ្រោះជាតិ
ក្រសួងព័ត៌មាន យល់ព្រមផ្ដល់ប្រេកង់ទូរទស្សន៍អោយគណបក្សសង្គ្រោះជាតិ។ លិខិតរបស់ក្រសួងព័ត៌មាន ផ្ញើជូនក្រុមហ៊ុន ខាំបូឌៀន អ៊ីនឌីផេនដេន មេឌៀ (Cambodian Independent Media) ដែលតំណាងអោយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៧ ខែវិច្ឆិកា បញ្ជាក់ថា ក្រុមហ៊ុននេះអាចរៀបចំសំណុំបែបបទប្រើប្រាស់ប៉ុស្តិ៍ទូរទស្សន៍ ដែលក្រសួងបានដកហូតពីក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ។
លិខិតដដែលបញ្ជាក់ថា ប្រេកង់ទូរទស្សន៍នេះនឹងប្រើប្រាស់ប្រព័ន្ធអាណាឡូក (Analog) ដែលមានកម្លាំងផ្សាយ ១០គីឡូវ៉ាត់ក្នុងរាជធានីភ្នំពេញ និង ១គីឡូវ៉ាត់សម្រាប់ការផ្សាយបន្តតាមបណ្ដាខេត្ត។
សូមរង់ចាំស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយនៅយប់នេះ…
ប្រភពពី វិទ្យុអាស៊ីសេរី