ដណ្ដឹងប្រពន្ធ​ម្នាក់ឯង​ឱ្យ​ថ្លៃទឹកដោះ​១​ម៉ឺន​ដុល្លារ​ដល់​ថ្ងៃ​ភ្ជាប់ពាក្យ​អត់​លុយ​ខាង​ស្រី​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​

11/21/2014 0 Comments A+ a-

ខេត្ដកំពង់ចាម​ ៖​ ជា​រឿង​មួយ​គួរ​ឱ្យ​ហួសចិត្ដ​ដែល​យុវជន​ម្នាក់​ចិត្ដ​ស្លុយ​បាន​ទៅ​ឆបោក​ក្រមុំ​ជនបទ​ដោយ​សន្យា​ថា​ ឱ្យ​ឪពុក​ម្ដាយ​បងប្អូន​ចូល​ស្ដីដណ្ដឹង​កូន​ ក្រមុំ​គេ​ឱ្យ​ថ្លៃទឹកដោះ​១​ម៉ឺន​ដុល្លារ​ ប៉ុន្ដែ​នៅ​ពេល​ដល់​ថ្ងៃ​កំណត់​មិនឃើញ​ឪពុក​ម្ដាយ​ ញាតិ​មិត្ដ​យុវជន​រូប​នេះ​ចូល​ស្ដី​ ដណ្ដឹង​តាម​ច្បាប់​ ទើប​ឪពុក​ម្ដាយ​ខាង​ ស្រី​ប្ដឹង​នគរបាល​ឱ្យ​ចាប់ខ្លួន​ពី​បទ​ឆបោក​។​
​រឿងហេតុ​ទាំងនេះ​កើតឡើង​កាលពី​ ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ នៅ​ភូមិ​ អូរ​ប្រឡោះ​ ឃុំ​អូរ​ម្លូ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្ដ​កំពង់ចាម​ ខណៈ​ដែល​ឪពុក​ម្ដាយ​ខាង​ ស្រី​រៀបចំ​ជួល​ភ្លេង​មក​លេង​កំដរ​ និង​ជួល​តុ​ចិន​មក​ធ្វើ​ម្ហូប​ តែ​មិនឃើញ​ញាតិ​ មិត្ដ​ទៅ​ចូលរួម​ស្ដីដណ្ដឹង​តាម​សន្យា​នោះ​ ឡើយ​ ។​
​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់​ នៅ​ភូមិ​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា​ កាល​ ពី​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ យុវជន​ សង្ស័យ​ដែល​នគរបាល​ឃាត់ខ្លួន​ឈ្មោះ​ ឈិ​ន​ ខួច​ អាយុ​២៦​ឆ្នាំ​ គ្មាន​ទីលំនៅ​ និង​ មុខរបរ​ពិតប្រាកដ​ បាន​ស្រឡាញ់​កូនក្រមុំ​ អ្នកស្រុក​ម្នាក់​អាយុ​១៨​ឆ្នាំ​ នៅ​ភូមិ​អូរ​ ប្រឡោះ​ ឃុំ​អូរ​ម្លូ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្ដ​ កំពង់ចាម​ ហើយ​បាន​ប្រាប់​កូនក្រមុំ​ថា​ ខ្លួន​គេ​នឹង​ឱ្យ​ឪពុក​ម្ដាយ​បងប្អូន​មក​ពី​ភ្នំ​ ពេញ​ដែល​ជា​អ្នកមាន​មុខមាត់​នៅ​ក្រសួង​ មហាផ្ទៃ​ចូល​ស្ដីដណ្ដឹង​នាង​តាម​ច្បាប់​ ខណៈ​ដែល​ដឹង​ថា​ ឪពុក​ម្ដាយ​កូនក្រមុំ​ ទាមទារ​ថ្លៃទឹកដោះ​ចំនួន​១​ម៉ឺន​ដុល្លារ​ នោះ​ ។​
​ប្រភព​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង​ទៀត​ ថា​ តាម​ការ​គ្រោងទុក​ក៏​ដូច​ជា​មាន​ ទំនុកចិត្ដ​ទៅ​លើ​យុវជន​រូប​នេះ​រួច​មក​ ឪពុក​ម្ដាយ​និង​ញាតិ​មិត្ដ​ខាង​ស្រី​មាន​ សេចក្ដី​រំភើប​ ព្រោះ​យល់​ឃើញ​ថា​ ថ្លៃ​ ទឹកដោះ​របស់​កូនស្រី​មាន​តម្លៃ​រហូត​ ដល់​១​ម៉ឺន​ដុល្លារ​ ។​ ដូច្នេះ​កូនកំលោះ​ពិត​ ជា​មិនធម្មតា​ឡើយ​ ព្រោះ​ជា​កូន​អ្នកមាន​ និង​មាន​អំណាច​ ទើប​ហ៊ាន​ចំណាយ​ប្រាក់​ ១​ម៉ឺន​ដុល្លារ​មក​ស្ដីដណ្ដឹង​កូនក្រមុំ​ដោយ​ មិន​តថ្លៃ​មួយ​មាត់​ ។​ ដោយ​យល់​ឃើញ​ ដូច្នេះ​ទើប​ឪពុក​ម្ដាយ​ខាង​ស្រី​សម្រេច​ ចិត្ដ​ជួល​តន្ដ្រីសម័យ​ និង​ម្ហូប​ចិន​ដើម្បី​ ទទួល​ភ្ញេ្ញ​ៀ​វ​ខាង​ប្រុស​មក​ចូល​ស្ដីដណ្ដឹង​ តាម​ច្បាប់​ តាម​ការ​សន្យា​របស់​កូន​ កំលោះ​នៅ​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​។​ ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​កូនក្រមុំ​ ហួសចិត្ដ​និង​ទ្រាំ​លែង​បាន​នោះ​គឺ​ខណៈ​ ដែល​ភ្ញៀវ​ជា​ច្រើន​កុះករ​មក​ចូលរួម​ ដណ្ដឹង​កូនស្រី​រួម​ជាមួយ​បទ​ភ្លេង​តន្ដ្រី​ លេង​កំដរ​យ៉ាង​ពិ​រោះ​ផង​នោះ​ ពី​១​ម៉ោង​ ទៅ​១​ម៉ោង​រង់ចាំ​ម្ដង​ហើយ​ម្ដងទៀត​ រហូត​ដល់​ល្ងាច​នៅ​តែ​មិនឃើញ​ក្រុម​ គ្រួសារ​របស់​កូនកំលោះ​ជិះ​រថយន្ដ​ទៅ​ ចូល​ស្ដីដណ្ដឹង​កូនក្រមុំ​របស់​គាត់​នោះ​  ទើប​ក្រុម​គ្រួសារ​កូនក្រមុំ​សម្រេច​ប្ដឹង​ សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​ឈ្មោះ​ ឈិ​ន​ ខួច​ ពី​បទ​ឆបោក​ បើ​ទោះបីជា​ឈ្មោះ​នេះ​ប្រាប់​ ថា​ រង់ចាំ​ពេល​នេះ​ ពេល​នោះ​ក៏​ដោយ​ ។​
​ប្រភព​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ពេល​ដែល​ភ្ញៀវ​ចូលរួម​ និង​ក្រុម​តន្ដ្រី​ប្រគុំ​កំដរ​ក្នុង​ពិធីស្ដីដណ្ដឹង​កូនក្រមុំ​ ដោយ​មិន​មាន​ឪពុក​ម្ដាយ​ខាង​ប្រុស​ចូល​ រួម​នោះ​ យុវជន​ឆបោក​រូប​នេះ​បម្រុង​ រត់គេច​ខ្លួន​ដែរ​ ប៉ុន្ដែ​ដោយ​ភាគី​ខាង​កូន​ ក្រមុំ​ដឹងខ្លួន​ទាន់​បាន​ទប់ស្កាត់​ និង​ទៅ​ ប្ដឹង​ឱ្យ​នគរបាល​ប៉ុស្ដិ៍​ឃាត់ខ្លួន​កសាង​ សំណុំរឿង​តាម​ច្បាប់​ពី​បទ​ឆបោក​ និង​ធ្វើ​ ឱ្យ​ប៉ះពាល់​កិត្ដិយស​ សេចក្ដី​ថ្លៃថ្នូរ​របស់​ក្រុម​គ្រួសារ​កូនក្រមុំ​ ។​
​នេះ​ចាត់ទុកជា​រឿង​ថ្មី​មួយទៀត​ដែល​ អ្នកមាន​កូនក្រមុំ​ទាំងឡាយ​មិន​គួរ​ឮ​តែ​ ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​លើក​កូនក្រមុំ​ឱ្យ​ គេ​ដោយ​ខ្វះ​ការ​ពិចារណា​ ដោយ​គ្មាន​ ឪពុក​ម្ដាយ​ ឬ​សាច់សាលោហិត​ខាង​ ប្រុស​ចូល​មក​ស្ដីដណ្ដឹង​តាម​ច្បាប់​នោះ​ឡើយ​ ៕