លោកតាម្នាក់ ត្រូវរថយន្តបុកស្លាប់ ពេលជិះកង់តាម ផ្លូវពេលយប់
កណ្តាល៖ លោកតាម្នាក់ ជិះកង់ តាមបណ្តោយផ្លូវ ងងឹត អ្នកបើករថយន្ត មើលមិនឃើញ បានជ្រុលទៅបុក កង់លោកតា បណ្តាលឲ្យលោកតា ដួលបោកស្លាប់ភ្លាមៗ នៅនឹងកន្លែង កាលពីវេលា ម៉ោងប្រហែល៧និង៤០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិព្រែកតាមាក ឃុំ ព្រែក តាមាក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា លោកតារងគ្រោះឈ្មោះពាង្គ ផាង ភេទប្រុស អាយុ៨៤ឆ្នាំ នៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ជិះកង់មួយគ្រឿង បណ្តាលឲ្យស្លាប់ ចំណែកឯរថយន្តបង្កវិញម៉ាក ហ៊ីយ៉ានដាយ ពណ៌សពាក់ស្លាក លេខ 3B-8359 អ្នកបើកបរមានឈ្មោះ យិន ចំរើន ភេទប្រុស អាយុ៣៥ ឆ្នាំរស់នៅភូមិស្នាយពល់ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង ។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ រថយន្តបើកបរក្នុងទិស ដៅពីត្បូងទៅជើង ស្របទិសជាមួយ កង់លោកតា ហើយបានជ្រុលទៅកៀ កង់លោកតា បណ្តាលឲ្យដួលលោកតាបោកទៅនឹងថ្នល់ រងរបួស ធ្ងន់ត្រូវក្រុមគ្រួសារដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ ដើម្បីព្យាបាល ប៉ុន្តែបន្ទាប់ពី ដឹកដល់ មន្ទីរពេទ្យភ្នំពេញ លោកតារងគ្រោះបានដាច់ខ្យល់តែម្តងទៅ ។
ក្រោយកើតហេតុនគរបាល ចរាចរ បានចុះទៅធ្វើការវាស់វែង និងនាំយកទៅវត្ថុតាង និងអ្នកបើកបរ មកកាន់អធិការដ្ឋានស្រុកដើម្បី កសាងសំណុំរឿងបញ្ជូន មកកាន់ស្នងការដ្ឋាន ចាត់ការបន្ត ទៅតាមផ្លូវច្បាប់ ៕
__________________
ផ្តល់សិទ្ទិដោយ៖dap-news