កម្លាំង​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដង្កោ​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ពាក់​ព័ន្ធ​ករណី​ដាក់​ថ្នាំ​យក​ម៉ូ​តូ​

11/28/2014 0 Comments A+ a-

91x1ln8fភ្នំពេញ​ ​៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដង្កោ​ ​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧យប់​ ​ថ្ងៃ​ទី​២៧ ខែ​វិ​ចិ្ឆ​កា​ ​ឆ្នាំ​២០១៤ នៅ​ចំណុច​ទល់​មុខ​វត្ត​ព្រះបាទ​ជាន់​ឯក​ ​ខាង​លិច​ផ្លូវ​បេតុង​២១៧ ភូមិ​តា​ឡី​ ​សង្កាត់​ដង្កោ​ ​ខណ្ឌ​ដង្កោ​ ​រាជ​ធានី​ភ្នំពេញ​ ​ពាក់​ព័ន្ធ​នឹង​ករណី​ដាក់​ថ្នាំ​យក​ម៉ូ​តូ​១គ្រឿង​ ​ម៉ា​ក​ហុង​ដា​សេ​១២៥ ឲ្យ​ទៅ​បក្ខ​ពួក​របស់​ខ្លួន​ជិះ​គេច​ខ្លួន​បាត់​ដោយ​សុ​វ​តិ្ថ​ភាព​ ​។
សមត្ថ​កិច្ច​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដង្កោ​ម្នាក់​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​ជន​សង្ស័យ​មាន​ឈ្មោះ​ ​សូត​ ​សា​វឿ​ន​ ​ភេទ​ស្រី​ ​អាយុ​៣៨ឆ្នាំ​ ​មាន​ស្រុក​កំណើត​នៅ​ភូមិ​តា​គៀ​ត​ ​ឃុំ​ចំប៉ី​ ​ស្រុក​បាទី​ ​ខេត្ត​តាកែ​វ​ ​។ បច្ចុប្បន្ន​ស្នា​ក់​នៅ​ផ្ទះ​ជួល​ភូមិ​ត្រពាំង​ល្វា​ ​សង្កាត់​កា​កាប​ ​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​ ​រាជ​ធានី​ភ្នំពេញ​ ​និង​បក្ខ​ពួក​ពីរ​នាក់​ផ្សេង​ទៀត​មិន​ស្គាល់​ឈ្មោះ​(គេច​ខ្លួន​)។ ចំណែក​ជន​រង​គ្រោះ​មាន​ឈ្មោះ​ ​វ័​ន​ ​វ៉​ន​ ​ភេទ​ប្រុស​ ​អាយុ​៥៥ឆ្នាំ​(ម្ចាស់​ម៉ូ​តូ​)។
សមត្ថ​កិច្ច​ដដែល​បន្ត​ថា​ ​មុន​កើត​ហេតុ​មួយ​ថ្ងៃ​ ​ជន​សង្ស័យ​បាន​ជួល​ម៉ូ​តូ​ជន​រង​គ្រោះ​ជិះ​ទៅ​ដល់​ភ្នំ​បា​សិទ្ធ​ក្នុង​តម្លៃ​១០ដុល្លារ​ ​រ​យៈ​ពេល​មួយ​ព្រឹក​ ​ដល់​ពេល​ថ្ងៃ​ជន​សង្ស័យ​ជួល​ជិះ​ក្នុង​តម្លៃ​១០ដុល្លារ​ទៀត​ ​ហើយ​ក្រោយ​មក​ ​ស្ត្រី​ជន​សង្ស័យ​ក៏​សុំ​លេខ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​(ម្ចាស់​ម៉ូ​តូ​)។
ដល់​នៅ​ថ្ងៃ​ទី​២៧ ខែ​វិ​ចិ្ឆ​កា​ ​ស្ត្រី​ជន​សង្ស័យ​ក៏​បាន​ទូរស័ព្ទ​ ​ហៅ​ ​ជន​រង​គ្រោះ​ដើម្បី​ជួល​ម៉ូ​តូ​ជិះ​ពី​ផ្សារ​ចាស់​ទៅ​តា​ខ្មៅ​ ​។ នៅ​ពេល​ទៅ​ដល់​តា​ខ្មៅ​ស្ត្រី​ ជន​សង្ស័យ​ក៏​ប្រាប់​ឲ្យ​ឌុ​ប​ទៅ​ដល់​ផ្សារ​សំរោង​យ៉ោ​ង​ ​ខេត្ត​តាកែ​វ​ ​ខ​ណៈ​ដែល​ទៅ​ដល់​ផ្សារ​ ​ស្ត្រី​ជន​សង្ស័យ​ដើរ​ចូល​ផ្សារ​ ​ហើយ​ទិញ​កា​ហ្វេ​ទឹក​កក​មួយ​ថង់​ផឹក​ខ្លួន​ឯង​ ​និង​កា​ហ្វេ​ទឹក​កក​ទឹក​ដោះ​គោ​ឲ្យ​ទៅ​ជន​រង​គ្រោះ​ផឹក​ ​ហើយ​បាន​ដាក់​ថ្នាំ​ស​ណ្ត​ប់​ក្នុង​កា​ហ្វេ​ទឹក​ដោះ​គោ​នោះ​ ​ ​នៅ​ពេល​នោះ​ ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​វិលមុខ​ ​ទើប​ឆ្លៀត​ឱ​កាស​យក​ម៉ូ​តូ​ឲ្យ​បក្ខ​ពួក​គេ​ជិះ​គេច​ខ្លួន​បាត់​ ​។
លោក​ ​ហួរ​ ​ម៉េ​ង​វ៉ាង​ ​នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ​ស្ត្រី​ជន​សង្ស័យ​ក្រោយ​ពី​ដាក់​ថ្នាំ​ស​ណ្តំ​យក​ម៉ូ​តូ​ពី​ជន​រង​គ្រោះ​ឲ្យ​គ្នី​គ្នា​ជិះ​គេច​ខ្លួន​បាត់​ ​កម្លាំង​ល្បាត​ក៏​ឃើញ​ស្ត្រី​សង្ស័យ​នៅ​មុខ​វត្ត​ព្រះបាទ​ជាន់​ឯក​ ​ក៏​ហៅ​សួរ​ ​ហើយ​ស្ត្រី​សង្ស័យ​ហាក់​បីដូច​ជា​និយាយ​ម្ត​ង​ចេះ​ម្ត​ង​ចុះ​ ​ទើប​កម្លាំង​ឃាត់​ខ្លួន​មក​សួរ​នាំ​ ​ទើប​ដឹង​ថា​ ​ស្ត្រី​ជន​សង្ស័យ​នេះ​បាន​ដាក់​ថ្នាំ​យក​ម៉ូ​តូ​ ​។ បច្ចុប្បន្ន​ ​ស្ត្រី​ជន​សង្ស័យ​កំពុង​ឃុំ​ខ្លួន​ជា​ប​ណ្តោះ​អាសន្ន​នៅ​អធិការ​ដ្ឋា​ន​នគរបាល​ខណ្ឌ​ដង្កោ​ ​និង​ក​សាង​សុំ​ណំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ​៕
ប្រភពពី នគរវត្ត