១០ប្រទេស សម្បូរ ដោយធនធានធម្មជាតិ ច្រើនជាងគេបំផុតនៅក្នុង ពិភពលោក

11/27/2014 0 Comments A+ a-

បរទេស៖ យើងដឹងហើយថា ធនធានធម្មជាតិ គឺជាវត្ថុធាតុដើម  ឬសារធាតុដែល កកើតទ្បើងដោយឯងៗ ចេញមកពីធម្មជាតិ និងត្រូវបានគេយក ប្រើប្រាស់ជាផល ប្រយោជន៍សម្រាប់ការរស់រាន មានជីវិតរបស់មនុស្ស ។ ជាក់ស្ដែងបច្ចុប្បន្ននេះ គេសង្កេតឃើញថា ធនធានធម្មជាតិជាផ្នែកមួយ យ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍ និងផ្ដល់នូវកំណើនសេដ្ឋកិច្ច ដល់ប្រទេសជុំវិញ ពិភពលោក ។
ខាងក្រោមនេះ ជាប្រទេសទាំង ១០ ដែលសម្បូរទៅដោយ ធនធានធម្មជជាតិ ដ៏ច្រើនបំផុតនៅក្នុង ពិភពលោក ៖
១. ប្រទេសរស្ស៊ី
ជាប្រទេសសម្បួរទៅ ដោយធនធានធម្មជាតិ ដ៏ច្រើនបំផុតនៅក្នុងពិភពលោក ជាមួយនឹង ប្រភពធនធាន ធម្មជាតិដូចជា ឧស្ម័ន និងព្រៃឈើដែល ជួយឲ្យប្រទេសនេះ រកប្រាក់ចំណូល សរុបបានចំនួន ៧៥ពាន់ពាន់លាន ដុល្លារអាមេរិក ។
២. សហរដ្ឋអាមេរិក
ត្រូវបានគេចាត់ទុកថា មានភាពល្បីល្បាញបំផុត សម្រាប់ធនធានធម្មជាតិធ្យូងថ្ម ដែលមានបរិមាណ នៃការផ្គត់ផ្គងធ្យូងថ្ម ដ៏ច្រើនបំផុតនៅលើផែនដី រហូតដល់ចំនួន ៣១,២ ភាគរយ ព្រមទាំងមានធនធាន ធម្មជាតិព្រៃឈើចំនួន ៧៥០លានហិចតា ដែលអាចជួយធ្វើឲ្យ សហរដ្ឋអាមេរិក រកប្រាក់ចំណូល សរុបបានចំនួន ៤៥ ពាន់ពាន់លានដុល្លារអាមេរិក ឯណ្ណោះ។
៣. ប្រទេសអារ៉ាប៊ីសាអូឌីត
ប្រទេសនេះ មានប្រភពធនធានធម្មជាតិប្រេងដ៏ច្រើនបំផុត ដែលស្ទើរតែ ២០ ភាគរយទៅហើយនៃផលិតកម្មប្រេង បានផ្គត់ផ្គង់ទៅដល់ទីផ្សារជុំវិញពិភពលោក ហើយតាមរយៈប្រភពធនធានមួយនេះ អារ៉ាប៊ីសាអូឌីតអាចទទួលបានប្រាក់ចំណូលសរុបចំនួន ៣៤.៤ ពាន់ពាន់លានដុល្លារអាមេរិក។
៤. ប្រទេសកាណាដា
ប្រទេសនេះ ក៏ត្រូវបានគេចាត់ទុកថា ជាប្រភពចែកចាយ ប្រេងដ៏ធំបំផុត នៅក្នុងពិភពលោកផងដែរ ដោយតាមរយៈធនធានប្រេង និងធនធាន ធម្មជាតិដទៃទៀត  កាណាដាអាចរកប្រាក់ចំណូល សរុបបានចំនួន ៣៣.២ ពាន់ពាន់លាន ដុល្លារអាមេរិក។
៥. ប្រទេសអ៊ីរ៉ង់
អ៊ីរ៉ង់ក៏ត្រូវបានគេចាត់ទុកថា ស្ថិតនៅក្នុងចំណោម ប្រទេសដែលសម្បូរ ដោយធនធានធម្មជាតិ ដ៏ច្រើនបំផុតនៅក្នុង ពិភពលោកផងដែរ ជាមួយនឹងប្រភពធនធានធម្មជាតិជាច្រើនដូចជា ប្រេង ឧស្ម័ន ព្រៃឈើ និងធនធានធម្មជាតិដទៃទៀត ដែលអាចឲ្យប្រទេសនេះ ទទួលបានប្រាក់ ចំណូលសរុបចំនួន ២៧.៣ ពាន់ពាន់លានដុល្លារអាមេរិក។
៦. ប្រទេសចិន
ជាប្រទេសសម្បូរទៅដោយធនធានធម្មជាតិដ៏ច្រើនបំផុតលំដាប់ទី ៦ នៅក្នុងពិភពលោក ជាមួយនឹងប្រភពធនធានធម្មជាតិដូចជា ធ្យូងថ្ម និងរ៉ែ ដែលអាចផ្គត់ផ្គង់បរិមាណប្រើប្រាស់នៅក្នុងពិភពលោកបានចំនួន ១៣ ភាគរយ។ តាមរយៈប្រភពធនធានទាំងនេះ អាចឲ្យប្រទេសចិនរកប្រាក់ចំណូលបានចំនួន ២៣ ពាន់ពាន់លាន ដុល្លារអាមេរិក។
៧. ប្រទេសប្រេស៊ីល
មាស និងអ៊ុយរ៉ាញ៉ូមគឺជាប្រភពធនធានធម្មជាតិដ៏សំខាន់បំផុត ដែលត្រូវបានប្រទេសជាច្រើន នាំយកមកពីប្រទេសប្រេស៊ីល។ ទន្ទឹមនឹងនេះ ផលិតកម្មដែកនៅក្នុងប្រទេស មានបរិមាណចំនួន ១៧ ភាគរយ និងធនធានធម្មជាតិព្រៃឈើចំនួន ១២.៣ ភាគរយ ត្រូវបានផ្គត់ផ្គង់ ដល់ការប្រើប្រាស់ នៅក្នុងពិភពផងដែរ។ តាមរយៈប្រភពធនធានទាំងនេះ ប្រេស៊ីលអាចរកប្រាក់ ចំណូលសរុបបានចំនួន ២១.៨ ពាន់ពាន់លាន ដុល្លារអាមេរិក។
៨. ប្រទេសអូស្រ្តាលី
ត្រូវបានគេស្គាល់ថា ជាប្រទេសសម្បូរទៅដោយធនធានធម្មជាតិយ៉ាងច្រើនដូចជា ធ្យូងថ្ម ស្ពាន់ ដែក និងឈើ។ ទន្ទឹមនឹងនេះ អូស្រ្តាលីក៏បាន ផ្គត់ផ្គង់បរិមាណមាសចំនួន ១៤.៣ ភាគរយ និងអ៊ុយរ៉ានីញ៉ូមចំនួន ៤៦ ភាគរយទៅដល់ទីផ្សារ ជុំវិញពិភពលោកផងដែរ ។ តាមរយៈប្រភព ធនធានទាំងនេះ   អូស្ត្រាលីអាចរកប្រាក់ ចំណូលសរុបបានចំនួន ១៩.៩ ពាន់ពាន់លានដុល្លារអាមេរិក ។
៩. ប្រទេសអ៊ីរ៉ាក់
ជាប្រទេសសម្បូរទៅដោយ ធនធានដ៏ច្រើនបំផុតលំដាប់ទី ៩ នៅក្នុងពិភពលោក ជាមួយនឹងផលិតកម្មប្រេង ប្រចាំឆ្នាំរបស់ខ្លួន គឺមានចំនួន ប្រមាណជា ១១៥ ពាន់លានធុងឯណ្ណោះ ដែលស្ទើរតែ ៩ ភាគរយទៅហើយនៃទិន្នផលប្រេង សម្រាប់ការផ្គត់ផ្គង់ នៅលើទីផ្សារជុំវិញ ពិភពលោក។ តាមរយៈប្រភព ធនធានទាំងនេះ អ៊ីរ៉ាក់អាចទទួលប្រាក់ចំណូល សរុបបានចំនួន ១៥.៩ ពាន់ពាន់លានដុល្លារអាមេរិក ឯណ្ណោះ។
១០. ប្រទេស Venezuela
ស្ថិតនៅក្នុងលេខរៀងទី ១០ ក្នុងចំណោមប្រទេស ដ៏សម្បូរទៅដោយ ធនធានធម្មជាតិបំផុត គឺប្រទេស Venezuela ជាមួយនឹងប្រភព ធនធានធម្មជាតិដូចជា ប្រេង និងឧស្ម័នបានធ្វើឲ្យប្រទេសនេះ រកប្រាក់ចំណូលសរុបបានចំនួន ១៤.៣ ពាន់ពាន់លានដុល្លារ អាមេរិកឯណ្ណោះ ៕