ចាប់ខ្លួនក្រុមចាប់មនុស្សជំរិតទារប្រាក់ចំនួន៣នាក់
កំពង់ឆ្នាំង៖ ជនសង្ស័យ ដែលជាក្រុមចាប់មនុស្សជំរិទទារប្រាក់ចំនួន ៣នាក់ មានខ្មែរ និងវៀតណាម ត្រូវកម្លាំងនគរបាលនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនជាបន្តបន្ទាប់ ពីបទរួមគ្នាចាប់មនុស្សជម្រិតទារប្រាក់ ពីក្រុមគ្រួសារជនរងគ្រោះ នៅប្រទេសវៀតណាមចំនួន ២ម៉ឺនដុល្លារអាមេរិក។
ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចផ្លូវដែក១០៤ស្ថិតក្នុង ភូមិដំណាក់អំពិល ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ច ដែលស្ថិតក្នុងប្រតិបត្តិការនោះ បានឱ្យដឹងថា មេខ្លោងក្នុងការចាប់ជំរិតទារប្រាក់ ពីក្រុមគ្រួសារជនរងគ្រោះ នៅប្រទេសវៀតណាមនេះ ឈ្មោះ ង្វៀង យ៉ាំងហ៊ីវ អាយុ៣៤ឆ្នាំ ជាជនជាតិវៀតណាម។ ចំណែកបក្សពួក ២នាក់ទៀត ម្នាក់ឈ្មោះ គឹម អារ អាយុ៤៨ឆ្នាំ ជាអ្នកបើកបររថយន្ត និងស្ត្រីមា្នក់ទៀតឈ្មោះ គឹម សូរិយា អាយុ៦០ឆ្នាំ ជាម្ចាស់ផ្ទះ សម្រាប់ដាក់បង្ខាំងជនរងគ្រោះ នៅភូមិដំណាក់អំពិល ក្នុងឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយឡែក ជនរងគ្រោះឈ្មោះ ឌិន ហុងឌៀប អាយុ៣៦ឆ្នាំ មានទីលំនៅប្រទេសវៀតណាម។
ប្រភព បានឱ្យដឹងទៀតថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមកទៅ ឈ្មោះ ង្វៀង យ៉ាំងហ៊ីវ បានចាប់ឈ្មោះ ឌិន ហុងឌៀប ពីរាជធានីភ្នំពេញ យកមកបង្ខាំងទុកនៅផ្ទះឈ្មោះ គឹម សូរិយា នៅភូមិដំណាក់អំពិល ហើយបានទូរស័ព្ទ ទៅឪពុកជនរងគ្រោះ នៅប្រទេសវៀតណាម ដោយទារប្រាក់ចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ជនសង្ស័យបានគម្រាមថា បើមិនបានទេ កូនឈ្មោះ ឌិន ហុងឌៀប ដែលកំពុងស្ថិតនៅក្នុងកណ្តាប់ដៃគេ នៅស្រុកខ្មែរ នឹងត្រូវស្លាប់។
ពេលនោះឪពុកជនរងគ្រោះបានព្យាយាមតថ្លៃ ដើម្បីពន្យាពេល។ខណៈដែលកំពុងមានការចចារគ្នានោះ ឪពុកជនរងគ្រោះបានប្តឹងមកក្រសួងមហាផ្ទៃកម្ពុជា ទើបមានការស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនបានមេក្លោង អ្នកបើកបររថយន្ត និងម្ចាស់ផ្ទះតែម្តង ព្រមជាមួយគ្នានោះក៏បានរំដោះជនរងគ្រោះពីផ្ទះដែលគេបង្ខាំងទុក បានដោយសុវត្ថិភាពផងដែរ។
ជនសង្ស័យទាំង៣នាក់ ត្រូវបាននគរបាលខេត្តបញ្ជូនអោយនាយកដ្ឋានក្រសួងមហាផ្ទៃ យកទៅសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។
ប្រភពពី Free Press Magazine កំពង់ឆ្នាំង៖ ជនសង្ស័យ ដែលជាក្រុមចាប់មនុស្សជំរិទទារប្រាក់ចំនួន ៣នាក់ មានខ្មែរ និងវៀតណាម ត្រូវកម្លាំងនគរបាលនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនជាបន្តបន្ទាប់ ពីបទរួមគ្នាចាប់មនុស្សជម្រិតទារប្រាក់ ពីក្រុមគ្រួសារជនរងគ្រោះ នៅប្រទេសវៀតណាមចំនួន ២ម៉ឺនដុល្លារអាមេរិក។
ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចផ្លូវដែក១០៤ស្ថិតក្នុង ភូមិដំណាក់អំពិល ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ច ដែលស្ថិតក្នុងប្រតិបត្តិការនោះ បានឱ្យដឹងថា មេខ្លោងក្នុងការចាប់ជំរិតទារប្រាក់ ពីក្រុមគ្រួសារជនរងគ្រោះ នៅប្រទេសវៀតណាមនេះ ឈ្មោះ ង្វៀង យ៉ាំងហ៊ីវ អាយុ៣៤ឆ្នាំ ជាជនជាតិវៀតណាម។ ចំណែកបក្សពួក ២នាក់ទៀត ម្នាក់ឈ្មោះ គឹម អារ អាយុ៤៨ឆ្នាំ ជាអ្នកបើកបររថយន្ត និងស្ត្រីមា្នក់ទៀតឈ្មោះ គឹម សូរិយា អាយុ៦០ឆ្នាំ ជាម្ចាស់ផ្ទះ សម្រាប់ដាក់បង្ខាំងជនរងគ្រោះ នៅភូមិដំណាក់អំពិល ក្នុងឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយឡែក ជនរងគ្រោះឈ្មោះ ឌិន ហុងឌៀប អាយុ៣៦ឆ្នាំ មានទីលំនៅប្រទេសវៀតណាម។
ប្រភព បានឱ្យដឹងទៀតថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមកទៅ ឈ្មោះ ង្វៀង យ៉ាំងហ៊ីវ បានចាប់ឈ្មោះ ឌិន ហុងឌៀប ពីរាជធានីភ្នំពេញ យកមកបង្ខាំងទុកនៅផ្ទះឈ្មោះ គឹម សូរិយា នៅភូមិដំណាក់អំពិល ហើយបានទូរស័ព្ទ ទៅឪពុកជនរងគ្រោះ នៅប្រទេសវៀតណាម ដោយទារប្រាក់ចំនួន ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ជនសង្ស័យបានគម្រាមថា បើមិនបានទេ កូនឈ្មោះ ឌិន ហុងឌៀប ដែលកំពុងស្ថិតនៅក្នុងកណ្តាប់ដៃគេ នៅស្រុកខ្មែរ នឹងត្រូវស្លាប់។
ពេលនោះឪពុកជនរងគ្រោះបានព្យាយាមតថ្លៃ ដើម្បីពន្យាពេល។ខណៈដែលកំពុងមានការចចារគ្នានោះ ឪពុកជនរងគ្រោះបានប្តឹងមកក្រសួងមហាផ្ទៃកម្ពុជា ទើបមានការស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនបានមេក្លោង អ្នកបើកបររថយន្ត និងម្ចាស់ផ្ទះតែម្តង ព្រមជាមួយគ្នានោះក៏បានរំដោះជនរងគ្រោះពីផ្ទះដែលគេបង្ខាំងទុក បានដោយសុវត្ថិភាពផងដែរ។
ជនសង្ស័យទាំង៣នាក់ ត្រូវបាននគរបាលខេត្តបញ្ជូនអោយនាយកដ្ឋានក្រសួងមហាផ្ទៃ យកទៅសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។
ប្រភពពី Free Press Magazine
