ព្រះមហាក្សត្រ គ្រាស់បង្គាប់ដាក់លោកឱម យ៉ិនទៀង ឱ្យចូលនិវត្តន៍ពីក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល

រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែតិលា ឆ្នាំ២០១៤ ព្រះអង្គបានឡាយព្រះហស្ថលេខាលើព្រះរាជក្រិត្យ នស/រតត/១០១៤/១២៣៦ គ្រាស់បង្គាប់ ដាក់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឱ្យចូលនិវត្តន៍ ក្នុងឋាននតរស័ក្កិឧត្តមមន្ត្រី ថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង់រដ្ឋបាល នៅអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ចុកអនុវត្តព្រះរាជក្រិត្យចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។