បុរស​ម្នាក់​សំងំ​លេប​ថ្នាំ​ធ្វើ​អត្ត​ឃាត​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​យីហោ​“២២២”

11/21/2014 0 Comments A+ a-

drink pillខេត្ត​ក​ណ្តា​ល​ ​៖ បុរស​ម្នាក់​សម្រេច​ចិត្ត​ធ្វើ​អត្ត​ឃាត​ដោយ​លេប​ថ្នាំ​ ​តែ​មិន​សម្រេច​នៅ​ក្នុង​ផ្ទះ​សំណាក់​យីហោ​“២២២” គ្រា​ដែល​ជន​រង​គ្រោះ​បាន​មក​ជួល​បន្ទប់​ស្នា​ក់​នៅ​មួយ​យប់​ ​លុះ​ដល់​ពេល​ចេញ​ទៅ​វិញ​ ​បែរ​ជា​លេប​ថ្នាំ​សម្លាប់​ខ្លួន​ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ម្ចាស់​ផ្ទះ​សំណាក់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ទាន់​ពេល​វេលា​ ​។
ករណី​ធ្វើ​អត្ត​ឃាត​មិន​សម្រេច​ខាង​លើ​នេះ​ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០និង​៤០នាទី​ ​ថ្ងៃ​ទី​២០ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៤ នៅ​ក្នុង​បន្ទប់​លេខ​៦៤ ជាន់​ទី​៤ ស្ថិត​ក្នុង​ភូមិ​ដើម​មៀន​ ​សង្កាត់​ដើម​មៀន​ ​ក្រុង​តា​ខ្មៅ​ ​ខេត្ត​ក​ណ្តា​ល​ ​។
ជន​រង​គ្រោះ​មាន​ឈ្មោះ​ ​ឌី​ ​ម៉ុង​ដែន​ ​ភេទ​ប្រុស​ ​អាយុ​៣២ឆ្នាំ​ ​មាន​ទី​លំនៅ​ក្នុង​ភូមិ​ព្រែក​អញ្ចាញ​ ​សង្កាត់​ព្រែក​ឫស្សី​ ​ក្រុង​តា​ខ្មៅ​ ​ខេត្ត​ក​ណ្តា​ល​ ​។
ករណី​អត្ត​ឃាត​នេះ​ពុំ​ទាន់​ដឹង​ពី​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​ ​ប៉ុន្តែ​បើ​តាម​សំដី​សមត្ថ​កិច្ច​ដែល​សាកសួរ​ម្ចាស់​ផ្ទះ​សំណាក់​ ​បាន​ប្រាប់​ថា​ ​ជន​រង​គ្រោះ​បាន​មក​ជួល​បន្ទប់​ស្នា​ក់​នៅ​មួយ​យប់​ ​លុះ​ជិត​ដល់​ពេល​វេលា​កំណត់​ដែល​ត្រូវ​ចេញ​ពី​បន្ទប់​ ​មិន​ឃើញ​ជន​រង​គ្រោះ​ប្រាប់​ ​ដើម្បី​ស្នា​ក់​នៅ​បន្ត​នោះ​ទេ​ ​។ ដោយ​មាន​ការ​សង្ស័យ​ ​ម្ចាស់​ផ្ទះ​សំណាក់​បាន​ឡើង​ទៅ​គោះ​ទ្វារ​ ​តែ​មិន​ឮ​សំឡេង​ឆ្លើយ​តប​នោះ​ទេ​ ​រួច​ក៏​យក​កូន​សោ​រ​ចាក់​ទ្វារ​ ​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​បែក​ពពុះ​មាត់​នៅ​លើ​ឥដ្ឋ​កា​រ៉ូ​តែ​ម្នាក់​ឯង​ ​និង​មាន​កញ្ចប់​ដប​ថ្នាំ​ ​និង​ដប​ទឹក​សុទ្ធ​នៅ​ក្នុង​បន្ទប់​ ​ហើយ​ធំ​ក្លិន​ថ្នាំ​ពុល​ ​។ ពេល​ឃើញ​ហេតុ​ការណ៍​ដូច្នេះ​ ​ម្ចាស់​ផ្ទះ​សំណាក់​បាន​រាយ​ការណ៍​ឲ្យ​សមត្ថ​កិច្ច​ភ្លា​មៗ​ ​ដឹក​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ជ័យ​ជំ​នះ​ ​។ បច្ចុប្បន្ន​ ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​សង្គ្រោះ​បន្ទាន់​ ​សមត្ថ​កិច្ច​ពុំ​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ធ្វើ​អត្ត​ឃាត​ ​ដោយ​ផឹក​ថ្នាំ​ពុល​នេះ​ទេ​ ​។
បើ​តាម​ប្រភព​ក្រៅ​ផ្លូវ​ការ​ប្រាប់​ថា​ ​សង្ស័យ​មាន​វិបត្តិ​ស្នេហា​ ​ទើប​ជន​រង​គ្រោះ​ខ្វះ​ការ​ពិចារណា​សម្រេច​ចិត្ត​ធ្វើ​អត្ត​ឃាត​ ​តែ​មិន​បាន​សម្រេច​ ​ត្រូវ​សមត្ថ​កិច្ច​និង​ម្ចាស់​ផ្ទះ​សំណាក់​ដឹក​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​វេលា​ ​៕
____________
ប្រភពពីនគរវត្ត