តារាស្រីរាងស្អាតខ្មែរម្នាក់ទៀត បញ្ចេញឈុតគ្រឿងក្នុងនៅក្រៅប្រទេស
តារាសម្ដែងនិងម៉ូដែល កញ្ញា ទូច មិនាថ ដែលធ្លាប់បានទទួលពាន ជាតារារាងស្អាត ពីការប្រកួតកម្មវិធី Miss Chinese Cosmo Beauty Pageant Southeast Asia Contest 2014 នៅប្រទេស ម៉ាឡេស៊ី កាលពីពេលកន្លង ត្រូវបានប្រភពមួយទម្លាយដឹងថា តារាស្រីម្នាក់នេះធ្លាប់បញ្ចេញឈុតគ្រឿងក្នុងពេញទំហឹងនៅឯក្រៅប្រទេសពេលដែលនាងចូលរួមប្រកួត។
ការបញ្ចេញឈុតគ្រឿងក្នុងនេះ មិនមែនមានតែកញ្ញា ទូច មិនាថ ម្នាក់ឯងទេ ពោលគឺ បេក្ខនារីដែលចូលរួមប្រកួត សុទ្ធតែបានធ្វើបែបនេះទាំងអស់។ កម្មវិធី Miss Chinese Cosmo Beauty Pageant Southeast Asia Contest 2014 ដែលបានធ្វើកាលពីពាក់កណ្ដាល ខែ កក្កដា ឆ្នាំ ២០១៤ មានតារាខ្មែរទៅចូលរួមប្រកួតចំនួន៣នាក់ ក្នុងនោះមាន កញ្ញា ទូច មិនាថ កញ្ញា លឹម មួយហ្គិច និង កញ្ញា ពេជ្រ ចិន្ដា។ តារាទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅដោយក្រុម Sun Super Models Cambodia ។ ជាលទ្ធផល ក្នុងចំណោមអ្នកទាំង៣ មានតែ មិនាថ ដែលទទួលបានពានជា តារារាងស្អាតពីកម្មវិធីខាងលើ។
កញ្ញា ទូច មិនាថ បានប្រាប់Sabayក្នុងអារម្មណ៍មិនសូវសប្បាយចិត្តថា នាងពិតជាមានការអៀនខ្មាសខ្លាំងណាស់ព្រោះ នាងគឺជាស្ត្រីខ្មែរប្រកាន់នៅប្រពៃណី ប៉ុន្តែដោយសារតែកម្មវិធីប្រកួតនោះ គណៈកម្មការ តម្រូវឲ្យបេក្ខនារីដែលចូលរួមប្រកួតស្លៀកពាក់ឈុតទាំងនោះ ហេតុនេះទោះចង់ឬមិនចង់ក៏ត្រូវតែធ្វើតាម ព្រោះបានចុះកុងត្រាជាមួយគ្នារួចហើយ។

មិនមែនតែ កញ្ញា ទូច មិនាថ មួយទេដែលធ្លាប់បញ្ចេញឈុតគ្រឿងក្នុងជាសាធារណៈនៅក្រៅប្រទេសបែបនេះ និយាយរួម ឲ្យតែមានការប្រកួតផ្នែកសម្រស់នៅក្រៅប្រទេស គណៈកម្មការតម្រូវឲ្យ ស្លៀកពាក់បែបនេះទាំងអស់។ ឧទាហរណ៍ កញ្ញា នូ ទឹមស្រីនៀត ដែលធ្លាប់បានឈ្នះជយលាភីផ្នែកប្រជាប្រិយ (Miss Popular Vote Award) ក្នុងកម្មវិធី Miss Grand International ពីប្រទេសថៃ កាលពីដើមខែ តុលា នេះ និង លោក យិត មាសឧស្សាហ៏ ហៅ Edwin បានជាប់ពានរង្វាន់តារាញញឹមស្រស់ ជាងគេ “ Mr. Smiley Award in Mister Asia Contest 2014 ” នៅទីក្រុងហុងកុងកាលពីពេលថ្មីៗនេះ ក៏សុទ្ធតែបង្ហាញឈុតគ្រឿងក្នុងបែបនេះដែរ។ ទោះបែបនេះក្ដី ពួកគេសុទ្ធតែទទួលបានពានរង្វាន់ ហើយបានរួមចំណែកជួយលើកមុខមាត់ប្រទេសកម្ពុជា ឲ្យពិភពលោកស្គាល់កាន់តែច្បាស់មួយកម្រិតថែមទៀត តាមវិធីផ្សេងៗគ្នា។

កញ្ញា ទូច មិនាថ បានបោះជំហានចូលសិល្បៈនៅក្នុងអំឡុងឆ្នាំ២០១១ តាមរយៈការប្រកួតរបស់ក្រុមហ៊ុន BKA Entertainment ដោយនាងបានជាប់ក្នុងជម្រើស១០នាក់ចុងក្រោយ។ បច្ចុប្បន្ននាងមានវ័យ២២ឆ្នាំជានិស្សិតឆ្នាំទី៣ ជំនាញធនាគារ។ ក្រៅពីការងារសិល្បៈនាង គឺជាអ្នកបម្រើការលើយន្តហោះមួយនៅប្រលានយន្តហោះក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ ខុត សីហា
រូបថត៖ផ្ដល់ដោយ Sun Super Models Cambodia
រូបថត៖ផ្ដល់ដោយ Sun Super Models Cambodia