បានខ្លួនហើយ ខាងប្រុស​ចង់​ដោះដៃ​ ខាង​ស្រី​ប្តឹ​ង​ចាប់​ខ្លួន​ដាក់​គុក​

11/27/2014 0 Comments A+ a-


moto 2014
ខេត្ត​ក​ណ្តា​ល​ ​៖ រឿងរ៉ាវ​ស្នេហា​របស់​យុ​វ័​យ​មួយ​គូរ​ត្រូវ​បែក​ប្រះ​ឆា​ ​ដោយសារ​ម្តា​យ​ខាង​ស្រី​សម្រេច​ចិត្ត​ទៅ​ដាក់​ពាក្យ​ប​ណ្តឹ​ង​នៅ​នគរបាល​មូល​ដ្ឋា​ន​ ​ដោយ​ចោទ​ថា​ ​យុ​វ​ជន​ជា​សង្សារ​កូន​ស្រី​របស់​គាត់​រំលោភ​កូន​ស្រី​របស់​ខ្លួន​ ​តែ​រឿង​នេះ​ ​គឺ​ជន​សង្ស័យ​និង​នារី​រង​គ្រោះ​បាន​ស្រឡាញ់​គ្នា​រ​យៈ​៧ខែ​មក​ហើយ​ ​រហូត​ភា​គី​ខាង​ប្រុស​ឡើង​មក​នៅ​ផ្ទះ​ខាង​ស្រី​ ​ហើយ​ទិញ​ម៉ូ​តូ​ឲ្យ​ខាង​ស្រី​ជិះ​ ​ស្រាប់តែ​រ​យៈ​ពេល​ចុង​ក្រោយ​ ​ម្តា​យ​ខាង​ស្រី​ឃើញ​ជន​សង្ស័យ​មាន​សកម្មភាព​ប្លែក​ ​ក៏​មក​ដាក់​ពាក្យ​ប​ណ្តឹ​ង​ថា​ជា​ករណី​រំលោភ​ ​។
ក្រោយ​ពី​ទទួល​ពាក្យ​ប​ណ្តឹ​ង​ ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៤ នគរបាល​ប៉ុស្តិ៍​រដ្ឋ​បា​ល​ព្រៃ​ពួច​ ​នៃ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​អង្គ​ស្នួល​ ​បាន​ហៅ​ជន​សង្ស័យ​មក​សាកសួរ​ ​ហើយ​ឃាត់​ខ្លួន​តែ​ម្ត​ង​ ​ប៉ុន្តែ​ការ​ឃាត់​ខ្លួន​នេះ​ ​ដោយសារ​ជន​សង្ស័យ​រួម​ភេទ​ជាមួយ​អ​នីតិ​ជន​ ​។
ដោយ​ឡែក​ ​ពាក់​ព័ន្ធ​នឹង​ប​ណ្តឹ​ង​រំលោភ​ដែល​ម្តា​យ​ស្ត្រី​រង​គ្រោះ​ប្តឹ​ង​នោះ​ ​គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្តើ​ម​នៃ​ការ​ទទួល​ពាក្យ​ប​ណ្តឹ​ង​ដើម្បី​ចាត់​ការ​ប៉ុណ្ណោះ​ ​បទ​ល្មើស​ដែល​ត្រូវ​ចោទ​ ​គឺ​ជន​សង្ស័យ​រួម​ភេទ​ជាមួយ​អ​និ​តិ​ជន​ ​។
ជន​សង្ស័យ​មាន​ឈ្មោះ​ ​នុ​ប​ ​ឃី​ម​ ​ភេទ​ប្រុស​ ​អាយុ​២៦ឆ្នាំ​ ​មុខ​របរ​ជា​កម្ម​ករ​ជំនាញ​បូម​ខ្សាច់​ ​ស្នា​ក់​នៅ​ក្នុង​ការដ្ឋាន​បូម​ខ្សាច់​ ​ភូមិ​អង្គរ​ស្មី​ ​ឃុំ​ព្រៃ​ពួច​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​ក​ណ្តា​ល​ ​។ ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ​ស​.ព​.ផ​.ន​ ​អាយុ​១៤ឆ្នាំ​ ​យោង​តាម​សំបុត្រ​កំណើត​មាន​ទី​លំនៅ​ក្នុង​ភូមិ​អូរ​កំ​បុត្រ​ ​ឃុំ​ព្រៃ​ពួច​ ​ស្រុក​អង្គ​ស្នួល​ ​នៅ​ក្បែរ​នឹង​ការដ្ឋាន​បូម​ខ្សាច់​ ​។
ប្រភព​ព័ត៌មាន​ពី​នគរបាល​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹង​ថា​ ​ជន​សង្ស័យ​ ​និង​ក្មេង​ស្រី​រង​គ្រោះ​បាន​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​តាំង​ពី​អំឡុង​ខែ​ម​សា​ ​ឆ្នា​២០១៤ មក​ដល់​ពេល​នេះ​មាន​រ​យៈ​ពេល​ជាង​៧ខែ​ ​។ ស្នេហា​របស់​ពួក​គេ​ទាំង​២បាន​ឈាន​ទៅ​ដល់​ជ្រុល​ជ្រួស​ខុស​ប្រពៃណី​ ​ហើយ​ភា​គី​ខាង​ប្រុស​បាន​មក​ស្នា​ក់​នៅ​ក្នុង​ផ្ទះ​ខាង​ស្រី​ ​ប្រៀប​ដូច​ប្តី​ប្រពន្ធ​អ៊ីចឹង​ ​។ សកម្មភាព​ស្នេហា​របស់​ពួក​គេ​ ​ម្តា​យ​ខាង​ស្រី​ក៏​បាន​ដឹង​ដែរ​ ​តែ​មិន​បាន​រារាំង​នោះ​ឡើយ​ ​ដោយសារ​ភា​គី​ខាង​ប្រុស​បាន​ទំនុក​បម្រុង​ដល់​គ្រួសារ​ ​ដើម្បី​សម្រាល​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ​រហូត​ដល់​ភា​គី​ខាង​ប្រុស​ផ្ត​ល់​ម៉ូ​តូ​មួយ​គ្រឿង​ម៉ា​ក​ហុង​ដា​ឌ្រី​ម​ ​ស៊េ​រី​ឆ្នាំ​២០១៤ ឲ្យ​គូ​ស្នេហ៍​របស់​ខ្លួន​ជិះ​ ​។
ប្រភព​ព័ត៌មាន​បាន​បន្ត​ថា​ ​មក​ដល់​រ​យៈ​ពេល​ចុង​ក្រោយ​នេះ​ ​ភា​គី​ខាង​ប្រុស​បាន​មក​សុំ​យក​ម៉ូ​តូ​ទៅ​វិញ​ ​ដើម្បី​ជិះ​ទៅ​ធ្វើ​ការ​ ​និង​ហាក់​ដូច​ជា​មាន​សកម្មភាព​ព្រងើយ​កន្តើយ​ជាមួយ​យុវតី​រង​គ្រោះ​ ​ទើប​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តា​យ​នឹក​ក្នុង​ចិត្ត​ថា​ ​ភា​គី​ខាង​ប្រុស​មាន​បំណង​ដោះដៃ​ ​។ ក្រោយ​មក​ ​ស្ត្រី​ជា​ម្តា​យ​បាន​មក​ដាក់​ពាក្យ​ប​ណ្តឹ​ង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បា​ល​ព្រៃ​ពួច​ ​ហើយ​ត្រូវ​បាន​ឃាត់​ខ្លួន​ទៅ​តាម​ពាក្យ​ប​ណ្តឹ​ង​ ​។
ក្រោយ​ពី​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ ​ម្តា​យ​ខាង​ស្រី​មាន​បំណង​ដក​ពាក្យ​ប​ណ្តឹ​ង​វិញ​ ​ដោយសារ​ខាង​ប្រុស​សុំ​រៀប​ការ​ជាមួយ​ ​តែ​ហួស​ពេល​ទៅ​ហើយ​ប​ណ្តឹ​ង​ស្តី​ពី​ករណី​រំលោភ​ ​ជា​រឿង​មួយ​ ​ប៉ុន្តែ​រឿង​ដែល​សំខាន់​ ​គឺ​ជន​សង្ស័យ​រួម​ភេទ​ជាមួយ​អ​នីតិ​ជន​ ​។
ពាក់​ព័ន្ធ​ករណី​នេះ​ដែរ​ ​លោក​វរ​សេនីយ៍​ទោ​ ​មាន​ ​សំណាង​ ​អធិការ​នគរបាល​ស្រុក​អង្គ​ស្នួល​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ ​ធ្វើ​ឡើង​ទៅ​តាម​ពាក្យ​ប​ណ្តឹ​ង​របស់​ម្តា​យ​ខាង​ស្រី​ ​ក្រោយ​មក​ម្តា​យ​ខាង​ស្រី​បាន​សុំ​ដក​ពាក្យ​ប​ណ្តឹ​ង​វិញ​ ​ព្រោះ​ភា​គី​ខាង​ប្រុស​យល់​ព្រម​រៀប​ការ​ជាមួយ​កូន​ស្រី​ ​ដើម្បី​បញ្ចប់​បញ្ហា​ ​។ ការ​សម្រេច​យ៉ាង​ណា​នោះ​ ​គឺ​ស្ថិត​នៅ​លើ​ស្ថា​ប័​ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ក​ណ្តា​ល​ ​ដោយសារ​ករណី​នេះ​ជន​សង្ស័យ​រួម​ភេទ​ជាមួយ​អ​នីតិ​ជន​ ​ប្រសិនបើ​ខាង​ស្រី​គ្រប់​អាយុ​ ​ហើយ​មាន​ការ​សម្រប​សម្រួល​ត្រូវ​រ៉ូ​វ​គ្នា​របស់​ភា​គី​ទាំង​២ សមត្ថ​កិច្ច​អាច​ធ្វើ​ការ​ស​ម្រេ​ប​សម្រួល​បាន​ ​តែ​ក៏​ត្រូវ​ឆ្លង​ស្ថា​ប័​ន​អយ្យការ​ផង​ដែរ​ ​គ្រាន់​តែ​ថា​ស្រាល​បន្តិច​ ​តែ​ករណី​នេះ​គឺ​រួម​ភេទ​ជាមួយ​អ​នីតិ​ជន​ ​។
ទោះជា​មាន​ការ​សុំ​សម្រប​សម្រួល​ពី​ស្ត្រី​ជា​ម្តា​យ​យ៉ាង​ណា​ក៏​ដោយ​ ​ជន​សង្ស័យ​មិន​ត្រូវ​បាន​សមត្ថ​កិច្ច​ដោះ​លែង​នោះ​ឡើយ​ ​គឺ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ក​ណ្តា​ល​ ​ដើម្បី​ក​សា​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ចាត់​ការ​តាម​នីតិ​វិធី​ ​៕
______
ប្រភពពីនគរវត្ត