ជនសង្ស័យជួញដូរគ្រឿងញៀន ដែលទើបចាប់ខ្លួនបានប៉ុនប៉ងចងកសម្លាប់ខ្លួន តែមិនបានសម្រេច
រាជធានីភ្នំពេញ៖ ជនសង្ស័យដែរជាមេខ្លោងធំគ្រឿងញៀនម្នាក់ ដែលទើបចាប់ខ្លួន បានយកកន្សែងពោះគោប្រភេទធំចងភ្ជាប់ជាមួយទុយោទឹក ប៉ុនប៉ងសម្លាប់ខ្លួន តែមិនបានសម្រេច ព្រោះត្រូវអ្នកនៅក្បែរនោះឃើញទាន់ កាលពីវេលាម៉ោង០៩ និង៤៥នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ស្ថិតនៅការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យដែលប៉ុនប៉ងសម្លាប់ខ្លួនឈ្មោះ ហ៊ាង ពៅ ហៅ ឈុំ ជឿន អាយុ៣៦ឆ្នាំ ជាមន្ដ្រីអង្គរក្ស ស្នាក់នៅផ្ទះលេខ១៣ ផ្លូវលេខ៣១៨ ក្រុម២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនខាងលើបានលួចយកកន្សែពោះគោទៅចងភ្ជាប់ជាមួយទុយោទឹក ហើយជននោះបានស្រែកប្រាប់គេឯងថា «សុំលាបងប្អូនទាំងអស់គ្នាហើយ» ក៏ប្រុងលោតចុះមកឱ្យស្លាប់ តែត្រូវអ្នកនៅក្បែរនោះឃើញទាន់ ក៏ស្រែកឱ្យគេជួយ ផ្អើលដល់សមត្ថកិច្ច ជួយសង្គ្រោះទាន់ពេល។
ជនសង្ស័យជួញដូរគ្រឿងញៀន ដែលទើបចាប់ខ្លួនបានប៉ុនប៉ងចងកសម្លាប់ខ្លួន តែមិនបានសម្រេច
ប្រភពពី Free Press Magazine