ក្រសួង​វប្បធម៌​នឹង​ចុះ​ពិនិត្យ​កន្លែង​ធ្វើ​ពិធី​សាសនា​របស់​ជនជាតិ​វៀតណាម​នៅ​ភ្នំ​បូកគោ

11/27/2014 0 Comments A+ a-

image (9)
ក្រសួង​វប្បធម៌ នឹង​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ដែល​ជនជាតិ​វៀតណាម ធ្វើ​ពិធី​សាសនា​នៅ​លើ​ភ្នំ​បូកគោ ខេត្ត​កំពត។ ចំណាត់​ការ​នេះ បន្ទាប់​ពី​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ មក​ឆ្លើយ​បំភ្លឺ​ក្នុង​មន្ទីរ​រដ្ឋសភា ឲ្យ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ។ ចំណាត់​ការ​នេះ​ដែរ ទទួល​បាន​ការ​គាំទ្រ​ពី​សភា និង​សង្គម​ស៊ីវិល​មួយ​ចំនួន។
00:00
00:00
ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​ចុះ​អន្តរាគមន៍​បញ្ហា​ជនជាតិ​វៀតណាម កំពុង​ធ្វើ​ពិធី​សាសនា​នៅ​លើ​ទឹក​ដី​កម្ពុជា ពិសេស​នៅ​ខេត្ត​កំពត។
រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ថ្លែង​ឲ្យ​ដឹង​ថា អ្នកស្រី​នឹង​ចាត់​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ដល់​កន្លែង​ដែល​សង្ស័យ​ថា​មាន​ជនជាតិ​វៀតណាម មក​តាំង​ទី​សក្ការៈ​នោះ។ ប៉ុន្តែ អ្នកស្រី​មិន​ទាន់​ឲ្យ​ដឹង​ថា ក្រសួង​នឹង​អន្តរាគមន៍​នៅ​ពេល​ណា​នោះ​ទេ។ អ្នកស្រី​ថា ក្នុង​ករណី​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី អ្នកស្រី​នឹង​ចាត់​វិធានការ​តាម​ច្បាប់៖ «សំឡេង»
ការ​ថ្លែង​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ នៅ​ពេល​នេះ បន្ទាប់​រដ្ឋសភា បាន​កោះ​ហៅ​រដ្ឋមន្ត្រី​មក​ឆ្លើយ​បំភ្លឺ​នៅ​មន្ទីរ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ស្ដីពី​ផល​ប៉ះពាល់​នៃ​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់ និង​ជនជាតិ​ដើម​ភាគ​តិច។
ក្រោយ​ឆ្លើយ​បំភ្លឺ ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា លោក​គាំទ្រ​សកម្មភាព​ដែល​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ លើក​ឡើង។ ជាង​នេះ ក្រុម​ការងារ​នៃ​គណៈកម្មការ​របស់​លោក នឹង​តាម​ដាន​ឃ្លាំ​មើល​ការ​អនុវត្ត​ជាក់ស្តែង ដើម្បី​ពិនិត្យ​មើល​ថា តើ​មធ្យោបាយ​ធនធាន​មនុស្ស និង​ធនធាន​ថវិកា​ដែល​ក្រសួង​អនុវត្ត អាច​ធ្វើ​បាន​កម្រិត​ណា​នៃ​ការ​សន្យា៖«សំឡេង»
ជនជាតិ​វៀតណាម ដែល​មក​ធ្វើ​ពិធី​សាសនា​នៅ​វាល​ស្រែ​៥០០ លើ​ភ្នំ​បូកគោ ក្នុង​ខេត្ត​កំពត បាន​អះអាង​ថា តំបន់​នោះ​ជា​តំបន់​ដ៏​ស័ក្ដិសិទ្ធិ ដែល​ពួក​គេ​មាន​ជំនឿ​ថា អាច​នឹង​នាំ​មក​នូវ​សេចក្ដី​សុខ និង​ភាព​ចម្រុង​ចម្រើន ជាពិសេស​នោះ គឺ​អាច​បំបាត់​ជំងឺ​នានា​ថែម​ទៀត​ផង ប្រសិន​បើ​គេ​បាន​មក​ដល់​តំបន់​ភ្នំ​បូកគោ។ ពួក​គេ​ថា ការ​ធ្វើ​ពិធី​គោរព​បូជា​តាម​បែប​សាសនា​ក្នុង​ន័យ​ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ឲ្យ​បុព្វការី​ជន​របស់​ខ្លួន ដែល​បាន​ស្លាប់​ក្នុង​អតីត​កាល​នៅ​ទី​នេះ។
ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង ទាមទារ​ឲ្យ​រដ្ឋាភិបាល ពិនិត្យ​លើ​រឿង​នេះ​ឲ្យ​បាន​ច្បាស់​លាស់ ព្រោះ​ប៉ះពាល់​ដល់​បូរណភាព​ដែនដី និង​ទង្វើ​នេះ​គ្មាន​បំណង​ល្អ​ឡើយ។ លោក ប៉ូ សំណាង បាន​ទាមទារ​ឲ្យ​ជនជាតិ​វៀតណាម ប្រារព្ធ​ពិធី​សាសនា​ណា​មួយ ត្រូវ​ធ្វើ​នៅ​វិហារ​វៀតណាម ឬ​នៅ​ប្រទេស​វៀតណាម៖ «សំឡេង»
កន្លង​មក ក្រោយ​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី លើ​រឿង​នេះ អាជ្ញាធរ​ខេត្ត​កំពត បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដែល​មាន​សមាសភាព​ចូលរួម​មក​ពី ៤​ស្ថាប័ន​ខុសៗ​គ្នា ចុះ​ទៅ​ពិនិត្យ​មើល​ជនជាតិ​វៀតណាម ប្រារព្ធ​ពិធី​សាសនា​នៅ​លើ​ភ្នំ​បូកគោ ប៉ុន្តែ​ពួក​គេ​ថា មិន​មាន​សកម្មភាព​ដូច​ការ​លើក​ឡើង​ឡើយ។ ទោះ​យ៉ាង​នេះ​ក្តី ក្រុម​ប្រជាពលរដ្ឋ និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) តែង​តែ​បង្ហោះ​រូបភាព​ជនជាតិ​វៀតណាម ទៅ​ធ្វើ​ពិធី​សាសនា​នៅ​លើ​ភ្នំ​បូកគោ​នោះ​ជា​បន្តបន្ទាប់៕
ប្រភពពី វិទ្យុអាស៊ីសេរី

ប្រភពពី វិទ្យុអាស៊ីសេរីវ